បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb21 កញ្ញា ទំ. ១១
  • ទទួលជំនួយពីបងប្អូនរួមជំនឿ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទទួលជំនួយពីបងប្អូនរួមជំនឿ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • អត្ថបទស្រដៀងគ្នា
  • សួរសំណួរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ជំរុញចិត្តសិស្សគម្ពីរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
  • ចូរជួយសិស្សគម្ពីរអ្នកឲ្យយកឈ្នះទម្លាប់ស្មោកគ្រោក
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • ទទួលយកជំនួយពីលោក តាមរយៈសេចក្ដីអធិដ្ឋាន
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
mwb21 កញ្ញា ទំ. ១១

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ | ចូរ​បង្កើន​អំណរ​របស់​អ្នក​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ទទួល​ជំនួយ​ពី​បង​ប្អូន​រួម​ជំនឿ

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ជំនួយ​តាម​រយៈ​‹បង​ប្អូន​របស់​យើង​ពេញ​ពិភព​លោក›។ (​១​ពេ. ៥:៩​) ពួក​គេ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដោយ​ជោគ​ជ័យ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ទទួល​ប្រយោជន៍​ពី​ជំនួយ​របស់​អាគីឡា​និង​ព្រីស៊ីល ស៊ីឡាស ធីម៉ូថេ និង​បង​ប្អូន​ផ្សេង​ទៀត។—សកម្ម. ១៨:១​-​៥

តើ​តាម​របៀប​ណា​បង​ប្អូន​រួម​ជំនឿ​អាច​ជួយ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ? ពួក​គេ​ប្រហែល​ជា​អាច​ជួយ​យើង ដោយ​ផ្ដល់​យោបល់​ស្ដី​អំពី​របៀប​តប​ឆ្លើយ​នឹង​ការ​ជំទាស់ របៀប​រៀបចំ​ដើម្បី​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប និង​របៀប​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ។ សូម​គិត​អំពី​បង​ប្អូន​ណា​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​អាច​ផ្ដល់​ជំនួយ​ដែល​អ្នក​ត្រូវ​ការ ហើយ​ក្រោយ​មក​សុំ​ជំនួយ​ពី​ពួក​គាត់។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ប្រយោជន៍ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទាំង​អ្នក​ដែល​ផ្ដល់​ជំនួយ និង​អ្នក​ដែល​ទទួល​ជំនួយ​និង​មាន​អំណរ​ដូច​គ្នា។—ភី. ១:២៥

សូម​ទស្សនា​វីដេអូ​ចូរ​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ដោយ​ទទួល​យក​ជំនួយ​ពី​លោក បង​ប្អូន​រួម​ជំនឿ រួច​សួរ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • ឈុតខ្លីពីវីដេអូ«ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយទទួលយកជំនួយពីលោក បងប្អូនរួមជំនឿ»។ នីតានិងបងស្រីម្នាក់ទៀតកំពុងសិក្សាគម្ពីរជាមួយហ្គិច។

    តើ​តាម​របៀប​ណា​នីតា​ព្យាយាម​លើក​ទឹក​ចិត្ត​ហ្គិច​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ?

  • ឈុតខ្លីពីវីដេអូ«ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយទទួលយកជំនួយពីលោក បងប្អូនរួមជំនឿ»។ បងស្រីអាប៊ីកំពុងឈរជាមួយនីតា ហើយប្រាប់ហ្គិចថាគាត់ធ្លាប់ជាសមាជិកក្នុងក្រុមតន្ត្រីមួយ។

    ហេតុ​អ្វី​យើង​គួរ​អញ្ជើញ​អ្នក​ផ្សាយ​ឯ​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ការ​សិក្សា​គម្ពីរ​ជា​មួយ​យើង?

  • ឈុតខ្លីពីវីដេអូ«ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយទទួលយកជំនួយពីលោក បងប្អូនរួមជំនឿ»។ បងស្រីអាប៊ីកំពុងសិក្សាគម្ពីរជាមួយហ្គិចពេលដែលនីតាមិននៅ។

    ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា គឺ​ត្រូវ​ការ​ជំនួយ​ពី​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ

    តើ​បង​អាប៊ី និង​ហ្គិច​មាន​ចំណង់​ចំណូល​ចិត្ត​ស្រដៀង​គ្នា​អ្វី?

  • តើ​យើង​ប្រហែល​ជា​អាច​រៀន​អ្វី​ពី​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក