បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 មីនា ទំ. ៧
  • «ចូរចាំយាម»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរចាំយាម»
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកនឹង«ចាំយាម»ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • តើ​អ្នក​ធ្វើ​តាម​ការ​ព្រមាន​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • «អ្នកបំរើស្មោះត្រង់»បានឈ្នះការល្បងល!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 មីនា ទំ. ៧
ឧទាហរណ៍អំពីស្ដ្រីក្រមុំបរិសុទ្ធ១០នាក់

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ | ម៉ាថាយ ២៥

​«​ចូរ​ចាំ​យាម​»​

២៥:១​-​១២

ទោះ​ជា​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់​សំដៅ​លើ​អ្នក​កាន់​តាម​ដែល​ព្រះ​បាន​រើស​តាំង​ក្ដី តែ​មេ​រៀន​សំខាន់​នៃ​ឧទាហរណ៍​គឺ​សម្រាប់​គ្រិស្ត​សាសនិក​ទាំង​អស់។ (​w​១៥ ១៥/៣ ទំ. ៩​-​១៤​) ​«​ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ​»។ (​ម៉ាថ. ២៥:១៣​) តើ​អ្នក​អាច​ពន្យល់​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​ឬ​ទេ?

  • កូន​កំលោះ (​ខ​១​)—លោក​យេស៊ូ

  • ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា និង​ចាំ​យាម (​ខ​២​)—គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​បំពេញ​ភារកិច្ច​របស់​ពួក​គេ​យ៉ាង​ស្មោះ​ត្រង់ ហើយ​ដែល​ជា​ពន្លឺ​ដែល​កំពុង​ភ្លឺ​រហូត​ដល់​ទី​បញ្ចប់ (​ភី. ២:១៥​)

  • ការ​ស្រែក​ឡើង​ថា: ​«​កូន​កំលោះ​មក​ដល់​ហើយ!​»​ (​ខ​៦​)—ភ័ស្តុតាង​អំពី​វត្តមាន​របស់​លោក​យេស៊ូ

  • ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា (​ខ​៨​)—គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង ដែល​ចេញ​ទៅ​ជួប​កូន​កំលោះ តែ​មិន​បាន​នៅ​ចាំ​យាម ហើយ​មិន​បាន​រក្សា​ភក្ដី​ភាព​ទេ

  • ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​មិន​ព្រម​ចែក​ប្រេង​របស់​ពួក​គេ​ទេ (​ខ​៩​)—ក្រោយ​ការ​បោះ​ត្រា​ជា​លើក​ចុង​ក្រោយ គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​គ្មាន​ពេល​ជួយ​បុគ្គល​ដែល​លែង​ស្មោះ​ត្រង់​ឡើយ

  • ​«​កូន​កំលោះ​បាន​មក​ដល់​»​ (​ខ​១០​)—លោក​យេស៊ូ​មក​វិនិច្ឆ័យ​ជិត​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង

  • ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ពិសា​ភោជនាហារ​អបអរ​អាពាហ៍​ពិពាហ៍​ជា​មួយ​នឹង​កូន​កំលោះ ហើយ​ទ្វារ​ក៏​បិទ​ទៅ (​ខ​១០​)—លោក​យេស៊ូ​ប្រមូល​បុគ្គល​ស្មោះ​ត្រង់​ដែល​ព្រះ​បាន​រើស​តាំង​ទៅ​ស្ថាន​សួគ៌ ប៉ុន្តែ​បុគ្គល​មិន​ស្មោះ​ត្រង់​បាត់​បង់​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌

ឧទាហរណ៍​នេះ​មិន​បង្រៀន​ថា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ជា​ច្រើន​នាក់​នឹង​លែង​ស្មោះ​ត្រង់ ហើយ​មាន​អ្នក​ផ្សេង​ជំនួស​ពួក​គាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នោះ​ផ្ដល់​ការ​ព្រមាន​ថា​គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​ព្រះ​បាន​រើស​តាំង​ត្រូវ​ត្រៀម​ខ្លួន​ហើយ​ចាំ​យាម បើ​មិន​ដូច្នេះ​ទេ គាត់​អាច​ទៅ​ជា​ខ្ញុំ​បម្រើ​ដែល​មិន​ចេះ​ពិចារណា ហើយ​លែង​ស្មោះ​ត្រង់។ លោក​យេស៊ូ​បាន​ដាស់​តឿន​ថា​៖ ​«​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច​»។ (​ម៉ាថ. ២៤:៤៤​) ស្តី​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង លោក​យេស៊ូ​តម្រូវ​ឲ្យ​យើង​រាល់​គ្នា​ត្រៀម​ខ្លួន​សម្រាប់​កិច្ច​បម្រើ​ស្មោះ​ត្រង់ ហើយ​ចាំ​យាម។

តើ​តាម​របៀប​ណា​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​កំពុង​ចាំ​យាម?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក