បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 កក្កដា ទំ. ៣
  • បង្ហាញសេចក្ដីអាណិតអាសូរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បង្ហាញសេចក្ដីអាណិតអាសូរ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • តើព្រះមានក្ដីអាណិតអាសូរឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
  • សួរសំណួរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ជំរុញចិត្តសិស្សគម្ពីរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ប្រើបណ្ដាំរបស់ព្រះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 កក្កដា ទំ. ៣

ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ

បង្ហាញ​សេចក្ដី​អាណិត​អាសូរ

សេចក្ដី​អាណិត​អាសូរ​គឺ​ជា​សមត្ថភាព​យល់​គំនិត អារម្មណ៍ គុណ​តម្លៃ និង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ នេះ​ផុស​ចេញ​ពី​ចិត្ត​ដែល​មាន​បំណង​ចង់​ជួយ​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​ដឹង ពេល​យើង​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ។ ពេល​យើង​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​កំពុង​យក​តម្រាប់​តាម​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ទាក់​ទាញ​អ្នក​ឯ​ទៀត​ឲ្យ​ចង់​ដឹង​អំពី​លោក។—ភី. ២:៤

ការ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​មិន​គ្រាន់​តែ​ជា​វិធី​មួយ​ដែល​យើង​ប្រើ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​ទេ តែ​យើង​ក៏​បង្ហាញ​ចិត្ត​អាណិត​អាសូរ​តាម​របៀប​ដែល​យើង​ស្ដាប់​និង​និយាយ ព្រម​ទាំង​តាម​រយៈ​ចិត្ត​គំនិត កាយ​វិការ និង​ទឹក​មុខ​របស់​យើង​ផង​ដែរ។ យើង​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត។ យើង​កត់​សម្គាល់​ចំណាប់​អារម្មណ៍ ជំនឿ និង​ស្ថានភាព​របស់​គាត់។ យើង​ផ្ដល់​ជូន​នូវ​ព័ត៌មាន​និង​ជំនួយ តែ​យើង​មិន​បង្ខំ​គាត់​ឲ្យ​ផ្លាស់​ប្ដូរ​ទេ។ ពេល​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ​ព្រម​ទទួល​យក​ជំនួយ​ពី​យើង នេះ​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

សូម​ទស្សនា​វីដេអូ ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ បង្ហាញ​សេចក្ដី​អាណិត​អាសូរ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ៖

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ បង្ហាញសេចក្ដីអាណិតអាសូរ›។ នៅក្នុងហាងកាហ្វេ ហ្គិចពន្យល់អំពីមូលហេតុដែលគាត់មិនអាចសិក្សាគម្ពីរនៅថ្ងៃនោះ។

    តើ​តាម​របៀប​ណានី​តា​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ពេល​ហ្គិច​មក​យឺត?

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ បង្ហាញសេចក្ដីអាណិតអាសូរ›។ នីតាស្ដាប់ដោយបង្ហាញចិត្តអាណិតអាសូរ។

    ពេល​ហ្គិច​ថា​គាត់​មិន​អាច​សិក្សា​គម្ពីរ​ដោយ​សារ​គាត់​តាន​តឹង​ចិត្ត​ពេក តើ​នីតា​បង្ហាញ​ចិត្ត​អាណិត​អាសូរ​យ៉ាង​ដូច​ម្ដេច?

  • ឈុតខ្លីមួយពីវីដេអូ ‹ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ បង្ហាញសេចក្ដីអាណិតអាសូរ›។ នីតាជួយហ្គិចរៀបចំបន្ទប់ឲ្យមានរបៀបរៀបរយ។

    ពេល​យើង​បង្ហាញ​ចិត្ត​អាណិត​អាសូរ យើង​ទាក់​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​ដឹង​អំពី​ព្រះ​យេហូវ៉ា

    តើ​តាម​របៀប​ណានី​តា​បង្ហាញ​ចិត្ត​អាណិត​អាសូរ ពេល​ហ្គិច​ថា​គាត់​ជា​មនុស្ស​មិន​សូវ​ចេះ​រៀបចំ​ល្អ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក