របៀបរស់នៅជាគ្រិស្តសាសនិក
ហេតុអ្វីការរក្សាអព្យាក្រឹតភាពគឺសំខាន់ម្ល៉េះ? (មីកា ៤:២)
ឧទាហរណ៍អំពីជនជាតិសាម៉ារីរំលឹកយើងថាព្រះយេហូវ៉ាមិនរើសមុខទេ ហើយថាលោកចង់ឲ្យយើង«ធ្វើល្អដល់មនុស្សទាំងអស់» រួមទាំងមនុស្សដែលមានឋានៈ ពូជសាសន៍ ជាតិសាសន៍ កុលសម្ព័ន្ធ ឬសាសនាខុសៗគ្នា។—កាឡ. ៦:១០; សកម្ម. ១០:៣៤
សូមទស្សនាវីដេអូហេតុអ្វីការរក្សាអព្យាក្រឹតភាពគឺសំខាន់ម្ល៉េះ? (មីកា ៤:២) រួចមកឆ្លើយសំណួរដូចតទៅ:
តើយើងដឹងយ៉ាងដូចម្ដេចថាមីកា ៤:២រៀបរាប់អំពីអ្វីដែលកំពុងកើតឡើងដល់រាស្ត្ររបស់ព្រះសព្វថ្ងៃនេះ?
តើអ្វីជាអព្យាក្រឹតភាព ហើយហេតុអ្វីការរក្សាអព្យាក្រឹតភាពគឺសំខាន់?
តើការបើកបង្ហាញ ១៣:១៦, ១៧ បង្ហាញយ៉ាងណាថាប្រព័ន្ធនយោបាយកំពុងព្យាយាមមានឥទ្ធិពលមកលើការគិតគូរនិងការប្រព្រឹត្តរបស់យើង?
តើអ្វីបីយ៉ាងណាខ្លះអាចធ្វើឲ្យយើងពិបាករក្សាអព្យាក្រឹតភាព?