បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 កុម្ភៈ ទំ. ៤
  • «ចូរគោរពឪពុកម្ដាយរបស់អ្នក»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរគោរពឪពុកម្ដាយរបស់អ្នក»
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • ចូរផ្ដល់កិត្ដិយសឲ្យមាតាបិតាចាស់ជរារបស់យើង
    គន្លឹះនៃសុភមង្គលគ្រួសារ
  • ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • លើកកិត្ដិយសចំពោះអ្នកដទៃ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើគម្ពីរចែងយ៉ាងណាស្ដីអំពីការថែទាំឪពុកម្ដាយវ័យចាស់?
    សំណួរនិងចម្លើយពីគម្ពីរ
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 កុម្ភៈ ទំ. ៤

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

​«​ចូរ​គោរព​ឪ​ពុក​ម្ដាយ​របស់​អ្នក​»​

ពេល​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ផែន​ដី លោក​បាន​លើក​បញ្ជាក់​អំពី​បង្គាប់​ដែល​ថា​៖ ​«​ចូរ​គោរព​ឪ​ពុក​ម្ដាយ​របស់​អ្នក​»។ (​ម៉ាថ. ១៥:៤; និក្ខ. ២០:១២​) លោក​យេស៊ូ​ប្រាកដ​ជា​បាន​និយាយ​ដូច្នេះ​ដោយ​ក្លាហាន ដោយ​សារ​កាល​លោក​ជា​យុវវ័យ លោក​បាន​«​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​»​របស់​ឪ​ពុក​ម្ដាយ​លោក។ (​លូក. ២:៥១​) ក្នុង​នាម​លោក​ជា​មនុស្ស​ធំ​ពេញ​វ័យ​ម្នាក់ លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា ក្រោយ​លោក​ស្លាប់ ម្ដាយ​របស់​លោក​នឹង​ទទួល​ការ​ថែ​រក្សា។—យ៉ូន. ១៩:២៦, ២៧

នៅ​សម័យ​យើង​ក៏​ដូច​គ្នា​ដែរ ប្អូន​ៗ​គ្រិស្ត​សាសនិក​ដែល​ស្ដាប់​បង្គាប់​ឪ​ពុក​ម្ដាយ​និង​និយាយ​ទៅ​ពួក​គាត់​ដោយ​សុជីវធម៌ បង្ហាញ​ការ​គោរព​ដល់​ឪ​ពុក​ម្ដាយ។ តាម​ពិត បង្គាប់​ដែល​ឲ្យ​គោរព​ឪ​ពុក​ម្ដាយ​របស់​យើង​មិន​កំណត់​រយៈ​ពេល​ទេ។ ទោះ​ជា​ពេល​ឪ​ពុក​ម្ដាយ​យើង​ចាស់​ទៅ​ក្ដី យើង​គួរ​តែ​បន្ត​គោរព​ពួក​គាត់​ដោយ​រៀន​ពី​បទ​ពិសោធន៍​និង​ប្រាជ្ញា​របស់​ពួក​គាត់។ (​សុភ. ២៣:២២​) យើង​ក៏​គោរព​ឪ​ពុក​ម្ដាយ​វ័យ​ចាស់​របស់​យើង ដោយ​យក​ចិត្ត​ទុក​ដាក់​ពួក​គាត់​ខាង​ផ្លូវ​ចិត្ត​និង​ខាង​លុយ​កាក់​តាម​តម្រូវ​ការ។ (​១ធី. ៥:៨​) ទោះ​ជា​យើង​ក្មេង​ឬ​ចាស់​ក្ដី ការ​បន្ត​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​ឪ​ពុក​ម្ដាយ​គឺ​ជា​កត្ដា​សំខាន់​ដើម្បី​បង្ហាញ​ការ​គោរព​ដល់​ពួក​គាត់។

សូម​ទស្សនា​គំនូរ​ជីវចល​លើ​ក្ដារ​ខៀនតើ​ខ្ញុំ​អាច​និយាយ​យ៉ាង​ណា​ឲ្យ​ឪ​ពុក​ម្ដាយ​យល់​ចិត្ត​ខ្ញុំ? រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​អ្នក​ប្រហែល​ជា​ពិបាក​និយាយ​ជា​មួយ​ឪ​ពុក​ម្ដាយ​អ្នក?

  • តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ឪ​ពុក​ម្ដាយ​អ្នក​ពេល​និយាយ​ជា​មួយ​ពួក​គាត់?

    ក្មេងប្រុសម្នាក់សរសេរសំបុត្រទៅឪពុកម្ដាយគាត់ និយាយជាមួយឪពុកម្ដាយគាត់ ហើយលេងបាល់ទាត់ជាមួយឪពុកគាត់
  • ហេតុ​អ្វី​ការ​ព្យាយាម​និយាយ​ជា​មួយ​ឪ​ពុក​ម្ដាយ​គឺ​មាន​ប្រយោជន៍? (​សុភ. ១៥:២២​)

    ឪពុកម្ដាយជួយកូនរបស់ពួកគាត់ឲ្យដោះស្រាយការពិបាកដែលនឹងកើតឡើងនៅខាងមុខ

    ការ​និយាយ​ជា​មួយ​ឪ​ពុក​ម្ដាយ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ជោគ​ជ័យ​ក្នុង​ជីវិត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក