«សេចក្ដីស្រឡាញ់ដែលគ្រិស្តមាន ជំរុញចិត្តយើង»។—២កូ. ៥:១៤
របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកនឹងត្រួសត្រាយជំនួយនៅខែមីនាឬមេសាឬទេ?
តើអ្នកចង់ធ្វើថែមទៀតក្នុងកិច្ចបម្រើព្រះយេហូវ៉ាក្នុងអំឡុងរដូវពិធីរំលឹកឬទេ? (២កូ. ៥:១៤, ១៥) នៅខែមីនានិងមេសា អ្នកត្រួសត្រាយជំនួយអាចជ្រើសរើសចំណាយពេល៣០ឬ៥០ម៉ោងក្នុងកិច្ចបម្រើផ្សាយ។ បើអ្នកអាចចូលរួមក្នុងសកម្មភាពពិសេសនេះបាន សូមដាក់ពាក្យស្នើសុំទៅគណៈកម្មាធិការកិច្ចបម្រើក្នុងក្រុមជំនុំ។ រាល់ខែ ក្រុមជំនុំប្រកាសឈ្មោះអ្នកដែលបម្រើជាអ្នកត្រួសត្រាយជំនួយ។ ដោយធ្វើដូច្នេះ បងប្អូនក្នុងក្រុមជំនុំអាចជួយគាំទ្រអ្នកត្រួសត្រាយក្នុងកិច្ចបម្រើផ្សាយ។ ចូរឲ្យយើងទាំងអស់គ្នាប្រើឱកាសដែលយើងមានក្នុងអំឡុងរដូវពិធីរំលឹកនេះដើម្បីបង្កើនភាពប៉ិនប្រសព្វរបស់យើងក្នុងកិច្ចបម្រើផ្សាយ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។—១ថែ. ៥:១១