របៀបរស់នៅជាគ្រិស្តសាសនិក
ចូរអរសប្បាយទោះជាត្រូវគេបៀតបៀនក្ដី
គ្រិស្តសាសនិកដឹងថាពួកគេនឹងទទួលការបៀតបៀន។ (យ៉ូន. ១៥:២០) ទោះជាការបៀតបៀននាំឲ្យយើងខ្វល់ខ្វាយ ហើយពេលខ្លះឈឺចាប់ក៏ដោយ តែយើងអាចមានអំណរពេលយើងស៊ូទ្រាំ។—ម៉ាថ. ៥:១០-១២; ១ពេ. ២:១៩, ២០
សូមទស្សនាវីដេអូ យើងអាចអរសប្បាយទោះជា . . . មានការបៀតបៀនក៏ដោយ រួចឆ្លើយសំណួរដូចតទៅ៖
តើអ្នកបានរៀនអ្វីពីបទពិសោធន៍របស់បងប្រុសបាសេណូវស្ដីអំពីតម្លៃនៃ
ការអានគម្ពីរជាទៀងទាត់?
ការទទួលជំនួយពីបងប្អូនរួមជំនឿ?a
ការអធិដ្ឋានជារឿយៗ?
ការច្រៀងចម្រៀងរាជាណាចក្រ?
ការនិយាយអំពីជំនឿរបស់យើង?
a យើងអាចអធិដ្ឋានឲ្យបងប្អូនរបស់យើងដែលជាប់គុក ដោយលើកឈ្មោះរបស់ពួកគាត់ផ្ទាល់ក្នុងសេចក្ដីអធិដ្ឋានរបស់យើង។ ក៏ប៉ុន្តែ ការិយាល័យសាខាមិនអាចផ្ញើសំបុត្ររបស់យើងទៅកាន់ពួកគាត់ឡើយ។