ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | និក្ខមនំ ៨-៩
ចូរទាញមេរៀនពីអំនួតរបស់ផារ៉ូ
ស្ដេចនៃស្រុកអេស៊ីបចាត់ទុកខ្លួនថាជាព្រះ។ នេះជួយយើងឲ្យយល់អំពីមូលហេតុដែលផារ៉ូក្រអឺតក្រទមដល់ម្ល៉េះបានជាគាត់មិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុន ហើយក៏មិនស្ដាប់ពួកគ្រូរបស់ខ្លួនដែលចេះវេទមន្តផងដែរ។
តើអ្នកស្ដាប់ពេលអ្នកឯទៀតជូនយោបល់ទេ? តើអ្នកដឹងគុណទេពេលបុគ្គលម្នាក់ជូនឱវាទឲ្យអ្នក? ឬតើអ្នកគិតថាខ្លួនតែងតែត្រឹមត្រូវ? «អំនួតរមែងនាំអោយអន្តរាយ»។ (សុភ. ១៦:១៨; ខ.ស.) ហេតុនេះហើយ គឺសំខាន់ណាស់ឲ្យយើងការពារកុំឲ្យមានចិត្តអំនួត!