របៀបរស់នៅជាគ្រិស្តសាសនិក
ការរៀបចំដើម្បីសម្រាលទុក្ខបងប្អូនដែលបម្រើនៅបេតអែល
មនុស្សទាំងអស់ជួបទុក្ខលំបាក ហើយត្រូវការការសម្រាលទុក្ខនិងការគាំទ្រ។ សូម្បីតែអ្នកដែលមានជំនឿរឹងមាំ ឬមានភារកិច្ចច្រើនក្នុងអង្គការព្រះយេហូវ៉ាក៏អាចធ្លាក់ទឹកចិត្តដែរ។ (យ៉ូប ៣:១-៣; ចសព. ៣៤:១៩) តើយើងអាចទាញមេរៀនអ្វីពីការរៀបចំដើម្បីសម្រាលទុក្ខបងប្អូនដែលបម្រើនៅបេតអែល?
សូមទស្សនាវីដេអូ ចូរ«ទុកចិត្តព្រះ» រួចឆ្លើយនឹងសំណួរដូចតទៅនេះ៖
តើបងប្អូនដែលបម្រើនៅបេតអែលជួបបញ្ហាអ្វីខ្លះ?
មានអ្វីបួនយ៉ាងដែលបានសម្រាលទុក្ខពួកគាត់ តើនោះជាអ្វី?
តើបងប្រុសៗដែលទៅសម្រាលទុក្ខបងប្អូនឯទៀតបានទទួលប្រយោជន៍យ៉ាងដូចម្ដេច?