របៀបរស់នៅជាគ្រិស្តសាសនិក
ចូរកាន់ជំហរមាំមួនកាលដែលទីបញ្ចប់ជិតមកដល់
ហេតុអ្វីសំខាន់: មិនយូរទៀត ព្រឹត្តិការណ៍ដ៏គួរឲ្យស្ញប់ស្ញែងផ្សេងៗនឹងសាកល្បងចិត្តក្លាហាននិងការទុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាច្រើនជាងមុនទៅទៀត។ សេចក្ដីហិនវិនាសនៃសាសនាមិនពិតទាំងឡាយ នឹងបញ្ជាក់ថាគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើម។ (ម៉ាថ. ២៤:២១; បប. ១៧:១៦, ១៧) ក្នុងអំឡុងគ្រាដ៏ច្របូកច្របល់នោះ យើងប្រហែលត្រូវប្រកាសផ្សាយដំណឹងដ៏ធ្ងន់ធ្ងរអំពីការវិនិច្ឆ័យ។ (បប. ១៦:២១) កូកនៃស្រុកម៉ាកូកនឹងវាយប្រហារយើង។ (អេស. ៣៨:១០-១២, ១៤-១៦) ដើម្បីការពាររាស្ត្ររបស់លោក ព្រះយេហូវ៉ានឹងនាំឲ្យមាន«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (បប. ១៦:១៤, ១៦) ដើម្បីអាចប្រឈមមុខព្រឹត្តិការណ៍ផ្សេងៗនៅថ្ងៃខាងមុខដោយចិត្តក្លាហាន យើងត្រូវកាន់ជំហរមាំមួនពេលមានអ្វីសាកល្បងជំនឿរបស់យើងនៅឥឡូវនេះ។
របៀបអនុវត្ត:
មានចិត្តក្លាហានធ្វើតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។—អេ. ៥:២០
បន្តគោរពប្រណិប័តន៍ជាមួយបងប្អូនរួមជំនឿ។—ហេ. ១០:២៤, ២៥
ឆាប់ធ្វើតាមការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា។—ហេ. ១៣:១៧
រំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះរាស្ត្ររបស់លោកនៅអតីតកាល។—២ពេ. ២:៩
អធិដ្ឋានទៅព្រះយេហូវ៉ា ហើយទុកចិត្តលោក។—ទំនុក. ១១២:៧, ៨
សូមទស្សនាវីដេអូព្រឹត្តិការណ៍ផ្សេងៗនៅថ្ងៃខាងមុខដែលតម្រូវឲ្យយើងមានចិត្តក្លាហាន ឈុតខ្លី រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើពួកអ្នកផ្សាយក្នុងក្រុមជំនុំមួយដែលបានត្រូវបញ្ចូលជាមួយក្រុមជំនុំឯទៀត ជួបការពិបាកអ្វីដែលសាកល្បងការស្ដាប់បង្គាប់របស់ពួកគេ?
តើចិត្តក្លាហាននិងការស្ដាប់បង្គាប់ជាប់ទាក់ទងគ្នាយ៉ាងណា?
ពេលមានសង្គ្រាមហាម៉ាគេដូន ហេតុអ្វីយើងត្រូវមានចិត្តក្លាហាន?
សូមត្រៀមខ្លួនឥឡូវនេះដើម្បីប្រឈមមុខនឹងព្រឹត្តិការណ៍ផ្សេងៗនៅខាងមុខដែលតម្រូវឲ្យយើងមានចិត្តក្លាហាន
តើកំណត់ហេតុគម្ពីរមួយណាអាចជួយយើងឲ្យពង្រឹងជំនឿថាព្រះយេហូវ៉ាអាចសង្គ្រោះយើង?—២រប. ២០:១-២៤