បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៤១
  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ទប់​កំហឹង?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ទប់​កំហឹង?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សំណួរ​និង​ចម្លើយ​អំពី​ការ​ទប់​កំហឹង
  • មូលហេតុ​ដែល​ការ​ទប់​កំហឹង​គឺ​សំខាន់
  • អ្វី​ដែល​ប្អូន​អាច​ធ្វើ
  • តើគម្ពីរចែងយ៉ាងណាអំពីកំហឹង?
    សំណួរនិងចម្លើយពីគម្ពីរ
  • អារម្មណ៍
    ភ្ញាក់រឭក! ២០១៩
  • «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៤១
ប្អូន​ប្រុស​ម្នាក់​មាន​ទឹក​មុខ​ផ្លាស់​ប្ដូរ៖ ១. ទឹក​មុខ​ធម្មតា ២. ទឹក​មុខ​ខឹង ៣. ទឹក​មុខ​ខឹង​ខ្លាំង

សំណួរ​ពី​យុវវ័យ

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ទប់​កំហឹង?

  • សំណួរ​និង​ចម្លើយ​អំពី​ការ​ទប់​កំហឹង

  • មូលហេតុ​ដែល​ការ​ទប់​កំហឹង​គឺ​សំខាន់

  • អ្វី​ដែល​ប្អូន​អាច​ធ្វើ

  • ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

សំណួរ​និង​ចម្លើយ​អំពី​ការ​ទប់​កំហឹង

  • តើ​ប្អូន​ខឹង​ញឹក​ញាប់​ប៉ុន​ណា?

    • កម្រ

    • ឧស្សាហ៍

    • រាល់​ថ្ងៃ

  • តើ​ប្អូន​ខឹង​ខ្លាំង​ប៉ុន​ណា?

    • ល្មម

    • ខ្លាំង

    • ដូច​បាយ​ពុះ

  • តើ​ប្អូន​ឧស្សាហ៍​ខឹង​នឹង​អ្នក​ណា​ច្រើន​ជាង​គេ?

    • ឪពុក​ម្ដាយ

    • បង​ប្អូន

    • មិត្ត​ភក្តិ

បើ​ប្អូន​ឃើញ​ថា​ប្អូន​ពិបាក​ទប់​កំហឹង ព័ត៌មាន​ក្នុង​អត្ថបទ​នេះ​អាច​ជួយ​ប្អូន​បាន! ដំបូង សូម​ពិចារណា​មូលហេតុ​ខ្លះ​ដែល​បញ្ជាក់​ថា​ការ​ទប់​កំហឹង​គឺ​សំខាន់​ចាំ​បាច់ ជា​ពិសេស​ពេល​ដែល​ប្អូន​ខឹង។

មូលហេតុ​ដែល​ការ​ទប់​កំហឹង​គឺ​សំខាន់

សុខភាព​របស់​ប្អូន។ សុភាសិត ១៤:៣០ ចែង​ថា​៖​«​ចិត្ត​ស្ងប់​នាំ​ឲ្យ​មាន​សុខភាព​ល្អ​»។ ផ្ទុយ​ទៅ​វិញ ​«​កំហឹង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះ​ដូង​ធ្ងន់​ធ្ងរ​»​(​ពី​ទស្សនាវដ្ដី​Journal of Medicine and Life​)។

មិត្ត​ភក្តិ​របស់​ប្អូន។ គម្ពីរ​ចែង​ថា​៖​«​កុំ​សេព​គប់​មនុស្ស​ដែល​ឆាប់​ខឹង ឬ​ទាក់​ទង​មនុស្ស​ដែល​ងាយ​ផ្ទុះ​កំហឹង​ឡើយ​»។ (​សុភាសិត ២២:២៤​) បើ​ប្អូន​តែង​តែ​ខឹង នោះ​អ្នក​ឯ​ទៀត​នឹង​មិន​ចង់​នៅ​ក្បែរ​ប្អូន​ទេ។ យុវនារី​ម្នាក់​ឈ្មោះ​ចាស្មីន បាន​រៀប​រាប់​ថា​៖​«​បើ​យើង​មិន​រៀន​ទប់​កំហឹង​ទេ យើង​នឹង​លែង​មាន​មិត្តភាព​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត​»។

កេរ្តិ៍​ឈ្មោះ​របស់​ប្អូន។ ប្អូន​អ៊ីថាន​ដែល​មាន​អាយុ​១៧​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​បើ​យើង​មិន​ទប់​កំហឹង អ្នក​ឯ​ទៀត​នឹង​វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ​ចំពោះ​យើង ហើយ​ចាត់​ទុក​យើង​ជា​មនុស្ស​ឆាប់​ខឹង​»។ សូម​សួរ​ខ្លួន​ថា‹តើ​ខ្ញុំ​ចង់​ឲ្យ​គេ​ស្គាល់​ខ្ញុំ​ជា​មនុស្ស​បែប​ណា ជា​មនុស្ស​ចិត្ត​ត្រជាក់​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​ឬ​ជា​មនុស្ស​ដែល​ឆាប់​ច្រឡោត?›។ គម្ពីរ​ចែង​ថា​៖​«​មនុស្ស​ដែល​មិន​រហ័ស​ខឹង ជា​មនុស្ស​មាន​សមត្ថភាព​វែក​ញែក​ខ្ពស់ តែ​មនុស្ស​ដែល​មិន​ចេះ​អត់​ធ្មត់​បង្ហាញ​ចេញ​តែ​ភាព​ល្ងង់​ខ្លៅ​»។—សុភាសិត ១៤:២៩

ប្អូន​ប្រុស​ម្នាក់​កំពុង​ផ្ទុះ​កំហឹង ហើយ​មិត្ត​ភក្ដិ​នៅ​ជុំ​វិញ​បាន​គេច​ចេញ​ពី​គាត់

គ្មាន​អ្នក​ណា​ចង់​នៅ​ក្បែរ​មនុស្ស​ដែល​ឆាប់​ផ្ទុះ​កំហឹង​ទេ

អ្វី​ដែល​ប្អូន​អាច​ធ្វើ

សូម​ពិចារណា​បទ​គម្ពីរ​និង​ពាក្យ​សម្ដី​ខាង​ក្រោម​នេះ ហើយ​សួរ​សំណួរ​ដល់​ខ្លួន។

  • សុភាសិត ២៩:២២ ចែង​ថា​៖ ​«​អ្នក​ដែល​ឆាប់​ខឹង​បង្ក​ឲ្យ​មាន​ទំនាស់ អ្នក​ណា​ដែល​ងាយ​ផ្ទុះ​កំហឹង អ្នក​នោះ​ប្រព្រឹត្ត​អំពើ​រំលង​ជា​ច្រើន​»។

    ប្អូន​ឃីរី​បាន​រៀប​រាប់​ថា​៖​«​នៅ​វ័យ​ជំទង់ ខ្ញុំ​ពិបាក​ទប់​កំហឹង​ខ្លាំង​ណាស់។ សាច់​ញាតិ​ខាង​ឪពុក​ខ្ញុំ​ក៏​មាន​ចំណុច​ខ្សោយ​នេះ​ដែរ។ ហើយ​យើង​បន្ទោស​ថា​យើង​មាន​ចំណុច​ខ្សោយ​នេះ​ដោយ​សារ​តំណ​ពូជ។ ពេល​ខឹង​ម្ដង​ៗ យើង​ពិបាក​ទប់​ខ្លាំង​ណាស់!​»។

    តើ​ខ្ញុំ​ឆាប់​ខឹង​ទេ? តើ​សម​ហេតុ​ផល​ទេ​ដែល​ខ្ញុំ​បន្ទោស​ថា​ខ្ញុំ​ឆាប់​ខឹង​មក​ពី​តំណ​ពូជ តែ​បែរ​ជា​និយាយ​ថា​គុណ​សម្បត្តិ​ដែល​ខ្ញុំ​មាន​មក​ពី​ខ្ញុំ​ខំ​បណ្ដុះ​ទៅ​វិញ?

  • សុភាសិត ១៥:១ ចែង​ថា​៖ ​«​សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង តែ​ពាក្យ​គំរោះ​គំរើយ​ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង​»។

    ប្អូន​ដារឺល​បាន​រៀប​រាប់​ថា​៖​«​កត្តា​សំខាន់​គឺ​រៀន​ទប់​អារម្មណ៍​របស់​យើង។ បើ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្លូត​បូត​និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​វិជ្ជមាន នោះ​យើង​អាច​ទប់​កំហឹង​បាន​»។

    ពេល​ខឹង ហេតុ​អ្វី​ប្រតិកម្ម​ដំបូង​របស់​ខ្ញុំ​គឺ​សំខាន់?

  • សុភាសិត ២៦:២០ ចែង​ថា​៖ ​«​កន្លែង​ណា​ដែល​គ្មាន​អុស នោះ​ភ្លើង​ក៏​រលត់​ទៅ​»។

    ប្អូន​ចាស្មីន​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​តប​ឆ្លើយ​ដោយ​ស្លូត​បូត ធម្មតា​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ស្ងប់​ជាង ហើយ​ខ្ញុំ​និង​គាត់​អាច​និយាយ​គ្នា​តាម​សម្រួល​»។

    តើ​ពាក្យ​សម្ដី​ឬ​ការ​ប្រព្រឹត្ត​បែប​ណា​ដែល​ប្រៀប​ដូច​ជា​ចាក់​សាំង​លើ​ភ្លើង?

  • សុភាសិត ២២:៣ ចែង​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​ឃើញ​អន្តរាយ​មក​ក៏​ពួន​ខ្លួន តែ​មនុស្ស​ខ្វះ​បទ​ពិសោធន៍​បន្ត​ដើរ​ទៅ​ទៀត ហើយ​រង​ផល​ពិបាក​»។

    ប្អូន​ហ្គារី​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល ខ្ញុំ​ត្រូវ​ដើរ​ចេញ​សិន ហើយ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ក្រោយ​មក​»។

    ពេល​ស្ថិត​ក្នុង​សភាព​តឹង​តែង តើ​ពេល​ណា​ប្រហែល​ល្អ​បំផុត​ដែល​គួរ​ដើរ​ចេញ​ដោយ​មិន​ឲ្យ​បុគ្គល​ម្ខាង​ទៀត​គិត​ថា​ខ្ញុំ​គេច​មុខ​ពី​គាត់?

  • យ៉ាកុប ៣:២ ចែង​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»។

    ប្អូន​ឃីរី​បាន​រៀប​រាប់​ថា​៖​«​ពិត​មែន​ថា​យើង​គួរ​ស្ដាយ​ក្រោយ​ចំពោះ​កំហុស​របស់​យើង តែ​យើង​ក៏​គួរ​រៀន​ពី​កំហុស​ទាំង​នោះ​ដែរ។ ក្រោយ​ពី​យើង​ដួល យើង​ត្រូវ​ក្រោក​ឡើង​វិញ ហើយ​តាំង​ចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នៅ​ពេល​ក្រោយ​»។

យោបល់​៖ សូម​កំណត់​គោល​ដៅ។ ប្រហែល​អស់​រយៈ​ពេល​មួយ​ខែ សូម​ព្យាយាម​ទប់​កំហឹង​ដោយ​រក្សា​ចិត្ត​ត្រជាក់។ ក្នុង​អំឡុង​ពេល​នោះ សូម​កត់​ទុក​ការ​រីក​ចម្រើន​របស់​ប្អូន​ក្នុង​សៀវភៅ​កំណត់​របស់​ខ្លួន ហើយ​មើល​ថា​ប្អូន​បាន​រីក​ចម្រើន​ប៉ុន​ណា។

ទស្សនៈ​ពី​មនុស្ស​ស្រករ​ប្អូន

អាលីសឺ

ប្អូន​អាលីសឺ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ធ្លាប់​គិត​ថា​អ្នក​ដែល​ទប់​កំហឹង គឺ​ជា​មនុស្ស​ខ្សោយ។ តែ​ឥឡូវ​ខ្ញុំ​យល់​ថា តាម​ពិត​គាត់​ជា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។ ហើយ​នេះ​ជា​គុណ​សម្បត្តិ​សំខាន់​បំផុត​ដែល​យើង​គួរ​មាន។ ការ​ពិត ការ​រៀន​ទប់​កំហឹង​មិន​ងាយ​ស្រួល​ទេ តែ​ពេល​យើង​ចេះ​ទប់​កំហឹង យើង​ទទួល​ប្រយោជន៍​ច្រើន​ណាស់​»។

អេរិច

ប្អូន​អេរិច​បាន​រៀប​រាប់​ថា​៖​«​ពេល​ខឹង ខ្ញុំ​ព្យាយាម​បន្ធូរ​អារម្មណ៍​ដោយ​ដក​ដង្ហើម​វែង​ៗ នោះ​ជួយ​ខ្ញុំ​ឲ្យ​គិត​សិន មុន​នឹង​បង្ហាញ​ប្រតិកម្ម​ណា​មួយ​ដែល​នាំ​ឲ្យ​ស្ដាយ​ក្រោយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​ផ្ទុះ​កំហឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ តែ​វា​ធ្វើ​ឲ្យ​មាន​រឿង​កាន់​តែ​ធំ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក