ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លូកា ១៩-២០
ចូរទាញមេរៀនពីឧទាហរណ៍អំពី១០មិណា
តើឧទាហរណ៍នេះបង្ហាញអំពីលក្ខណៈផ្សេងៗអ្វីខ្លះ?
១. ម្ចាស់ជាតំណាងលោកយេស៊ូ
២. ខ្ញុំបម្រើជាតំណាងអ្នកកាន់តាមលោកយេស៊ូ និងដែលព្រះបានរើសតាំង
៣. ប្រាក់ដែលម្ចាស់បានប្រគល់ឲ្យខ្ញុំបម្រើ ជាតំណាងឯកសិទ្ធិដ៏អស្ចារ្យក្នុងការបង្រៀនគេឲ្យក្លាយជាអ្នកកាន់តាមលោក
ឧទាហរណ៍នេះព្រមានអំពីអ្វីដែលនឹងកើតឡើង បើអ្នកដែលព្រះបានរើសតាំង និងដែលកាន់តាមគ្រិស្តបណ្ដុះបុគ្គលិកលក្ខណៈដូចខ្ញុំបម្រើទុច្ចរិត។ លោកយេស៊ូតម្រូវឲ្យអ្នកកាន់តាមលោកប្រើធនធានទាំងអស់របស់ពួកគេដើម្បីបង្រៀនមនុស្សកាន់តែច្រើនឲ្យក្លាយជាអ្នកកាន់តាមលោក។
តើតាមរបៀបណាខ្ញុំអាចយកតម្រាប់គ្រិស្តសាសនិកស្មោះត្រង់ដែលព្រះបានរើសតាំងស្តីអំពីការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមគ្រិស្ត?