បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 កញ្ញា ទំ. ៣១
  • សំណួរ​ពី​អ្នក​អាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរ​ពី​អ្នក​អាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីសង្ខេបពីបទចម្រៀងសាឡូម៉ូន
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ព្រះយេហូវ៉ារមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • «គ្មានអ្នករាល់គ្នាណាម្នាក់នឹងបាត់បង់ជីវិតទេ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 កញ្ញា ទំ. ៣១

សំណួរ​ពី​អ្នក​អាន

អ្នក​សរសេរ​សុភាសិត ៣០:១៨, ១៩​និយាយ​ថា​៖ ​«​ការ​ប្រព្រឹត្ត​របស់​បុរស​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង​»​គឺ​«​ហួស​ពី​សមត្ថភាព​យល់​ដឹង​»។ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា?

ពាក្យ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ឆ្ងល់ រួម​ទាំង​បណ្ឌិត​គម្ពីរ​មួយ​ចំនួន​ដែរ។ ខ​គម្ពីរ​នេះ​ទាំង​មូល​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ចែង​ថា​៖ ​«​មាន​អ្វី​បី​យ៉ាង​ដែល​ហួស​ពី​សមត្ថភាព​យល់​ដឹង​របស់​ខ្ញុំ​[​ឬ​«​ដែល​អស្ចារ្យ​ពេក​»​ កំ.ស.​] ក៏​មាន​ដល់​ទៅ​បួន​ផង​ដែល​ខ្ញុំ​មិន​អាច​យល់​គឺ​៖ ការ​ហោះ​ហើរ​របស់​សត្វ​ឥន្ទ្រី​នៅ​លើ​មេឃ ការ​លូន​វារ​របស់​សត្វ​ពស់​នៅ​លើ​ផ្ទាំង​ថ្ម ការ​ធ្វើ​ដំណើរ​របស់​សំពៅ​នៅ​មហា​សមុទ្រ និង​ការ​ប្រព្រឹត្ត​របស់​បុរស​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង​»។—សុភ. ៣០:១៨, ១៩

ពី​មុន​យើង​យល់​ថា ពាក្យ​«​ការ​ប្រព្រឹត្ត​របស់​បុរស​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង​»​សំដៅ​ទៅ​លើ​អ្វី​ដែល​អាក្រក់។ ហេតុ​អ្វី? ពីព្រោះ​ខ​ផ្សេង​ទៀត​ក្នុង​ជំពូក​នេះ លើក​ឡើង​អំពី​អ្វី​ដែល​អវិជ្ជមាន ដែល​មិន​ពោល​ថា​៖ ​«​គ្រប់​គ្រាន់!​»​ឡើយ។ (​សុភ. ៣០:១៥, ១៦​) ម្យ៉ាង​ទៀត នៅ​ខ​២០​រៀប​រាប់​អំពី​«​ស្ត្រី​ផិត​ក្បត់​»​ដែល​អះអាង​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ដូច្នេះ យើង​បាន​វែក​ញែក​ថា ដូច​សត្វ​ឥន្ទ្រី​ដែល​ហោះ​ហើរ​នៅ​លើ​មេឃ សត្វ​ពស់​ដែល​លូន​វារ​នៅ​លើ​ផ្ទាំង​ថ្ម ឬ​សំពៅ​នៅ​សម័យ​បុរាណ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​មហា​សមុទ្រ​ដែល​មិន​បាន​បន្សល់​ទុក​នូវ​ទី​សំអាង​ដែល​បង្ហាញ​ថា​វា​ធ្លាប់​នៅ​ទី​នោះ នោះ​បុរស​ប្រហែល​ជា​ធ្វើ​អ្វី​មួយ​ដែល​គ្មាន​អ្នក​ណា​ដឹង។ តាម​ការ​វែក​ញែក​នោះ​យើង​យល់​ថា ពាក្យ​«​ការ​ប្រព្រឹត្ត​របស់​បុរស​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង​»​សំដៅ​ទៅ​លើ​អ្វី​ដែល​អាក្រក់ ពោល​គឺ​សំដៅ​ទៅ​លើ​បុរស​វ័យ​ក្មេង​ដែល​បោក​បញ្ឆោត​ស្ត្រី​វ័យ​ក្មេង​ឲ្យ​រួម​ដំណេក​ជា​មួយ​គាត់។

ប៉ុន្តែ មាន​ហេតុ​ឲ្យ​យើង​យល់​ថា​ខ​គម្ពីរ​នេះ​រៀប​រាប់​អំពី​អ្វី​ដែល​ល្អ​វិញ។ អ្នក​សរសេរ​ខ​នេះ​គ្រាន់​តែ​រៀប​រាប់​អំពី​អ្វី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​គាត់​កោត​ស្ងើច និង​នឹក​អស្ចារ្យ​ប៉ុណ្ណោះ។

ពាក្យ​ដើម​ជា​ភាសា​ហេប្រឺ​ក៏​បង្ហាញ​ដែរ​ថា ខ​នេះ​ចង់​និយាយ​អំពី​អ្វី​ដែល​ល្អ។ យោង​ទៅ​តាម​ឯកសារ​មួយ ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ហួស​ពី​សមត្ថភាព​យល់​ដឹង​របស់​ខ្ញុំ​»​នៅ​សុភាសិត ៣០:១៨ ​«​បង្ហាញ​អំពី​អ្វី​ដែល​អស្ចារ្យ​ឬ​ថែម​ទាំង​មើល​ទៅ​មិន​អាច​ទៅ​រួច​»​(​Theological Lexicon of the Old Testament​)។

សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ​ក្រូហ្វឺត ថយ​ពី​សកល​វិទ្យាល័យ​ហាវើដ នៅ​សហរដ្ឋ​អាម៉េរិក​ក៏​សន្និដ្ឋាន​ថា ខ​គម្ពីរ​នេះ​មិន​បាន​រៀប​រាប់​អំពី​អ្វី​ដែល​អាក្រក់​ទេ។ គាត់​និយាយ​ថា​៖ ​«​អ្នក​សរសេរ​គម្ពីរ​ព្យាយាម​រៀប​រាប់​អំពី​ភាព​អស្ចារ្យ​នៃ​អ្វី​ទាំង​អស់​នេះ​»។

ដូច្នេះ​តាម​មើល​ទៅ គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​យល់​ថា ពាក្យ​ដែល​បាន​កត់​ទុក​នៅ​សុភាសិត ៣០:១៨, ១៩​រៀប​រាប់​អំពី​អ្វី​ដែល​ពិត​ជា​អស្ចារ្យ ហើយ​ថែម​ទាំង​ហួស​ពី​សមត្ថភាព​យល់​ដឹង​របស់​យើង។ ដូច​អ្នក​សរសេរ​គម្ពីរ យើង​កោត​ស្ងើច​អំពី​របៀប​ដែល​សត្វ​ឥន្ទ្រី​អាច​ហោះ​ហើរ​នៅ​លើ​មេឃ របៀប​ដែល​សត្វ​ពស់​ធ្វើ​ដំណើរ​យ៉ាង​លឿន​នៅ​លើ​ផ្ទាំង​ថ្ម ទោះ​ជា​វា​មិន​មាន​ជើង​ក៏​ដោយ របៀប​ដែល​សំពៅ​ដ៏​ធ្ងន់​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ ហើយ​របៀប​ដែល​បុរស​វ័យ​ក្មេង​និង​ស្ត្រី​វ័យ​ក្មេង​អាច​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​និង​មាន​ជីវិត​ដែល​មាន​សុភមង្គល។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក