ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បរិទេវ ១-៥
ការរង់ចាំដោយចិត្តអត់ធ្មត់ជួយយើងឲ្យស៊ូទ្រាំ
តើអ្វីបានជួយយេរេមាឲ្យស៊ូទ្រាំដោយមានចិត្តគំនិតត្រឹមត្រូវ ទោះជាមានទុក្ខវេទនាយ៉ាងខ្លាំងក៏ដោយ?
គាត់ទុកចិត្តថាព្រះយេហូវ៉ានឹង«ឱនចុះ»មកដល់អស់អ្នកដែលប្រែចិត្តក្នុងចំណោមរាស្ត្ររបស់លោក ហើយជួយពួកគេឲ្យរួចពីស្ថានភាពដ៏ពិបាករបស់ពួកគេ
គាត់បានរៀន«ទទួលរងនឹមក្នុងកាលដែលនៅវ័យក្មេង»។ ការស៊ូទ្រាំចំពោះការល្បងលជំនឿកាលដែលនៅវ័យក្មេង ជួយឲ្យដោះស្រាយបញ្ហាលំបាកក្រោយៗមកទៀតក្នុងជីវិត