របៀបរស់នៅជាគ្រិស្តសាសនិក
ចូរផ្សព្វផ្សាយដំណឹងល្អដែលថាពិភពលោកដ៏ល្អប្រសើរគឺជិតមកដល់ហើយ!
ក្នុងអំឡុងខែវិច្ឆិកា យើងនឹងព្យាយាមខ្លាំងជាងធម្មតាដើម្បីផ្សព្វផ្សាយអំពីដំណឹងល្អដែលថាពិភពលោកដ៏ល្អប្រសើរគឺជិតមកដល់ហើយ។ (ចសព. ៣៧:១០, ១១; បប. ២១:៣-៥) សូមរៀបចំកាលវិភាគរបស់អ្នកដើម្បីអាចចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពនោះ។ អស់អ្នកដែលធ្វើជាអ្នកត្រួសត្រាយជំនួយ អាចផ្សព្វផ្សាយ៣០ឬ៥០ម៉ោងបានសម្រាប់ខែនោះ។
សូមចែករំលែកបទគម្ពីរអំពីពិភពលោកថ្មីជាមួយមនុស្សនៅតំបន់ផ្សាយរបស់អ្នកឲ្យបានច្រើនបំផុត។ ពេលជ្រើសរើសបទគម្ពីរ សូមគិតអំពីអ្វីដែលអាចទាក់ទាញចិត្តរបស់ពួកគេ។ បើបុគ្គលម្នាក់បង្ហាញចំណាប់អារម្មណ៍ពេលអ្នកជួបគាត់ជាលើកដំបូង សូមផ្ដល់ទស្សនាវដ្ដីប៉មយាមសម្រាប់ផ្សព្វផ្សាយ លេខ២ ឆ្នាំ២០២១។ ក្រោយមកសូមត្រឡប់ទៅជួបគាត់ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ហើយព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅស្ដើងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! យើងពិតជាមានអំណរណាស់ដែលយើងអាចផ្សព្វផ្សាយ«ដំណឹងល្អអំពីអ្វីដ៏ប្រសើរ»យ៉ាងពេញលេញ!—អេ. ៥២:៧
សូមទស្សនាវីដេអូចម្រៀងនៅផែនដីថ្មី រួចឆ្លើយសំណួរដូចតទៅនេះ៖
តើក្មេងស្រីម្នាក់កំពុងស្រមៃគិតអំពីអនាគតដ៏អស្ចារ្យអ្វី?
តើអ្នកទន្ទឹងរង់ចាំអ្វីក្នុងពិភពលោកថ្មី?
តើការរំពឹងគិតអំពីសេចក្ដីសង្ឃឹមរបស់អ្នកនឹងជួយអ្នកយ៉ាងដូចម្ដេចឲ្យត្រៀមខ្លួន ដើម្បីចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពពិសេសនៅខែវិច្ឆិកា?—លូក. ៦:៤៥