បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb20 កញ្ញា ទំ. ៣
  • ចូរប្រយ័ត្នកុំចែកចាយរឿងមិនពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរប្រយ័ត្នកុំចែកចាយរឿងមិនពិត
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកមានព័ត៌មានពិតឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ‹មនុស្សឆោតល្ងង់ជឿគ្រប់ពាក្យទាំងអស់›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរបន្តប្រព្រឹត្តតាមអ្វីដែលអ្នកបានរៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
mwb20 កញ្ញា ទំ. ៣

របៀបរស់នៅជាគ្រិស្តសាសនិក

ចូរ​ប្រយ័ត្ន​កុំ​ចែក​ចាយ​រឿង​មិន​ពិត

ស្ត្រីម្នាក់ភ្ញាក់ផ្អើលចំពោះអ្វីដែលគាត់បានឃើញតាមទូរស័ព្ទកាលដែលគាត់នៅផ្សារ។

សព្វ​ថ្ងៃ មនុស្ស​រាប់​លាន​នាក់​អាច​ទទួល​ព័ត៌មាន​យ៉ាង​លឿន​ពី​គ្រប់​ទិស​ទី ដូច​ជា​តាម​រយៈ​កាសែត វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​អ៊ីនធឺណិត។ ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​«​ព្រះ​នៃ​សេចក្ដី​ពិត​»​មិន​ចង់​ចែក​ចាយ​រឿង​មិន​ពិត ទោះ​ជា​មិន​មាន​ចេតនា​ក៏​ដោយ។ (​ទំនុក. ៣១:៥; និក្ខ. ២៣:១​) រឿង​មិន​ពិត​ដែល​យើង​ប្រាប់​ដល់​អ្នក​ឯ​ទៀត​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់។ ពេល​យើង​ព្យាយាម​ដឹង​ថា​ព័ត៌មាន​ណា​ជា​ការ​ពិត សូម​សួរ​ខ្លួន​ថា​៖

  • ‹តើ​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​ទេ?› អ្នក​ដែល​ប្រាប់​រឿង​ប្រហែល​ជា​មិន​ដឹង​ការ​ពិត​នោះ​ទេ។ ពេល​រឿង​បាន​ត្រូវ​ប្រាប់​ត​ៗ​គ្នា រឿង​នោះ​ផ្លាស់​ប្ដូរ ដូច្នេះ​សូម​ប្រយ័ត្ន​បើ​អ្នក​មិន​ដឹង​ច្បាស់​អំពី​ប្រភព​នៃ​រឿង​នោះ។ អ្នក​ដែល​មាន​ឯក​សិទ្ធ​ក្នុង​ក្រុម​ជំនុំ​ជា​អ្នក​ដែល​បង​ប្អូន​ទុក​ចិត្ត​ថា​ជា​អ្នក​ផ្ដល់​ព័ត៌មាន​ត្រឹម​ត្រូវ ដូច្នេះ​ពួក​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​អំពី​ការ​ចែក​ចាយ​ព័ត៌មាន​ណា​ដែល​ខ្លួន​មិន​ដឹង​ថា​ជា​ការ​ពិត​ឬ​យ៉ាង​ណា។

  • ‹តើ​ព័ត៌មាន​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត​ឬ​ទេ?› បើ​ព័ត៌មាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​បុគ្គល​ម្នាក់​ឬ​ក្រុម​ណា​មួយ យើង​មិន​គួរ​ចែក​ចាយ​ឡើយ។—សុភ. ១៨:៨; ភី. ៤:៨

  • ‹តើ​ព័ត៌មាន​អាច​ជឿ​ទុក​ចិត្ត​បាន​ឬ​ទេ?› ចូរ​ប្រុង​ប្រយ័ត្ន​ពេល​ឮ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​ឮ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ណា​មួយ

សូម​ទស្សនា​វីដេអូ​តើ​ខ្ញុំ​អាច​បញ្ឈប់​ការ​និយាយ​ដើម​គេ​យ៉ាង​ដូច​ម្ដេច? រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ក្មេងប្រុសម្នាក់បានត្រូវគេចងលើក្ដារដែលមានកាំបិតនៅជុំវិញគាត់។

    យោង​ទៅ​តាម​សុភាសិត ១២:១៨ តើ​ពាក្យ​សំ​ដី​អាច​បង្ក​ឲ្យ​មាន​ឥទ្ធិពល​អាក្រក់​យ៉ាង​ណា?

  • មនុស្សមួយក្រុមបានផ្ដុំគ្នា ហើយនិយាយដើមគេ។

    តើ​ភីលីព ២:៤​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ក្នុង​ការ​និយាយ​អំពី​អ្នក​ឯ​ទៀត?

  • បុរសម្នាក់បែរខ្នងចេញពីបុរសម្នាក់ទៀតដែលកំពុងនិយាយដើមគេ។

    តើ​យើង​ត្រូវ​ធ្វើ​អ្វី​ពេល​មាន​គេ​ចាប់​ផ្ដើម​និយាយ​ចំអក​ឬ​មិន​ល្អ​អំពី​អ្នក​ឯ​ទៀត?

  • បុរសម្នាក់និយាយដើមគេ កាលដែលបុរសម្នាក់ទៀតដែលជាអ្នកសារព័ត៌មានកំពុងកត់ទុកព័ត៌មាន។

    មុន​ដែល​យើង​ចាប់​ផ្ដើម​និយាយ​អំពី​បុគ្គល​ណា​ម្នាក់ តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក