Left: Olena Yefremkina/stock.adobe.com; center: lunamarina/stock.adobe.com; right: Rido/stock.adobe.com
ចូរចាំយាម!
តើអ្នកណាដែលលោកអ្នកអាចទុកចិត្ត? តើគម្ពីរចែងយ៉ាងណា?
មនុស្សជាច្រើននៅសព្វថ្ងៃនេះបានខកចិត្ត ពេលពួកគេឃើញថាអ្នកដែលពួកគេទុកចិត្តបែរជាធ្វើឲ្យពួកគេខកបំណងទៅវិញ។ ដូច្នេះ ពួកគេបានបាត់បង់ទំនុកចិត្តទៅលើ . . .
ពួកអ្នកដឹកនាំខាងនយោបាយដែលគិតពីប្រយោជន៍ផ្ទាល់ខ្លួនជាងប្រយោជន៍របស់ប្រជាជន។
ប្រព័ន្ធផ្សាយព័ត៌មានដែលផ្សាយព័ត៌មានលម្អៀងនិងមិនត្រឹមត្រូវ។
ពួកអ្នកវិទ្យាសាស្ត្រដែលមិនធ្វើអ្វីដែលផ្ដល់ប្រយោជន៍ច្រើនបំផុតដល់មនុស្ស។
មេដឹកនាំសាសនាដែលចូលប្រឡូកខាងនយោបាយជាជាងលើកតម្កើងព្រះ។
មនុស្សមានសិទ្ធិជ្រើសរើសបុគ្គលដែលពួកគេអាចទុកចិត្ត។ គម្ពីរព្រមានថា៖
«កុំទុកចិត្តពួកមានឋានៈខ្ពស់ កុំទុកចិត្តមនុស្ស ព្រោះពួកគេមិនអាចជួយសង្គ្រោះបានឡើយ»។—ចម្រៀងសរសើរព្រះ ១៤៦:៣
បុគ្គលម្នាក់ដែលលោកអ្នកអាចទុកចិត្ត
គម្ពីរបានរៀបរាប់អំពីបុគ្គលម្នាក់ដែលលោកអ្នកអាចទុកចិត្តបាន បុគ្គលនោះគឺលោកយេស៊ូគ្រិស្ត។ លោកជាមនុស្សល្អ ហើយធ្លាប់រស់នៅកាលពីច្រើនសតវត្សរ៍មុន។ ព្រះបានតែងតាំងលោកឲ្យ«គ្រប់គ្រងជាស្ដេច . . . ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។ (លូកា ១:៣២, ៣៣) រាជាណាចក្រនោះគឺជារដ្ឋាភិបាលឬរាជាណាចក្ររបស់ព្រះ ហើយលោកយេស៊ូកំពុងគ្រប់គ្រងជាស្ដេចពីស្ថានសួគ៌។—ម៉ាថាយ ៦:១០
ដើម្បីស្វែងយល់មូលហេតុដែលលោកអ្នកអាចទុកចិត្តលោកយេស៊ូ សូមអានអត្ថបទដែលមានចំណងជើងថា«តើអ្នកណាជាស្ដេចនៃរាជាណាចក្ររបស់ព្រះ?» និងអត្ថបទ«តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?»។