បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៥២
  • តើអ្វីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីធ្វើឲ្យជីវិតមានន័យខ្លឹមសារ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • តើព្រះចង់ឲ្យយើងមានជីវិតបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរបំពេញតាមគោលបំណងដែលនាំឲ្យជីវិតមានន័យខ្លឹមសារ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ព្រះទ្រង់ជាមិត្តសម្លាញ់ដ៏ល្អបំផុតដែលអ្នកអាចមាន
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៥២

តើ​អ្វី​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ?

ចម្លើយ​ពី​គម្ពីរ

យើង​ប្រហែល​ជា​មាន​ចម្ងល់​អំពី​អត្ថន័យ​នៃ​ជីវិត ហើយ​ចង់​ដឹង​ថា ហេតុ​អ្វី​មនុស្ស​កើត​មក? ឬ​តើ​ជីវិត​មាន​គោល​បំណង​អ្វី? គម្ពីរ​ប្រាប់​ថា​ជីវិត​យើង​មាន​គោល​បំណង គោល​បំណង​នោះ​គឺ​ការ​កសាង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ សូម​ពិចារណា​សេចក្ដី​ពិត​ជា​មូលដ្ឋាន​ខ្លះ​ក្នុង​គម្ពីរ​៖

  • ព្រះ​ជា​អ្នក​បង្កើត។ គម្ពីរ​ចែង​ថា​៖​«​[​ព្រះ​]ជា​អ្នក​បង្កើត​យើង ហើយ​យើង​ជា​របស់​លោក​»។—ចម្រៀង​សរសើរ​ព្រះ ១០០:៣; ការ​បើក​បង្ហាញ ៤:១១

  • ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ដោយ​មាន​គោល​បំណង នេះ​រួម​បញ្ចូល​ទាំង​គោល​បំណង​សម្រាប់​មនុស្ស​ផង​ដែរ។—អេសាយ ៤៥:១៨

  • ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ការ‹ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​លោក› ដែល​រួម​បញ្ចូល​នូវ​ការ​ចង់​ដឹង​អំពី​អត្ថន័យ​នៃ​ជីវិត។ (​ម៉ាថាយ ៥:៣​) លោក​ចង់​ឲ្យ​យើង​ធ្វើ​តាម​ការ​ចង់​ដឹង​នោះ។—ចម្រៀង​សរសើរ​ព្រះ ១៤៥:១៦

  • យើង​អាច​បំពេញ​នូវ​ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ ដោយ​បង្កើត​មិត្តភាព​ជា​មួយ​នឹង​លោក។ ចំពោះ​អ្នក​ខ្លះ ការ​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ ស្ដាប់​ទៅ​គឺ​មិន​អាច​ទៅ​រួច​ទេ។ ប៉ុន្តែ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ថា​៖​«​ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​»។—យ៉ាកុប ៤:៨; ២:២៣

  • ដើម្បី​ធ្វើ​ជា​មិត្ត​របស់​ព្រះ យើង​ត្រូវ​រស់​នៅ​ស្រប​តាម​គោល​បំណង​របស់​លោក។ តើ​លោក​មាន​គោល​បំណង​អ្វី? ក្នុង​គម្ពីរ​នៅ​សៀវភៅ​អ្នក​ទូន្មាន ១២:១៣ ចែង​ថា​៖​«​ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច ព្រោះ​នេះ​ជា​កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស​»។—គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

  • នៅ​អនាគត ពេល​ដែល​លោក​បំបាត់​ចោល​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង លោក​នឹង​ផ្ដល់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​មិត្ត​របស់​លោក ពោល​គឺ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។ ពេល​នោះ​យើង​នឹង​មាន​ជីវិត​សប្បាយ​រីករាយ​ក្រៃ​លែង​តាម​គោល​បំណង​ដើម​របស់​លោក។—ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក