បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៣ ទំ. ៩-១៤
  • តើអ្នកនឹង«ចាំយាម»ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹង«ចាំយាម»ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ឧទាហរណ៍​នេះ​មាន​មេរៀន​អ្វី?
  • តើ​តាម​របៀប​ណា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ធ្វើ​តាម​ឱវាទ​ក្នុង​ឧទាហរណ៍​នោះ?
  • រង្វាន់​សម្រាប់​ស្ត្រី​ដែល​ចេះ​ពិចារណា​និង​ការ​ដាក់​ទោស​ស្ត្រី​ដែល​មិន​ចេះ​ពិចារណា
  • តើ​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?
  • តើ​អ្នក​ធ្វើ​តាម​ការ​ព្រមាន​ឬ​ទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ចូរប្រុងប្រយ័ត្ននិងខំព្យាយាម!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «ចូរចាំយាម»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៣ ទំ. ៩-១៤

តើ​អ្នក​នឹង​«​ចាំ​យាម​»​ឬ​ទេ?

​«​ដូច្នេះ ចូរ​ចាំ​យាម ពី​ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ឬ​ម៉ោង​នោះ​ឡើយ​»។—ម៉ាថាយ ២៥:១៣

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់​មាន​មេរៀន​អ្វី?

  • តើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ធ្វើ​តាម​ឱវាទ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់​យ៉ាង​ដូច​ម្ដេច?

  • តើ​«​ចៀម​ឯ​ទៀត​»​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់?

១, ២​. (​ក​) ស្តី​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ តើ​លោក​យេស៊ូ​បាន​បើក​បង្ហាញ​អំពី​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

សូម​ស្រមៃ​គិត​អំពី​ពេល​ដែល​លោក​យេស៊ូ​កំពុង​អង្គុយ​លើ​ភ្នំដើមអូលីវ ហើយ​មើល​ទៅ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ពេល​នោះ​លោក​នៅ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​បួន​នាក់​គឺ ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន។ ពួក​គាត់​កំពុង​ស្ដាប់​លោក​យេស៊ូ​ដោយ​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​លោក​ប្រាប់​ពួក​គាត់​អំពី​ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​ស្តី​អំពី​ពេល​អនាគត។ ទំនាយ​នោះ​បង្ហាញ​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ ពេល​ដែល​លោក​យេស៊ូ​នឹង​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា ក្នុង​អំឡុង​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នោះ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​របស់​លោក​នឹង​ធ្វើ​ជា​តំណាង​លោក​នៅ​ផែន​ដី ហើយ​ពួក​គាត់​នឹង​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល​ដល់​អ្នក​កាន់​តាម​លោក។—ម៉ាថាយ ២៤:៤៥​-​៤៧

២ បន្ទាប់​មក ក្នុង​ទំនាយ​ដដែល​នោះ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់។ (​សូម​អាន ម៉ាថាយ ២៥:១​-​១៣​) ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​នូវ​សំណួរ​ទាំង​នេះ: (​១​) តើ​ឧទាហរណ៍​នេះ​មាន​មេរៀន​សំខាន់​អ្វី? (​២​) តើ​តាម​របៀប​ណា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​បាន​ធ្វើ​តាម​ឱវាទ​ក្នុង​ឧទាហរណ៍​នេះ ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា? (​៣​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​ម្នាក់​ៗ​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ?

តើ​ឧទាហរណ៍​នេះ​មាន​មេរៀន​អ្វី?

៣​. តើ​ពី​មុន​សៀវភៅ​របស់​យើង​ធ្លាប់​ពន្យល់​យ៉ាង​ណា​អំពី​ឧទាហរណ៍​ស្តី​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ ហើយ​តើ​ការ​ពន្យល់​នោះ​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

៣ នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​រៀន​ថា​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បាន​ផ្លាស់​ប្ដូរ​របៀប​ពន្យល់​អំពី​កំណត់​ហេតុ​ខ្លះ​ក្នុង​គម្ពីរ។ នៅ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​មេរៀន​ដែល​អាច​អនុវត្ត​បាន ហើយ​ពួក​គាត់​មិន​សូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អាច​មាន​អត្ថន័យ​ជា​និមិត្តរូប ឬ​ជា​ទំនាយ​ឡើយ។ សូម​គិត​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់។ ពី​មុន​សៀវភៅ​របស់​យើង​ធ្លាប់​ពន្យល់​ថា​ចង្កៀង ប្រេង និង​ដប ជា​តំណាង​អ្វី​មួយ ឬ​បុគ្គល​ណា​ម្នាក់។ ប៉ុន្តែ តើ​ការ​ប្រមូល​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​មិន​សូវ​សំខាន់​ដូច​នោះ អាច​ធ្វើ​ឲ្យ​បាត់​បង់​មេរៀន​សំខាន់ និង​ដែល​ស្រួល​យល់​ឬ​ទេ? ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ​សំខាន់។

ស្ត្រី​ក្រមុំ​បរិសុទ្ធ​ត្រូវ​តែ​ត្រៀម​ខ្លួន​ដោយ​កាន់​ចង្កៀង​ដែល​នៅ​ឆេះ ពេល​ដែល​កូន​កំលោះ​មក

៤​. ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា (​ក​) អ្នក​ណា​ជា​កូន​កំលោះ? (​ខ​) អ្នក​ណា​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ?

៤ សូម​យើង​ពិចារណា​មេរៀន​ដ៏​សំខាន់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ។ មុន​ដំបូង សូម​គិត​អំពី​បុគ្គល​ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់។ តើ​អ្នក​ណា​ជា​កូន​កំលោះ? គឺ​លោក​យេស៊ូ។ យើង​ដឹង​ដូច្នេះ​ដោយ​សារ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ថា កូន​កំលោះ​នោះ​គឺ​ជា​រូប​លោក។ (​លូកា ៥:៣៤, ៣៥​) ចុះ​តើ​អ្នក​ណា​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ? គឺ​«​ហ្វូង​តូច​»។ ពួក​គាត់​ជា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ហេតុ​អ្វី​យើង​ដឹង? ក្នុង​ឧទាហរណ៍​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ត្រូវ​តែ​ត្រៀម​ខ្លួន​ដោយ​កាន់​ចង្កៀង​ដែល​នៅ​ឆេះ ពេល​ដែល​កូន​កំលោះ​មក។ ឥឡូវ​នេះ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង​ថា​៖ ​«​ចូរ​ចុក​ក្បិន ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ ព្រម​ទាំង​ធ្វើ​ឲ្យ​ដូច​ពួក​បុរស​ដែល​កំពុង​រង់​ចាំ​ម្ចាស់​របស់​ពួក​គេ​វិល​ត្រឡប់​មក​ពី​ពិធី​មង្គល​ការ​»។ (​លូកា ១២:៣២, ៣៥, ៣៦​) ម្យ៉ាង​ទៀត សាវ័ក​ប៉ូល​និង​សាវ័ក​យ៉ូហាន​បាន​ប្រដូច​អ្នក​កាន់​តាម​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង​ទៅ​នឹង​ក្រមុំ​បរិសុទ្ធ។ (​កូរិនថូស​ទី២ ១១:២; ការ​បើក​បង្ហាញ ១៤:៤​) ដូច្នេះ យើង​អាច​យល់​ថា​ឱវាទ​និង​ការ​ព្រមាន​នៅ​ក្នុង​ម៉ាថាយ ២៥:១​-​១៣ គឺ​ជា​ឱវាទ​និង​ការ​ព្រមាន​ចំពោះ​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​ព្រះ​បាន​រើស​តាំង។

៥​. តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​សំដៅ​លើ​គ្រា​មួយ​ណា ហើយ​តើ​លោក​បាន​បើក​បង្ហាញ​អំពី​គ្រា​នោះ​យ៉ាង​ដូច​ម្ដេច?

៥ បន្ទាប់​មក តើ​ឱវាទ​របស់​លោក​យេស៊ូ​សំដៅ​លើ​គ្រា​មួយ​ណា? អ្វី​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នៅ​ចុង​បញ្ចប់​នៃ​ឧទាហរណ៍​នោះ​ជួយ​យើង​ឲ្យ​ដឹង​ចម្លើយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កូន​កំលោះ​បាន​មក​ដល់​»។ (​ម៉ាថាយ ២៥:១០​) ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ យើង​បាន​រៀន​ថា​ទំនាយ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ជំពូក​ទី​២៤​និង​២៥ រៀប​រាប់​៨​ដងអំពី​ការ​«​មក​»​របស់​លោក​យេស៊ូ។ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ការ​«​មក​»​របស់​លោក លោក​កំពុង​សំដៅ​លើ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ពេល​ដែល​លោក​មក​ដើម្បី​វិនិច្ឆ័យ​និង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា ឧទាហរណ៍​របស់​លោក​យេស៊ូ​សំដៅ​លើ​គ្រា​ចុង​ក្រោយ​បង្អស់ ប៉ុន្តែ​លោក​នឹង​«​មក​»​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

៦​. តើ​មាន​មេរៀន​សំខាន់​អ្វី​ក្នុង​ឧទាហរណ៍​នោះ?

៦ តើ​យើង​ទាញ​មេរៀន​សំខាន់​អ្វី​ក្នុង​ឧទាហរណ៍​នោះ? សូម​ចាំ​ជំពូក​មុន​និង​ជំពូក​ក្រោយ​នៃ​កំណត់​ហេតុ​នេះ​ក្នុង​គម្ពីរ។ ក្នុង​ម៉ាថាយ ជំពូក​ទី​២៤ លោក​យេស៊ូ​បាន​ពន្យល់​អំពី​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។ ខ្ញុំ​បម្រើ​នោះ​នឹង​ជា​បុរស​មួយ​ក្រុម​តូច​ដែល​ព្រះ​បាន​រើស​តាំង ឲ្យ​នាំ​មុខ​អ្នក​កាន់​តាម​គ្រិស្ត​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ លោក​យេស៊ូ​បាន​ព្រមាន​បុរស​ទាំង​នោះ​ថា ពួក​គាត់​ត្រូវ​នៅ​ស្មោះ​ត្រង់។ ក្នុង​ជំពូក​បន្ទាប់ លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់ ដើម្បី​ជូន​ឱវាទ​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​អស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ដូច្នេះ មេរៀន​នៃ​ឧទាហរណ៍​នោះ​គឺ​ពួក​គាត់​ត្រូវ​«​ចាំ​យាម​»​ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​បាត់​បង់​រង្វាន់​នៅ​ស្ថាន​សួគ៌។ (​ម៉ាថាយ ២៥:១៣​) ឥឡូវ សូម​យើង​ពិចារណា​អំពី​ឧទាហរណ៍​នេះ ហើយ​ពិនិត្យ​មើល​របៀប​ដែល​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​អនុវត្ត​ឱវាទ​នោះ។

តើ​តាម​របៀប​ណា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ធ្វើ​តាម​ឱវាទ​ក្នុង​ឧទាហរណ៍​នោះ?

៧, ៨​. (​ក​) ហេតុ​អ្វី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​បាន​ប្រុង​ប្រៀប​ជា​ស្រេច? (​ខ​) តើ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច?

៧ ក្នុង​ឧទាហរណ៍​នោះ លោក​យេស៊ូ​បាន​បញ្ជាក់​ថា មិន​ដូច​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពេល​ដែល​កូន​កំលោះ​មក។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គាត់​បាន​ត្រៀម​ខ្លួន ហើយ​ចាំ​យាម។ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​១០​នាក់​នោះ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ហើយ​ឲ្យ​ចង្កៀង​របស់​ពួក​គាត់​នៅ​ឆេះ​ក្នុង​អំឡុង​យប់​នោះ។ ផ្ទុយ​ពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ដែល​មិន​ចេះ​ពិចារណា​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ដែល​ចេះ​ពិចារណា​បាន​ត្រៀម​ខ្លួន ដោយ​សារ​ពួក​គាត់​បាន​យក​ប្រេង​បន្ថែម​ព្រម​ទាំង​ចង្កៀង​របស់​ពួក​គាត់។ តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​មក​ដល់​របស់​លោក​យេស៊ូ?

៨ អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រៀម​ខ្លួន​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​របស់​ពួក​គាត់។ ពួក​គាត់​ដឹង​ថា ការ​បម្រើ​ព្រះ​តម្រូវ​ឲ្យ​ពួក​គាត់​លះ​បង់​ទ្រព្យ​សម្បត្ដិ​និង​ជីវិត​សុខ​ស្រួល​ក្នុង​ពិភព​លោក​របស់​សាថាន ប៉ុន្តែ​ពួក​គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​ដូច្នោះ។ ពួក​គាត់​បាន​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ មិន​មែន​ដោយ​សារ​ទី​បញ្ចប់​ជិត​មក​ដល់​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​លោក​និង​បុត្រ​របស់​លោក។ ពួក​គាត់​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ ហើយ​មិន​ឲ្យ​ចិត្ត​គំនិត​ដែល​គិត​តែ​អំពី​វត្ថុ​ទ្រព្យ អំពើ​ប្រាសចាក​សីលធម៌ និង​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​របស់​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​មក​លើ​ពួក​គាត់​ឡើយ។ ដូច​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​បាន​ត្រៀម​ខ្លួន​ដោយ​កាន់​ចង្កៀង នោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​បន្ត​បញ្ចេញ​ពន្លឺ ហើយ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​នូវ​ការ​មក​ដល់​របស់​កូន​កំលោះ ទោះ​ជា​កូន​កំលោះ​ហាក់​ដូច​ជា​បង្អង់​យូរ​ក៏​ដោយ។—ភីលីព ២:១៥

លោក​យេស៊ូ​បាន​ព្រមាន​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ឲ្យ​នៅ​ស្មោះ​ត្រង់

៩​. (​ក​) តើ​លោក​យេស៊ូ​បាន​ព្រមាន​យ៉ាង​ណា​អំពី​ការ​ងោក​ងុយ? (​ខ​) តើ​តាម​របៀប​ណា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ធ្វើ​តាម​សម្រែក​ដែល​ថា​៖ ​«​កូន​កំលោះ​មក​ដល់​ហើយ!​»​? (​សូម​មើល​កំណត់​សម្គាល់​ដែរ​)

៩ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​ក៏​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ដែរ​សម្រាប់​ការ​មក​ដល់​របស់​កូន​កំលោះ ដោយ​សារ​ពួក​គាត់​បាន​ចាំ​យាម។ ប៉ុន្តែ​ក្នុង​ឧទាហរណ៍​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​១០​នាក់​«​បាន​ងោក​ងុយ ក៏​ដេក​លក់​អស់​»​ កាល​ដែល​ពួក​គាត់​កំពុង​រង់​ចាំ​ការ​មក​ដល់​របស់​កូន​កំលោះ​ដែល​ហាក់​ដូច​ជា​បង្អង់​យូរ។ ដូច្នេះ នៅ​សព្វ​ថ្ងៃ​នេះ តើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​អាច​«​ដេក​លក់​»​ ក្នុង​ន័យ​ថា​ពួក​គាត់​ឲ្យ​អ្វី​ផ្សេង​ទៀត​មក​បំបែរ​អារម្មណ៍​របស់​ខ្លួន កាល​ដែល​ពួក​គាត់​រង់​ចាំ​ការ​មក​ដល់​របស់​គ្រិស្ត​ឬ​ទេ? ពិត​ជា​អាច។ លោក​យេស៊ូ​បាន​ដឹង​ថា សូម្បី​តែ​អ្នក​ដែល​ចង់​ចាំ​យាម​ក៏​អាច​ទៅ​ជា​ខ្សោយ​ដែរ ហើយ​លែង​ប្រមូល​អារម្មណ៍​ពេល​ដែល​ពួក​គាត់​រង់​ចាំ​ការ​មក​ដល់​របស់​លោក។ ដូច្នេះ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​ត្រូវ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ដើម្បី​ចាំ​យាម។ តើ​តាម​របៀប​ណា? ក្នុង​ឧទាហរណ៍​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ទាំង​១០​នាក់​នោះ​បាន​ធ្វើ​តាម​សម្រែក​ដែល​ថា​៖ ​«​កូន​កំលោះ​មក​ដល់​ហើយ!​»។ ប៉ុន្តែ​មាន​តែ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​ប៉ុណ្ណោះ​ដែល​ចាំ​យាម​ជា​និច្ច។ (​ម៉ាថាយ ២៥:៥, ៦; ២៦:៤១​) ស្រដៀង​គ្នា​ដែរ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​បាន​ធ្វើ​តាម​សម្រែក​ដែល​ថា​៖ ​«​កូន​កំលោះ​មក​ដល់​ហើយ!​»។ ពួក​គាត់​បាន​ទទួល​ស្គាល់​ទី​សំអាង​ដ៏​ច្បាស់​លាស់​ថា លោក​យេស៊ូ​ហៀបនឹង​មក​ដល់ ហើយ​ពួក​គាត់​បាន​ប្រុង​ប្រៀប​ជា​ស្រេច​សម្រាប់​ការ​មក​ដល់​របស់​លោក។a (​សូម​មើល​កំណត់​សម្គាល់​) បន្ទាប់​មក ដើម្បី​ដឹង​ថា​ឧទាហរណ៍​របស់​លោក​យេស៊ូ​សំដៅ​លើ​គ្រា​មួយ​ណា សូម​យើង​ពិចារណា​អំពី​ចុង​បញ្ចប់​នៃ​ឧទាហរណ៍​នោះ។

រង្វាន់​សម្រាប់​ស្ត្រី​ដែល​ចេះ​ពិចារណា​និង​ការ​ដាក់​ទោស​ស្ត្រី​ដែល​មិន​ចេះ​ពិចារណា

១០​. ស្តី​អំពី​ការ​សន្ទនា​រវាង​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា និង​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា តើ​យើង​ប្រហែល​ជា​សួរ​សំណួរ​អ្វី?

១០ នៅ​ចុង​បញ្ចប់​នៃ​ឧទាហរណ៍​នោះ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​បាន​សុំ​ប្រេង​ខ្លះ​ពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​ដើម្បី​ដាក់​ចង្កៀង​របស់​ពួក​គេ។ ប៉ុន្តែ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​មិន​ព្រម​ចែក​ប្រេង​ឲ្យ​ពួក​គេ​ទេ។ (​សូម​អាន ម៉ាថាយ ២៥:៨, ៩​) ក៏​ប៉ុន្តែ តើ​នៅ​គ្រា​ណា​ដែល​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​មិន​ព្រម​ជួយ​បុគ្គល​ណា​ម្នាក់​ដែល​មាន​សេចក្ដី​ត្រូវ​ការ? សូម​ចាំ​អំពី​គ្រា​ដែល​ឧទាហរណ៍​នោះ​ជាប់​ទាក់​ទង។ លោក​យេស៊ូ​ដែល​ជា​កូន​កំលោះ​នឹង​មក​វិនិច្ឆ័យ​នៅ​ជិត​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ដូច្នេះ ការ​សន្ទនា​ក្នុង​ឧទាហរណ៍​នោះ​ទំនង​ជា​សំដៅ​លើ​អ្វី​ដែល​នឹង​កើត​ឡើង​បន្ដិច​មុន​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? ដោយ​សារ​នៅ​គ្រា​នោះ អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ទទួល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ។

១១​. (​ក​) តើ​អ្វី​នឹង​កើត​ឡើង​បន្ដិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម? (​ខ​) ពេល​ដែល​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​ប្រាប់​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​ឲ្យ​ទៅ​ទិញ​ប្រេង តើ​នោះ​មាន​អត្ថន័យ​យ៉ាង​ណា?

១១ ដូច្នេះ​នៅ​ពេល​នោះ បន្ដិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​ទាំង​អស់​ដែល​នៅ​ផែន​ដី​នឹង​ទទួល​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ។ (​ការ​បើក​បង្ហាញ ៧:១​-​៤​) ចាប់​ពី​ពេល​នោះ​មក ពួក​គាត់​ប្រាកដជា​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌។ ប៉ុន្តែ សូម​គិត​អំពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ តើ​អ្វី​នឹង​កើត​ឡើង​ដល់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​មិន​បាន​ចាំ​យាម ហើយ​លែង​ស្មោះ​ត្រង់? ពួក​គាត់​នឹង​មិន​ទទួល​ការ​បោះត្រា​ជា​លើកចុង​ក្រោយ​ឡើយ។ នៅ​ពេល​នោះ ព្រះ​នឹង​រើស​តាំង​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ផ្សេង​ទៀត។ ពេល​ទុក្ខ​វេទនា​ចាប់​ផ្ដើម ខ្ញុំ​បម្រើ​ដែល​មិន​ចេះ​ពិចារណា​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​ត្រូវ​បំផ្លាញ​ចោល។ ប្រហែល​ជា​នៅ​ពេល​នោះ​ឯង​ដែល​ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​មិន​បាន​ប្រុង​ប្រៀប​សម្រាប់​ការ​មក​ដល់​របស់​លោក​យេស៊ូ​ឡើយ។ នៅ​ពេល​នោះ​បើ​ពួក​គេ​សុំ​ជំនួយ តើ​អ្វី​នឹង​កើត​ឡើង? ចម្លើយ​គឺ​នៅ​ក្នុង​ឧទាហរណ៍​នោះ។ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​មិន​ព្រម​ចែក​ប្រេង​ឲ្យ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ប្រាប់​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​ទាំង​នោះ​ឲ្យ​ទៅ​ទិញ​ប្រេង។ ដោយ​សារ​ពេល​នោះ​ជា​ពេល​«​ពាក់​កណ្ដាល​អធ្រាត្រ​»​ នោះ​គ្មាន​អ្នក​ណា​ព្រម​លក់​ប្រេង​ឲ្យ​ពួក​គេ​ទេ។ គឺ​ហួស​ពេល​ហើយ!

១២​. (​ក​) ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ក្រោយ​មក​លែង​ស្មោះ​ត្រង់​មុន​ការ​បោះត្រា​ជា​លើក​ចុង​ក្រោយ? (​ខ​) តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​ដែល​មាន​លក្ខណៈ​ដូច​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា?

១២ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​មិន​អាច​ជួយ​អ្នក​ដែល​ក្រោយ​មក​លែង​ស្មោះ​ត្រង់​បាន​ទេ។ ពេល​នោះ​គឺ​ហួស​ពេល​ហើយ។ ដូច្នេះ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​ដែល​មិន​ស្មោះ​ត្រង់? សូម​កត់​សម្គាល់​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​ដែល​បាន​ចេញ​ទៅ​ទិញ​ប្រេង គឺ​ពេល​នោះ​«​កូន​កំលោះ​បាន​មក​ដល់ ហើយ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​លោក។ លុះ​បាន​ចូល​ហើយ គេ​ក៏​បិទ​ទ្វារ​ទៅ​»។ ពេល​ដែល​លោក​យេស៊ូ​មក​ប្រកប​ដោយ​សិរី​រុងរឿង​នៅ​ជិត​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង នោះ​លោក​នឹង​ប្រមូល​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។ (​ម៉ាថាយ ២៤:៣១; ២៥:១០; យ៉ូហាន ១៤:១​-​៣; ថែស្សាឡូនិច​ទី១ ៤:១៧​) ក៏​ប៉ុន្តែ លោក​យេស៊ូ​នឹង​មិន​ទទួល​ស្គាល់​អ្នក​ដែល​មិន​ស្មោះ​ត្រង់​ទេ។ ដូច​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា ពួក​គេ​ប្រហែល​ជា​និយាយ​ថា​៖ ​«​លោក! លោក! សូម​ឲ្យ​យើង​ចូល​ផង!​»។ ប៉ុន្តែ តើ​លោក​យេស៊ូ​នឹង​តប​ឆ្លើយ​យ៉ាង​ណា? គួរ​ឲ្យ​ស្ដាយ​មែន លោក​នឹង​ប្រាប់​ពួក​គេ​ដូច​អ្វី​ដែល​លោក​នឹង​ប្រាប់​មនុស្ស​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ដូច​ពពែ​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​មិន​ស្គាល់​អ្នក​ទេ›។—ម៉ាថាយ ៧:២១​-​២៣; ២៥:១១, ១២

គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​ព្រះ​បាន​រើស​តាំង​ត្រូវ​តែ​ត្រៀម​ខ្លួន ហើយ​ចាំ​យាម

១៣​. (​ក​) ហេតុ​អ្វី​យើង​មិន​ត្រូវ​សន្និដ្ឋាន​ថា​អ្នក​កាន់​តាម​ជា​ច្រើន​របស់​គ្រិស្ត​ដែល​ព្រះ​បាន​រើស​តាំង​នឹង​លែង​ស្មោះ​ត្រង់? (​ខ​) ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ឧទាហរណ៍​របស់​លោក​យេស៊ូ​បើក​បង្ហាញ​ថា​លោក​ទុក​ចិត្ត​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១៣ តើ​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​ថា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ជា​ច្រើន​នាក់​នឹង​លែង​ស្មោះ​ត្រង់ ហើយ​ត្រូវ​ជំនួស​ដោយ​អ្នក​ផ្សេង​ទៀត​ឬ? មិន​មែន​ទេ។ ម៉ាថាយ ជំពូក​ទី​២៤ ចែង​ថា​លោក​យេស៊ូ​បាន​ព្រមាន​ថា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​មិន​ត្រូវ​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​អាក្រក់​វិញ​ទេ។ នេះ​មិន​មាន​ន័យ​ថា លោក​ចង់​ឲ្យ​ពួក​គាត់​ទៅ​ជា​ដូច្នោះ​ឡើយ។ ស្រដៀង​គ្នា​ដែរ ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់​នោះ​គឺ​ជា​ការ​ព្រមាន​មួយ។ ដូច​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ប្រាំ​នាក់​ដែល​ចេះ​ពិចារណា និង​ប្រាំ​នាក់​ដែល​មិន​ចេះ​ពិចារណា គ្រិស្ត​សាសនិក​ម្នាក់​ៗ​ដែល​ព្រះ​បាន​រើស​តាំង​ត្រូវ​តែ​ត្រៀម​ខ្លួន ហើយ​ចាំ​យាម។ បើ​មិន​ដូច្នោះ​ទេ គាត់​អាច​ទៅ​ជា​ខ្ញុំ​បម្រើ​ដែល​មិន​ចេះ​ពិចារណា ហើយ​លែង​ស្មោះ​ត្រង់។ ប៉ូល​ក៏​បាន​ធ្វើ​ការ​ព្រមាន​ស្រដៀង​គ្នា​ដែរ​ចំពោះ​បង​ប្អូន​របស់​គាត់​ដែល​ព្រះ​បាន​រើស​តាំង។ (​សូម​អាន ហេប្រឺ ៦:៤​-​៩; សូម​ពិនិត្យ​បន្ថែម ចោទិយកថា ៣០:១៩​) ប៉ូល​បានព្រមាន​យ៉ាង​ចំ​ៗ ប៉ុន្តែ​គាត់​មាន​ទំនុក​ចិត្ត​ថា​បង​ប្អូន​របស់​គាត់​នឹង​ទទួល​រង្វាន់​របស់​ពួក​គេ។ ការ​ព្រមាន​ក្នុង​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់​នោះ​បាន​បើក​បង្ហាញ​ថា លោក​យេស៊ូ​ក៏​មាន​ទំនុក​ចិត្ត​ដូច​ប៉ូល​ដែរ​ចំពោះ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ លោក​ដឹង​ថា​អ្នក​បម្រើ​ម្នាក់​ៗ​ដែល​ព្រះ​បាន​រើស​តាំង​អាច​នៅ​ស្មោះ​ត្រង់ ហើយ​ទទួល​រង្វាន់​ដ៏​អស្ចារ្យ!

តើ​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត​អាច​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

១៤​. ហេតុ​អ្វី​«​ចៀម​ឯ​ទៀត​»​ក៏​អាច​ទទួល​ប្រយោជន៍​ដែរ​ពី​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​១០​នាក់?

១៤ ឧទាហរណ៍​របស់​លោក​យេស៊ូ​គឺ​សំដៅ​លើ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង។ ប៉ុន្តែ តើ​«​ចៀម​ឯ​ទៀត​»​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ឧទាហរណ៍​របស់​លោក​ដែរ​ឬ​ទេ? (​យ៉ូហាន ១០:១៦​) ពិត​ជា​អាច​ទទួល​ប្រយោជន៍​មែន! មេរៀន​ក្នុង​ឧទាហរណ៍​នោះ​គឺ​ស្រួល​យល់ ពោល​គឺ​«​ចាំ​យាម​»។ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក ខ្ញុំ​ក៏​ប្រាប់​គ្រប់​គ្នា​ដែរ​ថា ចូរ​ចាំ​យាម​»។ (​ម៉ាកុស ១៣:៣៧​) លោក​យេស៊ូ​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​លោក​ទាំង​អស់​ត្រៀម​ខ្លួន ហើយ​ចាំ​យាម។ ម្យ៉ាង​ទៀត គ្រិស្ត​សាសនិក​ទាំង​អស់​អាច​ធ្វើ​តាម​គំរូ​ដ៏​ល្អ​របស់​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ដែល​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គាត់។ សូម​ចាំ​ថា ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា​បាន​សុំ​ប្រេង​ខ្លះ​ពី​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា។ ប៉ុន្តែ ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា​មិន​បាន​ឲ្យ​ប្រេង​ទៅ​ពួក​គេ​ទេ។ នោះ​រំលឹក​យើង​ថា យើង​ម្នាក់​ៗ​ត្រូវ​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ត្រូវ​ត្រៀម​ខ្លួន និង​ត្រូវ​ចាំ​យាម។ គ្មាន​អ្នក​ណា​ម្នាក់​អាច​នៅ​ស្មោះ​ត្រង់ ហើយ​ចាំ​យាម​ជំនួស​យើង​បាន​ទេ។ យើង​ម្នាក់​ៗ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ចៅ​ក្រម​ដ៏​សុចរិត ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​ហៀបនឹង​មក​ដល់។ ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រៀប​ជា​និច្ច!

គ្មាន​អ្នក​ណា​ម្នាក់​អាច​នៅ​ស្មោះ​ត្រង់ ឬ​ចាំ​យាម​ជំនួស​យើង​បាន​ទេ

១៥​. ហេតុ​អ្វី​អាពាហ៍ពិពាហ៍​របស់​គ្រិស្ត​និង​កូន​ក្រមុំ​របស់​លោក​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​រំភើប​ចិត្ត?

១៥ គ្រិស្ត​សាសនិក​ទាំង​អស់​រំភើប​ចិត្ត​ណាស់​អំពី​អាពាហ៍ពិពាហ៍​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ។ ក្រោយ​សង្គ្រាម​ហាម៉ាគេដូន គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ក្លាយ​ទៅ​ជា​កូន​ក្រមុំ​របស់​គ្រិស្ត។ (​ការ​បើក​បង្ហាញ ១៩:៧​-​៩​) បន្ទាប់​មក មនុស្ស​គ្រប់​រូប​នៅ​ផែន​ដី​នឹង​ទទួល​ប្រយោជន៍​ពី​អាពាហ៍ពិពាហ៍​ដែល​នៅ​ស្ថាន​សួគ៌។ ហេតុ​អ្វី? ពី​ព្រោះ​អាពាហ៍ពិពាហ៍​នោះ​គឺ​ជា​ការ​បញ្ជាក់​ថា​នឹង​មាន​រដ្ឋាភិបាល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​មនុស្ស​ទាំង​អស់។ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែន​ដី​ក្ដី សូម​ឲ្យ​យើង​បន្ត​ប្ដេជ្ញា​ចិត្ត​ត្រៀម​ខ្លួន ហើយ​ចាំ​យាម។ បើ​យើង​ធ្វើ​ដូច្នោះ យើង​អាច​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង​ដែល​ព្រះ​យេហូវ៉ា​បាន​បម្រុង​ទុក​សម្រាប់​យើង!

a ក្នុង​ឧទាហរណ៍​នោះ គឺ​មាន​ចន្លោះ​ពេល​រវាង​ការ​ស្រែក​ឡើង​ថា​៖ ​«​កូន​កំលោះ​មក​ដល់​ហើយ!​»​ (​ខ​៦​) និង​ការ​មក​ដល់​របស់​កូន​កំលោះ (​ខ​១០​)។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ចាំ​យាម​ជា​និច្ច។ ពួក​គាត់​បាន​ទទួល​ស្គាល់​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​លោក​យេស៊ូ ដូច្នេះ​ពួក​គាត់​ដឹង​ថា លោក​កំពុង​គ្រប់​គ្រង​ជា​ស្តេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ ពួក​គាត់​ត្រូវ​តែ​បន្ត​ចាំ​យាម​រហូត​ដល់​លោក​មក។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • ឧទាហរណ៍: គឺ​រឿង​ល្អិត​ល្អន់​ដែល​បង្រៀន​នូវ​មេរៀន​មួយ

  • កូន​កំលោះ: គឺ​លោក​យេស៊ូ

  • ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ចេះ​ពិចារណា: គឺ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​ស្មោះ​ត្រង់​ដែល​នៅ​ចាំ​យាម

  • ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​មិន​ចេះ​ពិចារណា: គឺ​គ្រិស្ត​សាសនិក​មិន​ស្មោះ​ត្រង់​ដែល​បាត់​បង់​រង្វាន់​នៅ​ស្ថាន​សួគ៌ ដោយ​សារ​ពួក​គេ​មិន​បាន​ចាំ​យាម

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក