បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៤៦
  • តើពិតជាមានមេកំណាចមែនឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើពិតជាមានមេកំណាចមែនឬ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ការ​យល់​ច្រឡំ​ផ្សេង​ទៀត​អំពី​មេ​កំណាច
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
  • តើអ្នកណាពិតជាអ្នកគ្រប់គ្រងពិភពលោកនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៤៦

តើ​ពិត​ជា​មាន​មេ​កំណាច​មែន​ឬ?

ចម្លើយ​ពី​គម្ពីរ

មេ​កំណាច​ពិត​ជា​មាន​មែន។ មេ​កំណាច​គឺ​ជា​បុគ្គល​វិញ្ញាណ​ដែល​បះ​បោរ​ប្រឆាំង​ព្រះ​និង​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»។ (​យ៉ូហាន ១៤:៣០; អេភេសូរ ៦:១១, ១២​) គម្ពីរ​បើក​បង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​លក្ខណៈ​របស់​មេ​កំណាច តាម​រយៈ​ឈ្មោះ​និង​ការ​ពណ៌នា​ដូច​ត​ទៅ​នេះ​៖

  • សាថាន​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»។—យ៉ូប ១:៦

  • មេ​កំណាច​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»។—ការ​បើក​បង្ហាញ ១២:៩

  • សត្វ​ពស់​ក្នុង​គម្ពីរ​មាន​ន័យ​ថា​«​អ្នក​បោក​បញ្ឆោត​»។—កូរិនថូស​ទី​២ ១១:៣

  • មេ​ល្បួង។—ម៉ាថាយ ៤:៣

  • អ្នក​ភូត​ភរ។—យ៉ូហាន ៨:៤៤

មិន​មែន​ជា​ចិត្ត​គំនិត​អាក្រក់​ឬ​ជា​គុណ​វិបត្តិ​ទេ

អ្នក​ខ្លះ​ចាត់​ទុក​មេ​កំណាច​សាថាន​ជា​ចិត្ត​គំនិត​អាក្រក់​ឬ​ជា​គុណ​វិបត្តិ​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង។ គម្ពីរ​រៀប​រាប់​ថា​ព្រះ​បាន​និយាយ​ជា​មួយ​មេ​កំណាច​សាថាន តែ​ព្រះ​គឺ​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ក្នុង​ខ្លួន​លោក​គ្មាន​ផ្នែក​អាក្រក់​ឡើយ។ ម្ល៉ោះ​ហើយ លោក​មិន​អាច​និយាយ​ជា​មួយ​នឹង​ផ្នែក​អាក្រក់​នោះ​ទេ។ (​ការ​បំភ្លឺ​ច្បាប់ ៣២:៤; យ៉ូប ២:១​-​៦​) ក្នុង​ករណី​មួយ​ទៀត សាថាន​បាន​ល្បួង​លោក​យេស៊ូ​ដែល​គ្មាន​ភាព​ខុស​ឆ្គង​ទាល់​តែ​សោះ។ (​ម៉ាថាយ ៤:៨​-​១០; យ៉ូហាន​ទី​១ ៣:៥​) តាម​រយៈ​កំណត់​ហេតុ​ទាំង​ពីរ​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មេ​កំណាច​គឺ​ពិត​ជា​មាន​មែន។ វា​មិន​មែន​ជា​លក្ខណៈ​អាក្រក់​ទេ។

តើ​យើង​គួរ​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​មាន​មេ​កំណាច​សាថាន? យើង​មិន​ភ្ញាក់​ផ្អើល​ទេ ព្រោះ​គម្ពីរ​ចែង​ថា​សាថាន​បាន​ប្រើ​ការ​បោក​បញ្ឆោត​ដើម្បី​សម្រេច​គោល​បំណង​របស់​វា។ (​ថែស្សាឡូនិច​ទី​២ ២:៩, ១០​) មេ​កំណាច​សាថាន​ចូល​ចិត្ត​ប្រើ​កល​ល្បិច​ណាស់ កល​ល្បិច​មួយ​គឺ​ការ​លាក់​បាំង​អត្តសញ្ញាណ​របស់​វា។—កូរិនថូស​ទី​២ ៤:៤

ការ​យល់​ច្រឡំ​ផ្សេង​ទៀត​អំពី​មេ​កំណាច

ការ​ពិត​៖ ពាក្យ​ភាសា​ហេប្រឺ​ដែល​គម្ពីរ​ខ្លះ​បាន​បក​ប្រែ​ថា​«​លូស៊ីហ្វឺ​»​មាន​ន័យ​ថា​«​អ្នក​ដែល​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​»។ (​អេសាយ ១៤:១២​) យោង​ទៅ​តាម​បរិបទ បង្ហាញ​ថា​ពាក្យ​នេះ​សំដៅ​ទៅ​លើ​ស្ដេច​ឬ​សែស្រឡាយ​ស្ដេច​នៃ​ស្រុក​ឲ្យ​ស្ដេច​បាប៊ីឡូន ដែល​ព្រះ​បាន​បំបាក់​អំណួត។ (​អេសាយ ១៤:៤, ១៣​-​២០​) ពាក្យ​«​អ្នក​ដែល​ភ្លឺ​ចិញ្ចាច​ចិញ្ចែង​»​ដែល​បាន​ត្រូវ​ប្រើ​នៅ​ទី​នេះ គឺ​ជា​ការ​ពណ៌នា​ក្នុង​បំណង​ចំអក​មើល​ងាយ​ឲ្យបាប៊ីឡូន​ដែល​បាន​ត្រូវ​ផ្ដួល​រំលំ។

ការ​ពិត​៖ មេ​កំណាច​ជា​សត្រូវ​របស់​ព្រះ មិន​មែន​ជា​អ្នក​បម្រើ​លោក​ទេ។ មេ​កំណាច​សាថាន​ប្រឆាំង​និង​ចោទ​ប្រកាន់​ពួក​អ្នក​ដែល​បម្រើ​ព្រះ។—ពេត្រុស​ទី​១ ៥:៨; ការ​បើក​បង្ហាញ ១២:១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក