បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 មិថុនា ទំ. ២
  • ចូរដើរតាមលំអានដានរបស់គ្រិស្តឲ្យបានដិតដល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរដើរតាមលំអានដានរបស់គ្រិស្តឲ្យបានដិតដល់
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • ចូរអរសប្បាយទោះជាត្រូវគេបៀតបៀនក្ដី
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • «ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • យើងអាចទទួលប្រយោជន៍ពីការស៊ូទ្រាំនឹងទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 មិថុនា ទំ. ២

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចូរ​ដើរ​តាម​លំ​អាន​ដាន​របស់​គ្រិស្ត​ឲ្យ​បាន​ដិត​ដល់

លោក​យេស៊ូ​បាន​ទុក​គំរូ​ដើម្បី​ឲ្យ​យើង​ធ្វើ​តាម ជា​ពិសេស​ពេល​យើង​មាន​ទុក្ខ​លំបាក​ឬ​មាន​ការ​បៀត​បៀន។ (​១ពេ. ២:២១​-​២៣​) ទោះ​ជា​លោក​យេស៊ូ​បាន​ត្រូវ​គេ​ជេរ​ប្រមាថ​ក៏​ដោយ លោក​មិន​បាន​តបត​នឹង​គេ​វិញ​ទេ សូម្បី​តែ​ពេល​លោក​កំពុង​តែ​រង​ទុក្ខ​ក្ដី។ (​ម៉ាក. ១៥:២៩​-​៣២​) តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ស៊ូ​ទ្រាំ? លោក​តាំង​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៦:៣៨​) លោក​ក៏​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​អំណរ​ដែល​នៅ​ខាង​មុខ​លោក​»។—ហេ. ១២:២

តើ​យើង​អាច​ប្រព្រឹត្ត​យ៉ាង​ណា ពេល​ដែល​គេ​បៀត​បៀន​យើង​ដោយ​សារ​ជំនឿ​របស់​យើង? គ្រិស្ត​សាសនិក​ពិត​មិន​«​តប​ស្នង​ការ​អាក្រក់​»​ដោយ​ការ​អាក្រក់​ឡើយ។ (​រ៉ូម ១២:១៤, ១៧​) ពេល​យើង​ធ្វើ​តាម​របៀប​ដែល​គ្រិស្ត​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក យើង​អាច​អរ​សប្បាយ​ព្រោះ​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។—ម៉ាថ. ៥:១០​-​១២; ១ពេ. ៤:១២​-​១៤

សូម​ទស្សនា​វីដេអូ​នាម​របស់​ព្រះ​យេហូវ៉ា​គឺ​សំខាន់​បំផុត រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ:

  • តើ​តាម​របៀប​ណា​បង​ស្រី​ផូស៊ីងហ្គើ​បាន​ប្រើ​ពេល​វេលា​របស់​គាត់​យ៉ាង​ឈ្លាស​វៃ​កាល​ដែល​គាត់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង?

  • តើ​បង​ប្រុស​និង​បង​ស្រី​ផូស៊ីងហ្គើ​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​អ្វី​ខ្លះ​ពេល​នៅ​ក្នុង​ជំ​រុំ​ឃុំ​ឃាំង​ផ្សេង​ៗ​?

  • តើ​អ្វី​បាន​ជួយ​ពួក​គាត់​ឲ្យ​ស៊ូ​ទ្រាំ?

ស្ដ្រីៗកំពុងធ្វើការយ៉ាងលំបាកក្នុងអំឡុងពេលជាប់គុកក្នុងរបបណាត្ស៊ី បងប្រុសនិងបងស្រីផូស៊ីងហ្គើ

ពេល​ជួប​ទុក្ខ​លំបាក សូម​ធ្វើ​តាម​លំ​អាន​ដាន​របស់​គ្រិស្ត​ឲ្យ​បាន​ដិត​ដល់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក