ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
ដើម្បីមានចិត្តស្មោះឥតងាករេ មិនតម្រូវឲ្យយើងធ្វើជាមនុស្សល្អឥតខ្ចោះនោះទេ
យ៉ូបរិះគន់ព្រះដោយសារគាត់បានយល់ខុស (យ៉ូប ២៧:១, ២)
ទោះជាយ៉ូបធ្វើខុសក៏ដោយ តែគាត់អាចចាត់ទុកថាគាត់ជាមនុស្សដែលមានចិត្តស្មោះឥតងាករេ (យ៉ូប ២៧:៥; it-1-E ទំ.១២១០ វ.៤)
ដើម្បីមានចិត្តស្មោះឥតងាករេ នេះតម្រូវឲ្យយើងមានសេចក្ដីស្រឡាញ់យ៉ាងស្មោះអស់ពីចិត្តចំពោះព្រះយេហូវ៉ា មិនមែនមានភាពល្អឥតខ្ចោះទេ (ម៉ាថ. ២២:៣៧; w១៩.០២ ទំ.៣ វ.៣-៥)
សូមរំពឹងគិតថា តើតាមរបៀបណាការដឹងថាព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើជាមនុស្សល្អឥតខ្ចោះជួយយើងកុំឲ្យឈប់ព្យាយាម?