របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកបានត្រៀមខ្លួនហើយឬទេ?
បើមានមហន្តរាយធម្មជាតិនៅតំបន់អ្នក តើអ្នកបានត្រៀមខ្លួនទុកជាមុនឬទេ? រញ្ជួយដី ព្យុះសង្ឃរា ភ្លើងឆេះព្រៃ និងទឹកជំនន់អាចកើតឡើងភ្លាមៗ ហើយអាចនាំឲ្យមានការខូចខាតខ្ទេចខ្ទីជាច្រើន។ បន្ថែមទៅទៀត ភេរវកម្ម ភាពចលាចល និងរោគរាតត្បាតអាចកើតឡើងនៅកន្លែងណាដោយគ្មានការព្រមានទុកជាមុន។ (សាស្ត. ៩:១១) យើងមិនគួរគិតថាព្រឹត្តិការណ៍ទាំងនេះមិនអាចកើតឡើងនៅតំបន់របស់យើងឡើយ។
យើងម្នាក់ៗត្រូវចាត់វិធានការដើម្បីត្រៀមខ្លួនសម្រាប់មហន្តរាយ។ (សុភ. ២២:៣) ទោះជាអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ជំនួយខ្លះៗពេលមានមហន្តរាយក៏ដោយ តែយើងគ្រប់គ្នាមានភារកិច្ចដើម្បីត្រៀមខ្លួនទុកជាមុន។—កាឡ. ៦:៥
សូមទស្សនាវីដេអូតើអ្នកបានត្រៀមខ្លួនសម្រាប់មហន្តរាយធម្មជាតិឬទេ? រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើការមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាជួយយើងយ៉ាងណាពេលមានគ្រោះមហន្តរាយ?
ហេតុអ្វីសំខាន់ឲ្យយើង . . .
• មានការប្រស្រ័យទាក់ទងល្អជាមួយពួកអ្នកចាស់ទុំមុន ក្នុងអំឡុងមហន្តរាយនិងក្រោយមហន្តរាយ?
• រៀបចំកាតាបដាក់សម្ភារៈសង្គ្រោះបន្ទាន់?—g១៧.៥-E ទំ. ៦
• ពិនិត្យឡើងវិញអំពីមហន្តរាយបែបណាដែលអាចកើតឡើង និងត្រូវធ្វើអ្វីពេលមានមហន្តរាយបែបនោះ?
មានរបៀបបីយ៉ាងដែលយើងអាចជួយអ្នកឯទៀតពេលមានមហន្តរាយ តើនោះជាអ្វី?