របៀបរស់នៅជាគ្រិស្តសាសនិក
ចូរខំទទួលការអប់រំពីព្រះ
ហេតុអ្វីសំខាន់: ព្រះយេហូវ៉ាដែលជាគ្រូដ៏ឧត្តមផ្ដល់ឲ្យយើងនូវការអប់រំដែលល្អបំផុត។ លោកបង្រៀនយើងអំពីរបៀបធ្វើឲ្យជីវិតប្រសើរជាង និងត្រៀមខ្លួនសម្រាប់អនាគតដ៏អស្ចារ្យ ហើយយើងមិនចាំបាច់បង់លុយសម្រាប់ការអប់រំនេះឡើយ។ (អេ. ១១:៦-៩; ៣០:២០, ២១; បប. ២២:១៧) តាមរយៈការអប់រំពីលោក ព្រះយេហូវ៉ាក៏បង្រៀនយើងឲ្យចេះប្រាប់អ្នកឯទៀតអំពីដំណឹងដែលសង្គ្រោះជីវិត។—២កូ. ៣:៥
របៀបអនុវត្ត:
បណ្ដុះចិត្តរាបទាបនិងចិត្តសុភាព។—ទំនុក. ២៥:៨, ៩
ទទួលយកការបង្ហាត់បង្រៀនដែលអ្នកមាននៅឥឡូវនេះ ដូចជាភារកិច្ចសិស្សនៅកិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក
គិតអំពីរបៀបដែលអ្នកអាចបម្រើព្រះយេហូវ៉ាបានច្រើនជាង ហើយរៀបចំគម្រោងដែលនឹងជួយអ្នកឲ្យធ្វើដូច្នេះ។—ភី. ៣:១៣
ធ្វើការលះបង់ផ្សេងៗដើម្បីអ្នកអាចមានគុណសម្បត្ដិគ្រប់គ្រាន់ទទួលការបង្ហាត់បង្រៀនថែមទៀត។—ភី. ៣:៨
សូមទស្សនាវីដេអូសេចក្ដីបង្រៀនពីព្រះយេហូវ៉ាធ្វើឲ្យទៅជាអ្នកមានខាងជំនឿ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
តើអ្នកផ្សាយមួយចំនួនបានយកឈ្នះឧបសគ្គណាខ្លះដើម្បីចូលរួមសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ?
តើសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះផ្ដល់ការបង្ហាត់បង្រៀនបែបណា?
តើបងប្អូនក្នុងក្រុមជំនុំបានធ្វើអ្វីខ្លះដើម្បីជួយសិស្សដែលបានរៀនចប់ពីសាលានោះឲ្យបំពេញភារកិច្ចថ្មីរបស់ពួកគេ?
តើមានតម្រូវការអ្វីខ្លះដើម្បីចុះឈ្មោះចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ? (kr ទំ. ២១៣)
តើអ្នកអាចទទួលការបង្ហាត់បង្រៀនណាទៀតក្នុងអង្គការរបស់ព្រះយេហូវ៉ា?
តើអ្នកនឹងទទួលពរអ្វីខ្លះពីការខំព្យាយាមទទួលការអប់រំពីព្រះយេហូវ៉ា?