បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៩១
  • ហេតុអ្វីមាននិកាយគ្រិស្តសាសនាច្រើនម្ល៉េះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីមាននិកាយគ្រិស្តសាសនាច្រើនម្ល៉េះ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ក្នុង​គម្ពីរ
  • តើអ្នកអាចរកឃើញសាសនាពិតយ៉ាងដូចម្ដេច?
    តើព្រះតម្រូវអ្វីពីយើង?
  • តើអ្នកអាចសម្គាល់ការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើអស់អ្នកដែលថាខ្លួនជា«គ្រិស្ដសាសនិក»ពិតជាអ្នកកាន់តាមគ្រិស្ដឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើសេចក្ដីពិតខាងសាសនាអាចទទួលបានទេ?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៩១
វិហាររបស់សាសនាគ្រិស្តផ្សេងៗ

ហេតុ​អ្វី​មាន​និកាយ​គ្រិស្ត​សាសនា​ច្រើន​ម្ល៉េះ?

ចម្លើយ​ក្នុង​គម្ពីរ

មនុស្ស​បាន​យក​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត​ដើម្បី​បង្កើត​និកាយ​ផ្សេងៗនៃ«គ្រិស្ត​សាសនា»។ ក៏​ប៉ុន្តែ គម្ពីរ​បញ្ជាក់​ថា​គ្រិស្ត​សាសនា​ពិត​មាន​តែ​មួយ​ប៉ុណ្ណោះ។ សូម​ពិចារណា​មូលហេតុ​បី​យ៉ាង​ដែល​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ដូច្នេះ។

  1. លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​លោក​បង្រៀន«សេចក្ដី​ពិត» ហើយ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​និយាយ​អំពី​សាសនា​របស់​ពួក​គាត់​ថា​ជា«សេចក្ដី​ពិត»។ (យ៉ូហាន ៨:៣២; ពេត្រុស​ទី២ ២:២; យ៉ូហាន​ទី២ ៤; យ៉ូហាន​ទី៣ ៣) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​ពួក​អ្នក​ដែល​លើក​ស្ទួយ​ទ្រឹស្តី​ដែល​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ គឺ​មិន​មែន​ជា​អ្នក​កាន់​តាម​គ្រិស្ត​សាសនា​ពិត​ឡើយ។

  2. គម្ពីរ​បង្រៀន​ថា​គ្រិស្ត​សាសនិក​ត្រូវ«និយាយ​ដូច​គ្នា​ទាំង​អស់»។ (កូរិនថូស​ទី១ ១:១០) ប៉ុន្តែ និកាយ​គ្រិស្ត​សាសនា​ជា​ច្រើន​មិន​យល់​ស្រប​អំពី​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន ដូច​ជា​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក​ជា​ដើម។ និកាយ​ទាំង​អស់​នោះ​មិន​អាច​ជា​គ្រិស្ត​សាសនា​ពិត​ឡើយ។—ពេត្រុស​ទី១ ២:២១

  3. លោក​យេស៊ូ​បាន​ប្រកាស​ទំនាយ​ថា​មនុស្ស​ជា​ច្រើន​នឹង​អះអាង​ខ្លួន​ជា​គ្រិស្ត​សាសនិក តែ​ពួក​គេ​មិន​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​ទេ ហើយ​លោក​នឹង​មិន​ទទួល​ស្គាល់​ពួក​គេ​ឡើយ។ (ម៉ាថាយ ៧:២១​-​២៣; លូកា ៦:៤៦) មនុស្ស​ខ្លះ​ទៀត​នឹង​ត្រូវ​បំភាន់​ដោយ​អ្នក​ដឹក​នាំ​សាសនា​ដែល​បង្ខូច​ការ​គោរព​ប្រណិប័តន៍​ពិត​ដើម្បី​ប្រយោជន៍​ខ្លួន។ (ម៉ាថាយ ៧:១៥) ក៏​ប៉ុន្តែ អ្នក​ខ្លះ​ទៀត​ពេញ​ចិត្ត​នឹង​គ្រិស្ត​សាសនា​ក្លែង​ក្លាយ ដោយ​សារ​សាសនា​នោះ​ប្រាប់​នូវ​សេចក្ដី​បង្រៀន​ដែល​ពួក​គេ​ចង់​ស្ដាប់ ជា​ជាង​ប្រាប់​នូវ​សេចក្ដី​ពិត​ពី​គម្ពីរ។—ធីម៉ូថេ​ទី២ ៤:៣, ៤

ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ស្រងែ​និង​ស្រូវ​សាលី លោក​បាន​ប្រកាស​ប្រាប់​អំពី​ការ​បះ​បោរ​ប្រឆាំង​យ៉ាង​ធំ (ការ​ក្បត់​ជំនឿ) ដែល​កើត​មាន​ក្នុង​គ្រិស្ត​សាសនា​ពិត។ (ម៉ាថាយ ១៣:២៤​-​៣០, ៣៦​-​៤៣) អស់​រយៈ​ពេល​ជា​យូរ គេ​មិន​អាច​សម្គាល់​ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត​និង​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​នោះ​ឡើយ។ ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន ការ​ក្បត់​ជំនឿ​មាន​កាន់​តែ​ច្រើន​ឡើង​ក្រោយ​ពី​ពួក​សាវ័ក​ស្លាប់​អស់។ (សកម្មភាព ២០:២៩, ៣០) ទោះ​ជា​ពួក​អ្នក​ក្បត់​ជំនឿ​ប្រហែល​ជា​បង្រៀន​ខុសៗពី​គ្នា​ក៏​ដោយ តែ​គ្រិស្ត​សាសនា​ក្លែង​ក្លាយ​ទាំង​អស់​បាន«ងាក​ចេញ​ពី​សេចក្ដី​ពិត»។—ធីម៉ូថេ​ទី២ ២:១៨

លោក​យេស៊ូ​ក៏​បាន​ប្រាប់​ទុក​ជា​មុន​ដែរ​ថា នៅ​ទី​បំផុត​ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត​និង​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់។ នេះ​បាន​កើត​ឡើង​នៅ​សម័យ​យើង​ក្នុង​អំឡុង«ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក»។—ម៉ាថាយ ១៣:៣០, ៣៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក