បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w24 តុលា ទំ. ៣០
  • តើ​លោក​អ្នក​ដឹង​ឬ​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​លោក​អ្នក​ដឹង​ឬ​ទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • អត្ថបទស្រដៀងគ្នា
  • តើ​ខ្ញុំ​គួរ​ជ្រើស​រើស​បទ​ចម្រៀង​ដែល​ខ្ញុំ​ស្ដាប់​ឬ​ទេ?
    សំណួរពីយុវវ័យ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
w24 តុលា ទំ. ៣០
ក្រុម​តន្ត្រី​ជន​ជាតិ​អ៊ីស្រាអែល​កំពុង​ផ្លុំ​ត្រែ ដេញ​ពិណ និង​ច្រៀង​ឮ​ៗ​ពេល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

នៅ​អ៊ីស្រាអែល​សម័យ​បុរាណ តើ​ចម្រៀង​សំខាន់​ប៉ុណ្ណា?

ចម្រៀង​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌​របស់​ជន​ជាតិ​អ៊ីស្រាអែល។ គម្ពីរ​ច្រើន​តែ​លើក​ឡើង​អំពី​អ្នក​ដែល​លេង​ឧបករណ៍​តន្ត្រី​និង​ច្រៀង​ចម្រៀង។ មួយ​ផ្នែក​ធំ​នៃ​គម្ពីរ​គឺ​ជា​ចម្រៀង។ ជា​ឧទាហរណ៍ សៀវភៅ​ចម្រៀង​សរសើរ​ព្រះ បទ​ចម្រៀង​សាឡូម៉ូន និង​បទ​ទំនួញ​បាន​ត្រូវ​សរសេរ​ជា​លក្ខណៈ​ចម្រៀង។ សៀវភៅ​មួយ​ដែល​រៀប​រាប់​អំពី​ជីវិត​នៅ​សម័យ​គម្ពីរ​រៀប​រាប់​ថា​៖ ​«​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រើ​តន្ត្រី​ក្នុង​សកម្មភាព​ជា​ច្រើន​របស់​ពួក​គេ​»។ (​Music in Biblical Life​)

តន្ត្រី​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ជន​ជាតិ​អ៊ីស្រាអែល​លេង​ឧបករណ៍​តន្ត្រី​និង​ច្រៀង​ចម្រៀង​ដើម្បី​បង្ហាញ​អំពី​អារម្មណ៍​របស់​ពួក​គេ។ (​អេ. ៣០:២៩​) តាម​ធម្មតា ពួក​ស្ត្រី​វាយ​ស្គរ រាំ និង​ច្រៀង​យ៉ាង​សប្បាយ​រីករាយ​នៅ​ពេល​អប​អរ​ស្ដេច​ថ្មី ពេល​ដែល​កង​ទ័ព​ឈ្នះ​សង្គ្រាម និង​នៅ​ពិធី​បុណ្យ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។ (​អសក. ១១:៣៤; ១សាំ. ១៨:៦, ៧; ១បស. ១:៣៩, ៤០​) ជន​ជាតិ​អ៊ីស្រាអែល​ក៏​ច្រៀង​ចម្រៀង​ដើម្បី​បញ្ចេញ​អារម្មណ៍​កើត​ទុក្ខ ពេល​ដែល​អ្នក​ណា​ម្នាក់​ស្លាប់។ (​២ប្រ. ៣៥:២៥​) សព្វវចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​ជន​ជាតិ​អ៊ីស្រាអែល​ងប់​ងុល​នឹង​តន្ត្រី​»។ (​McClintock and Strong’s Cyclopedia​)

តន្ត្រី​ក្នុង​វិមាន​ស្ដេច។ ស្ដេច​អ៊ីស្រាអែល​ចូល​ចិត្ត​ស្ដាប់​តន្ត្រី។ ជា​ឧទាហរណ៍ ស្ដេច​សុល​បាន​ហៅ​ដាវីឌ​ឲ្យ​មក​វិមាន​របស់​គាត់​ដើម្បី​ដេញ​ពិណ​ឲ្យ​គាត់​ស្ដាប់។ (​១សាំ. ១៦:១៨, ២៣​) ក្រោយ​មក ពេល​ដាវីឌ​បាន​ឡើង​ទៅ​ជា​ស្ដេច គាត់​បាន​បង្កើត​ឧបករណ៍​ភ្លេង តែង​ចម្រៀង​ពីរោះ​ៗ និង​រៀប​ចំ​ឲ្យ​មាន​ក្រុម​ចម្រៀង​ដើម្បី​លេង​នៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។ (​២ប្រ. ៧:៦; អេម. ៦:៥​) ស្ដេច​សាឡូម៉ូន​ក៏​មាន​ក្រុម​អ្នក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី​នៅ​វិមាន​របស់​គាត់​ដែរ។—អទ. ២:៨

តន្ត្រី​ក្នុង​ការ​គោរព​ប្រណិប័តន៍។ ការ​ច្រៀង​ចម្រៀង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​គឺ​សំខាន់​បំផុត។ ជន​ជាតិ​អ៊ីស្រាអែល​លេង​ឧបករណ៍​ភ្លេង​និង​ច្រៀង​ចម្រៀង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ មាន​បុរស​៤.០០០​នាក់​លេង​ឧបករណ៍​ភ្លេង​នៅ​វិហារ​ក្រុង​យេរូសាឡិម។ (​១ប្រ. ២៣:៥​) ពួក​គេ​លេង​ឧបករណ៍​ផ្សេង​ៗ​ដូច​ជា ឆាប ត្រែ ពិណ និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ។ (​២ប្រ. ៥:១២​) ប៉ុន្តែ មិន​មែន​មាន​តែ​ពួក​អ្នក​ទាំង​នោះ​ប៉ុណ្ណោះ​ទេ​ដែល​ច្រៀង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ទៀត​ក៏​ច្រៀង​ចម្រៀង​ដែរ។ ជា​ឧទាហរណ៍ ពួក​គេ​ច្រៀង​កាល​ដែល​ធ្វើ​ដំណើរ​ទៅ​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម។ ចម្រៀង​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ (​ចសព. ១២០–១៣៤​) យោង​ទៅ​តាម​សំណេរ​របស់​ជនជាតិ​យូដា ពួក​អ៊ីស្រាអែល​ច្រៀង​ចម្រៀង​ហាឡេaក្នុង​អំឡុង​អាហារ​បុណ្យ​រំលង។

ចម្រៀង​នៅ​តែ​សំខាន់​សម្រាប់​រាស្ត្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ (​យ៉ា. ៥:១៣​) ចម្រៀង​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ (​អេភ. ៥:១៩​) ចម្រៀង​ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព​ជា​គ្រិស្ត​សាសនិក។ (​កូឡ. ៣:១៦​) ពេល​យើង​ពិបាក​ចិត្ត ចម្រៀង​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ (​សកម្ម. ១៦:២៥​) ការ​ច្រៀង​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​បង្ហាញ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

a ចម្រៀង​ហាឡេ​គឺ​សំដៅ​ទៅ​លើ​ចម្រៀង​សរសើរ​ព្រះ ១១៣​ដល់​១១៨ ដែល​ជនជាតិ​យូដា​ច្រៀង​ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក