បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb22 កក្កដា ទំ. ៥
  • រើទៅតំបន់ដែលមានសេចក្ដីត្រូវការច្រើនជាង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រើទៅតំបន់ដែលមានសេចក្ដីត្រូវការច្រើនជាង
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • អត្ថបទស្រដៀងគ្នា
  • តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • របៀបបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • អ្នកត្រួតពិនិត្យដែលឃ្វាលហ្វូងចៀម
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើអ្នកខំអស់ពីសមត្ថភាពដើម្បីរៀនពីព្រះយេហូវ៉ាឬទេ?
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
mwb22 កក្កដា ទំ. ៥
រូបភាពមកពីវីដេអូ «ជំនឿបើកឱកាសឲ្យយើងបំពេញកិច្ចបម្រើ រើទៅតំបន់ដែលមានសេចក្ដីត្រូវការច្រើនជាង»។ បណ្ដុំរូបភាព៖ ១. កាព្រីយ៉ែលកំពុងស្រាវជ្រាវ។ ២. គាត់និយាយជាមួយអ្នកចាស់ទុំម្នាក់អំពីការទាក់ទងនឹងការិយាល័យសាខា។ ៣. គាត់ទៅផ្សព្វផ្សាយជាមួយមិត្តរបស់គាត់ឈ្មោះសាំយូអែល ក្នុងអំឡុងកម្មវិធីផ្សព្វផ្សាយពិសេស។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក | ចូរ​កំណត់​គោល​ដៅ​ផ្សេង​ៗ​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី

រើ​ទៅ​តំបន់​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង

អ្នក​ត្រូវ​ការ​ជំនឿ​ដើម្បី​រើ​ចេញ​ពី​កន្លែង​ដែល​អ្នក​ធ្លាប់​ស្គាល់​ទៅ​កន្លែង​ថ្មី​ដើម្បី​បង្កើន​កិច្ច​បម្រើ​របស់​អ្នក។ (​ហេ. ១១:​៨​-​១០​) បើ​អ្នក​កំពុង​គិត​អំពី​ការ​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង សូម​និយាយ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ដឹង​ថា​អ្នក​អាច​សម្រេច​គោល​ដៅ​នេះ​បាន និង​ដឹង​ថា​កន្លែង​ណា​ដែល​អ្នក​អាច​រើ​ទៅ? សូម​ពិចារណា​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង​ដែល​ប្រាប់​អំពី​ការ​រើ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ សូម​និយាយ​ជា​មួយ​អ្នក​ដែល​បាន​រើ​ទៅ​ជួយ​ក្រុម​ជំនុំ​ឯ​ទៀត​ដោយ​ជោគ​ជ័យ។ (​សុភ. ១៥:២២​) សូម​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ (​យ៉ា. ១:៥​) សូម​រៀន​ថែម​ទៀត​អំពី​តំបន់​ដែល​អ្នក​ចង់​រើ​ទៅ ហើយ​ទៅ​លេង​កន្លែង​នោះ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ​បើ​អាច​ធ្វើ​បាន មុន​សម្រេច​ចិត្ត។

សូម​ទស្សនា​វីដេអូ​ជំនឿ​បើក​ឱកាស​ឲ្យ​យើង​បំពេញ​កិច្ច​បម្រើ រើ​ទៅ​តំបន់​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​កាព្រីយ៉ែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ ហើយ​តើ​អ្វី​បាន​ជួយ​គាត់?

បើ​អ្នក​ចង់​បាន​ព័ត៌មាន​បន្ថែម​អំពី​ក្រុម​ជំនុំ​ដែល​មាន​សេចក្ដី​ត្រូវ​ការ​នៅ​ជិត​ៗ​អ្នក សូម​និយាយ​ជា​មួយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ បើ​អ្នក​ចង់​បាន​ព័ត៌មាន​បន្ថែម​អំពី​ក្រុម​ជំនុំ​ដែល​នៅ​ឆ្ងាយ​ពី​អ្នក សូម​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា ហើយ​ផ្ញើ​តាម​រយៈ​គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​របស់​អ្នក។ បើ​ក្រុម​ជំនុំ​ដែល​អ្នក​ចាប់​អារម្មណ៍​ស្ថិត​នៅ​ក្នុង​ការិយាល័យ​សាខា​ផ្សេង សូម​សរសេរ​សំបុត្រ​ទៅ​ការិយាល័យ​សាខា​ដែល​មើល​ការ​ខុស​ត្រូវ​ប្រទេស​នោះ។ បើ​អ្នក​ចង់​រើ​ទៅ​តំបន់​ជាក់​លាក់​ណា​មួយ អ្នក​អាច​ពន្យល់​ក្នុង​សំបុត្រ​របស់​អ្នក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក