របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកសុខចិត្តចុះឈ្មោះចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះឬទេ?
តើអ្នកមានអាយុពី២៣ទៅ៦៥ឆ្នាំហើយកំពុងចូលរួមក្នុងកិច្ចបម្រើពេញពេលឬទេ? តើអ្នកមានសុខភាពល្អ ហើយអាចបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការបានទេ? បើអ្នកឆ្លើយថាមែនចំពោះសំណួរទាំងពីរនេះ តើអ្នកធ្លាប់គិតអំពីការចុះឈ្មោះចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះឬទេ? តាំងពីវគ្គសិក្សាដំបូង ប្ដីប្រពន្ធនិងបងប្អូនប្រុសស្រីដែលនៅលីវរាប់ពាន់អ្នកបានចុះឈ្មោះ។ ប៉ុន្តែ យើងត្រូវការបងប្អូនប្រុសនៅលីវច្រើនទៀតដើម្បីចុះឈ្មោះ។ ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យមានចិត្តចង់ធ្វើឲ្យលោកពេញចិត្តនិងធ្វើតាមលោកយេស៊ូថែមទៀត។ (ទំនុក. ៤០:៨; ម៉ាថ. ២០:២៨; ហេ. ១០:៧) ក្រោយមក សូមគិតអំពីកាតព្វកិច្ចដែលអ្នកមានដូចជាភារកិច្ចក្នុងក្រុមគ្រួសារ ការងារ ឬបំណុល។ បើមាន តើអ្នកអាចធ្វើការផ្លាស់ប្ដូរខ្លះៗដើម្បីមានលក្ខណៈគ្រប់គ្រាន់បានទេ?
ក្រោយពីបានទទួលការបង្ហាត់បង្រៀននៅសាលានេះ តើបងប្អូនមានឱកាសចូលរួមក្នុងកិច្ចបម្រើបែបណា? បងប្អូនខ្លះបានត្រូវចាត់ឲ្យទៅតំបន់ដែលនិយាយភាសាផ្សេង ឬធ្វើកិច្ចផ្សព្វផ្សាយសាធារណៈពិសេស។ ខ្លះទៀតបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជំនួស អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬសាសនទូតជាដើម។ ពេលដែលអ្នកពិចារណាអំពីឱកាសជាច្រើនដែលអ្នកមានក្នុងកិច្ចបម្រើព្រះយេហូវ៉ា សូមបងប្អូនមានអារម្មណ៍ដូចអ្នកប្រកាសទំនាយអេសាយដែលថា៖ ‹ខ្ញុំនៅឯណេះហើយ! សូមចាត់ខ្ញុំចុះ!›។—អេ. ៦:៨
សូមទស្សនាវីដេអូ សាសនទូតជាកម្មករនៃកិច្ចការប្រមូលផលដំណាំ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើសាសនទូតបានត្រូវជ្រើសរើសយ៉ាងដូចម្ដេច?
តើសាសនទូតកំពុងធ្វើកិច្ចការដ៏ល្អអ្វីខ្លះ?
តើកិច្ចបម្រើជាសាសនទូតនាំឲ្យមានពរអ្វីខ្លះ?