ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លេវីវិន័យ ១៤-១៥
អ្នកគោរពប្រណិប័តន៍ពិតត្រូវតែមានភាពស្អាតស្អំ
ដើម្បីរក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ យើងត្រូវតែស្អាតស្អំពីខាងក្នុងនិងពីខាងក្រៅផងដែរ។ នេះមានន័យថាទោះជាពិភពលោកប្រព្រឹត្តយ៉ាងណាក៏ដោយ យើងនៅតែធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាស្ដីអំពីភាពស្អាតស្អំខាងផ្លូវកាយ ខាងសីលធម៌និងការគោរពប្រណិប័តន៍ដោយស្មោះត្រង់។ យើងនឹងមិនធ្វើអ្វីដែលបិតារបស់យើងនៅស្ថានសួគ៌ចាត់ទុកថាស្មោកគ្រោកឡើយ។
តើខ្ញុំទទួលប្រយោជន៍អ្វីពីការបដិសេធខ្នាតតម្រារបស់ពិភពលោកនេះ?