បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៣២
  • តើ​ការ​មាន​សុជីវធម៌​សំខាន់​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ការ​មាន​សុជីវធម៌​សំខាន់​ទេ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ប្អូន​គួរ​ដឹង​អំពី​សុជីវធម៌
  • របៀប​បង្ហាញ​សុជីវធម៌​ឲ្យ​កាន់​តែ​ប្រសើរ
  • មនុស្សដែលកោតខ្លាចដល់ព្រះមានសុជីវធម៌
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ក្នុងនាមជាអ្នកបម្រើព្រះ យើងមានសុជីវធម៌
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ឱពួកឪពុកម្ដាយអើយ! ចូរទុកគំរូដ៏ល្អសំរាប់កូនៗរបស់អ្នក
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីស្រីៗមិនចូលចិត្តខ្ញុំ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៣២
ប្អូន​ប្រុស​ម្នាក់​ជួយ​កាន់​អីវ៉ាន់​របស់​អ៊ំ​ស្រី​ដែល​គាត់​បាន​ទិញ។

សំណួរ​ពី​យុវវ័យ

តើ​ការ​មាន​សុជីវធម៌​សំខាន់​ទេ?

មនុស្ស​ខ្លះ​និយាយ​ថា​៖‹ខ្ញុំ​ចាំ​បាច់​បើក​ទ្វារ​ឲ្យ​គេ​ធ្វើ​អី បើ​គេ​មិន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​ផង›។

‹ការ​និយាយ​ពាក្យ​«​សូម​»​«​អរគុណ​»​និង​«​សូម​អធ្យាស្រ័យ​»​ គឺ​មិន​សំខាន់​ទេ›។

‹ខ្ញុំ​មិន​ចាំ​បាច់​គួរ​សម​ជា​មួយ​បង​ប្អូន​ខ្ញុំ​ទេ ព្រោះ​យើង​ជា​ក្រុម​គ្រួសារ​នឹង​គ្នា›។

តើ​ប្អូន​ទំនង​ជា​និយាយ​ពាក្យ​សម្ដី​ស្រដៀង​នេះ​ទេ។ បើ​មែន ប្អូន​ខក​ខាន​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាញ​សុជីវធម៌។

  • អ្វី​ដែល​ប្អូន​គួរ​ដឹង​អំពី​សុជីវធម៌

  • របៀប​បង្ហាញ​សុជីវធម៌​ឲ្យ​កាន់​តែ​ប្រសើរ

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

អ្វី​ដែល​ប្អូន​គួរ​ដឹង​អំពី​សុជីវធម៌

ការ​មាន​សុជីវធម៌​អាច​ធ្វើ​ឲ្យ​បី​យ៉ាង​ក្នុង​ជីវិត​របស់​ប្អូន​កាន់​តែ​ប្រសើរ​៖

  1. ១. កេរ្តិ៍​ឈ្មោះ​របស់​ប្អូន។ របៀប​ដែល​ប្អូន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ទស្សនៈ​ល្អ​ឬ​មិន​ល្អ​មក​លើ​ប្អូន។ ប្រសិន​បើ​ប្អូន​មាន​សុជីវធម៌ នោះ​ទំនង​ជា​អ្នក​ឯ​ទៀត​ចាត់​ទុក​ប្អូន​ជា​មនុស្ស​ដែល​មាន​គំនិត​ចាស់​ទុំ​និង​មាន​ទំនួល​ខុស​ត្រូវ ហើយ​ពួក​គេ​នឹង​ឲ្យ​តម្លៃ​ចំពោះ​ប្អូន។ ផ្ទុយ​ទៅ​វិញ បើ​ប្អូន​គ្មាន​សុជីវធម៌ នោះ​អ្នក​ឯ​ទៀត​នឹង​សន្និដ្ឋាន​ថា​ប្អូន​ជា​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ ហើយ​បើ​ប្អូន​ចង់​រក​ការ​ងារ​ធ្វើ គេ​ប្រហែល​ជា​មិន​ទទួល​ប្អូន​ឲ្យ​ធ្វើ​ការ​ទេ។ លើស​ពី​នោះ​ទៅ​ទៀត ប្អូន​ក៏​ប្រហែល​បាត់​បង់​ឱកាស​ល្អ​ជា​ច្រើន​ដែរ។ ដូច​គម្ពីរ​ចែង​ថា​៖​«​ជន​ឃោរឃៅ​តែង​តែ​នាំ​ឲ្យ​ខ្លួន​អាប់​ឱន​»។—សុភាសិត ១១:១៧; កំណត់​សម្គាល់

  2. ២. មិត្តភាព​របស់​ប្អូន។ គម្ពីរ​ចែង​ថា​៖​«​ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​នេះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡុស ៣:១៤​) នេះ​ជា​ការ​ពិត​មែន​ចំពោះ​មិត្តភាព ព្រោះ​មនុស្ស​ចង់​ចូល​ទៅ​ជិត​អ្នក​ដែល​មាន​សុជីវធម៌​និង​ប្រព្រឹត្ត​ល្អ​ទៅ​លើ​ពួក​គេ។ គ្មាន​អ្នក​ណា​ចង់​ចូល​ទៅ​ជិត​មនុស្ស​ដែល​គ្មាន​សុជីវធម៌​ឬ​ឈ្លើយ​នោះ​ទេ។

  3. ៣. របៀប​ដែល​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​មក​លើ​ប្អូន។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ជេននីហ្វើ បាន​និយាយ​ថា​៖​«​ប្រសិន​បើ​យើង​តែង​តែ​ប្រព្រឹត្ត​ដោយ​គួរ​សម នោះ​អ្នក​ឯ​ទៀត​នឹង​ប្រព្រឹត្ត​ល្អ​មក​កាន់​យើង សូម្បី​តែ​បុគ្គល​ដែល​មិន​ចេះ​គួរ​សម ក៏​ប្រព្រឹត្ត​ល្អ​មក​វិញ​ដែរ​»។ ប៉ុន្តែ បើ​ប្អូន​ប្រព្រឹត្ត​ដោយ​គ្មាន​សុជីវធម៌ នោះ​អ្នក​ឯ​ទៀត​នឹង​ប្រព្រឹត្ត​បែប​នោះ​មក​ប្អូន​វិញ​ដែរ។ គម្ពីរ​ចែង​ថា​៖​«​អ្នក​វាល់​ឲ្យ​គេ​ប៉ុន​ណា គេ​ក៏​នឹង​វាល់​ឲ្យ​អ្នក​ប៉ុណ្ណឹង​ដែរ​»។—ម៉ាថាយ ៧:២

សរុប​សេចក្ដី​៖ ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ឯ​ទៀត​គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង។ ហេតុ​នេះ​ហើយ​របៀប​ដែល​យើង​ប្រព្រឹត្ត​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​អ្នក​ឯ​ទៀត​និង​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​មក​លើ​យើង។ បើ​និយាយ​ឲ្យ​ស្រួល​យល់ សុជីវធម៌​របស់​យើង​គឺ​ពិត​ជា​សំខាន់​ណាស់!

របៀប​បង្ហាញ​សុជីវធម៌​ឲ្យ​កាន់​តែ​ប្រសើរ

  1. ១. កត់​សម្គាល់​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ សូម​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ជា​៖‹តើ​ខ្ញុំ​និយាយ​ដោយ​ការ​គោរព​ទៅ​កាន់​អ្នក​ដែល​មាន​វ័យ​ចាស់​ជាង​ខ្ញុំ​ទេ? តើ​ខ្ញុំ​និយាយ​ពាក្យ​«​សូម​»​ ​«​អរគុណ​»​ ឬ​«​សូម​អធ្យាស្រ័យ​»​ច្រើន​ប៉ុណ្ណា? ពេល​ខ្ញុំ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត តើ​ខ្ញុំ​ឲ្យ​អ្វី​ផ្សេង​បង្វែរ​អារម្មណ៍​ខ្ញុំ​ទេ ដូច​ជា​អាន​និង​ឆ្លើយ​តប​សារ? តើ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ឪពុក​ម្ដាយ​និង​បង​ប្អូន​ខ្ញុំ​ដោយ​ការ​គោរព​ទេ? ឬ​តើ​ខ្ញុំ​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​បាន ដោយ​សារ​តែ​«​ពួក​គាត់​ជា​ក្រុម​គ្រួសារ​ខ្ញុំ​»​ឬ​ទេ?›។

    គម្ពីរ​ចែង​ថា​៖​«​ក្នុង​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្តិយស​គេ​មុន​»។—រ៉ូម ១២:១០

  2. ២. កំណត់​គោល​ដៅ។ សូម​កត់​ទុក​ចំណុច​បី​ដែល​ប្អូន​ចង់​រីក​ចម្រើន។ ជា​ឧទាហរណ៍ ប្អូន​អាលីសុន​ដែល​មាន​អាយុ​១៥​ឆ្នាំ​បាន​ប្រាប់​ថា គាត់​ត្រូវ​«​ធ្វើ​ជា​អ្នក​ដែល​ពូកែ​ស្ដាប់ ជា​ជាង​ពូកែ​និយាយ​»។ ប្អូន​ដាវីឌ​ដែល​មាន​អាយុ​១៩​ឆ្នាំ​បាន​ប្រាប់​ថា គាត់​ត្រូវ​ព្យាយាម​មិន​ផ្ញើ​សារ​ពេល​គាត់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្តិ ព្រោះ​នោះ​មិន​បង្ហាញ​ការ​គោរព។ នេះ​ហាក់​ដូច​ជា​យើង​ចង់​បង្ហាញ​ថា​យើង​ចង់​និយាយ​ជា​មួយ​បុគ្គល​ផ្សេង​ទៀត​មិន​មែន​ជា​មួយ​ពួក​គាត់​ទេ​»។ ប្អូន​អេឌវ៉ាដ​ដែល​មាន​អាយុ​១៧​ឆ្នាំ បាន​រៀប​រាប់​ថា គាត់​ត្រូវ​ឈប់​និយាយ​កាត់​អ្នក​ឯ​ទៀត​ពេល​ពួក​គេ​កំពុង​និយាយ។ ប្អូន​ជេននីហ្វើ​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ បាន​តាំង​ចិត្ត​បង្ហាញ​សុជីវធម៌​ពេល​នៅ​មួយ​នឹង​មនុស្ស​ដែល​មាន​វ័យ​ចាស់។ គាត់​និយាយ​ថា​៖​«​ពី​មុន ពេល​ខ្ញុំ​ជួប​មនុស្ស​វ័យ​ចាស់ ខ្ញុំ​គ្រាន់​តែ​ជំ​រាប​សួរ រួច​ខ្ញុំ​រក​លេស​ទៅ​និយាយ​ជា​មួយ​អ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​វិញ។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​ខំ​ព្យាយាម​ស្គាល់​ពួក​គាត់​ឲ្យ​កាន់​តែ​ច្បាស់។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សុជីវធម៌​ច្រើន​ជាង​»។

    គម្ពីរ​ចែង​ថា​៖​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៤

  3. ៣. ពិនិត្យ​មើល​ការ​រីក​ច្រើន​របស់​ប្អូន។ អស់​មួយ​ខែ សូម​មើល​ថា​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​ត្រង់​ចំណុច​ណា​ខ្លះ​ដែល​ប្អូន​ចង់​រីក​ចម្រើន។ រួច​មក នៅ​ចុង​ខែ សូម​សួរ​ខ្លួន​ថា​៖‹ក្រោយ​ពី​ខ្ញុំ​កែ​ប្រែ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ហើយ តើ​ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច? តើ​មាន​ចំណុច​ណា​ខ្លះ​ទៀត​ដែល​ខ្ញុំ​ត្រូវ​រីក​ចម្រើន?›។ សូម​កំណត់​គោល​ដៅ​ថ្មី​ស្រប​តាម​ចំណុច​ដែល​ប្អូន​ចង់​រីក​ចម្រើន។

    គម្ពីរ​ចែង​ថា​៖​«​ចូរ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត ដូច​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​មក​លើ​អ្នក​ដែរ​»។—លូកា ៦:៣១

តើ​ប្អូន​ដឹង​ទេ? ក្នុង​ប្រទេស​មួយ គេ​ចាត់​ទុក​ការ​ប្រព្រឹត្ត​ខ្លះ​ថា​ជា​ការ​បង្ហាញ​ការ​គោរព រីឯ​ប្រទេស​ផ្សេង​ទៀត ចាត់​ទុក​ការ​ប្រព្រឹត្ត​នោះ​ថា​មិន​បង្ហាញ​ការ​គោរព​ទៅ​វិញ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ជប៉ុន​ជា​ការ​ធម្មតា​ទេ​ដែល​មនុស្ស​ដោះ​ស្បែក​ជើង​ពេល​ចូល​ផ្ទះ។ ប៉ុន្តែ នៅ​ប្រទេស​ឯ​ទៀត គេ​ចាត់​ទុក​ថា​ការ​ដោះ​ស្បែក​ជើង​គឺ​ជា​ទង្វើ​ដែល​មិន​បង្ហាញ​ការ​គោរព។ ក្នុង​តំបន់​ដែល​ប្អូន​រស់​នៅ តើ​ការ​ប្រព្រឹត្ត​បែប​ណា​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​បង្ហាញ​សុជីវធម៌?

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

សាលី​ណា

ប្អូន​សាលី​ណា​បាន​រៀប​រាប់​ថា​៖

​«​អ្វី​ដំបូង​ដែល​មនុស្ស​កត់​សម្គាល់​និង​ឲ្យ​តម្លៃ​មក​លើ​យើង គឺ​សុជីវធម៌​របស់​យើង។ ម្យ៉ាង​ទៀត យើង​ក៏​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ដែរ ដោយ​សារ​យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​»។

មេហ្គិន

ប្អូន​មេហ្គិន​បាន​រៀប​រាប់​ថា​៖

​«​ប្រសិន​បើ​យើង​ប្រព្រឹត្ត​ដោយ​គ្មាន​សុជីវធម៌​ចំពោះ​អ្នក​ឯ​ទៀត នោះ​ពួក​គេ​នឹង​មិន​ឲ្យ​តម្លៃ​យើង​ទេ តែ​បើ​យើង​ប្រព្រឹត្ត​ដោយ​ចេះ​គិត​ដល់​អ្នក​ឯ​ទៀត នោះ​ពួក​គេ​នឹង​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​គោរព​ដូច​យើង​គោរព​ពួក​គេ​ដែរ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក