បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 ឧសភា ទំ. ៧
  • តើអ្នកបានត្រៀមខ្លួនសម្រាប់ភាពចលាចលឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកបានត្រៀមខ្លួនសម្រាប់ភាពចលាចលឬទេ?
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកបានត្រៀមខ្លួនហើយឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ចូរត្រៀមខ្លួនជានិច្ចនៅចុងបញ្ចប់នៃ«គ្រាចុងក្រោយបង្អស់»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • តើអ្នកបានត្រៀមខ្លួនសម្រាប់ពេលមានវិបត្តិសេដ្ឋកិច្ចហើយឬនៅ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ពោលគឺបង្រៀនសិស្សឲ្យចេះរៀបចំទុកជាមុន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 ឧសភា ទំ. ៧
ក្រុមគ្រួសារមួយកំពុងមើលព័ត៌មានក្នុងទូរទស្សន៍អំពីភាពចលាចលដែលកំពុងកើតឡើង។ ពួកគេមានកាតាបដាក់សម្ភារៈសង្គ្រោះបន្ទាន់នៅក្បែរខ្លួន។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​ភាព​ចលាចល​ឬ​ទេ?

កាល​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​មក​ដល់ យើង​ដឹង​ថា​ភាព​ចលាចល ភេរវកម្ម និង​សង្គ្រាម​នឹង​កើន​ឡើង។ (​បប. ៦:៤​) តើ​តាម​របៀប​ណា​យើង​អាច​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត?

  • ត្រៀម​ខ្លួន​ខាង​ជំនឿ: សូម​សម្គាល់​គោល​ការណ៍​គម្ពីរ​និង​កំណត់​ហេតុ​ដែល​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា និង​អង្គការ​របស់​លោក ហើយ​អាច​ជួយ​អ្នក​ឲ្យ​រក្សា​អព្យាក្រឹតភាព។ (​សុភ. ១២:៥; jr​-​E ទំ.១២៥​-​១២៦ វ.២៣​-​២៤​) ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ពង្រឹង​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង។—១​ពេ. ៤:៧, ៨

  • ត្រៀម​ខ្លួន​ដោយ​រៀបចំ​ឲ្យ​បាន​ល្អ: រៀបចំ​គម្រោង​ដើម្បី​រក្សា​សុវត្ថិភាព​របស់​អ្នក​បើ​អ្នក​មិន​អាច​ចេញ​ពី​ផ្ទះ​បាន ហើយ​រៀបចំ​ទុក​ជា​មុន​នូវ​ស្បៀង​អាហារ ទឹក ថ្នាំ និង​សម្ភារ​ផ្សេង​ៗ​ដែល​ចាំ​បាច់។ បន្ថែម​ទៅ​ទៀត សូម​មាន​គម្រោង​ភៀស​ខ្លួន។ ពិនិត្យ​មើល​កាតាប​ដាក់​សម្ភារ​សង្គ្រោះ​បន្ទាន់​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​លុយ និង​សម្ភារ​ការ​ពារ​ខ្លួន​ដូច​ជា​អាល់កុល​និង​ម៉ា​ស​ជា​ដើម។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​អាច​ទាក់​ទង​នឹង​ពួក​អ្នក​ចាស់​ទុំ ហើយ​ពួក​អ្នក​ចាស់​ទុំ​ក៏​មាន​របៀប​អាច​ទាក់​ទង​អ្នក​វិញ​ដែរ។—អេ. ៣២:២, g​១៧.៥​-​E ទំ.៣, ៥, ៧; mwbr​២១.០៥ ទំ.៣​-​៤

ក្នុង​អំឡុង​ពេល​មាន​ភាព​ចលាចល ចូរ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដូច​ជា អធិដ្ឋាន សិក្សា​គម្ពីរ និង​ចូល​រួម​កិច្ច​ប្រជុំ។ (​ភី. ១:១០​) កុំ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​លុះ​ត្រា​តែ​អ្នក​កំពុង​ភៀស​ខ្លួន។ (​ម៉ាថ. ១០:១៦​) សូម​ចែក​រំលែក​ម្ហូប​និង​សម្ភារ​ជា​មួយ​អ្នក​ឯ​ទៀត។—រ៉ូម ១២:១៣

សូម​ទស្សនា​វីដេអូ​តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ឬ​ទេ? រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ពេល​មាន​គ្រោះ​មហន្តរាយ?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ត្រៀម​ខ្លួន?

  • តើ​តាម​របៀប​ណា​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ដែល​បាន​ទទួល​ឥទ្ធិពល​ពី​គ្រោះ​មហន្តរាយ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក