បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ៩៦
  • តើភាពខុសឆ្គងជាអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើភាពខុសឆ្គងជាអ្វី?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • ព្រះមួយអង្គដែល«បំរុងតែនឹងអត់ទោស»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេហូវ៉ា ជាព្រះ«បំរុងតែនឹងអត់ទោស»
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ពេលដែលគ្មានបាបទៀត
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ៩៦
ព្រួញដែលបានត្រូវបាញ់ខុសរង្វង់គោលដៅនៃផ្ទាំងស៊ីប

តើ​ភាព​ខុស​ឆ្គង​ជា​អ្វី?

ចម្លើយ​ពី​គម្ពីរ

ភាព​ខុស​ឆ្គង​គឺ​ជា​ការ​ប្រព្រឹត្ត​ណា​មួយ អារម្មណ៍ ឬ​គំនិត​ដែល​ប្រឆាំង​នឹង​ខ្នាត​តម្រា​របស់​ព្រះ។ នេះ​រួម​បញ្ចូល​ការ​បំពាន​ច្បាប់​ព្រះ​ដោយ​ធ្វើ​អ្វី​ដែល​ខុស​ឬ​មិន​សុចរិត​តាម​ទស្សនៈ​របស់​ព្រះ។ (​យ៉ូហាន​ទី​១ ៣:៤; ៥:១៧​) គម្ពីរ​ក៏​បាន​រៀប​រាប់​ដែរ​ថា ការ​ខុស​ឆ្គង​គឺ​ជា​ការ​មិន​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។—យ៉ាកុប ៤:១៧

នៅ​ក្នុង​គម្ពីរ ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​ភាព​ខុស​ឆ្គង​មាន​ន័យ​ថា​«​ខុស​សញ្ញា​»​ឬ​គោល​ដៅ។ ជា​ឧទាហរណ៍ ក្រុម​ទាហាន​អ៊ីស្រាអែល​សម័យ​បុរាណ ពួក​គេ​ពូកែ​ប្រើ​ខ្សែ​ដង្ហក់​ដល់​ម្ល៉េះ​បាន​ជា​ពួក​គេ​បាញ់​«​ត្រូវ​ឥត​ខុស​»។ ពាក្យ​នេះ​បើ​បក​ប្រែ​ចំ​ៗ​អាច​មាន​ន័យ​ថា​«​ត្រូវ​ឥត​ខុស​ឆ្គង​»។ (​អ្នក​សម្រេច​ក្ដី ២០:១៦​) ដូច្នេះ ការ​ខុស​ឆ្គង​គឺ​មិន​ត្រូវ​នឹង​ខ្នាត​តម្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។

ក្នុង​នាម​ជា​អ្នក​បង្កើត ព្រះ​មាន​សិទ្ធិ​កំណត់​ខ្នាត​តម្រា​ឲ្យ​មនុស្សជាតិ។ (​ការ​បើក​បង្ហាញ ៤:១១​) យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​លោក​សម្រាប់​ការ​ប្រព្រឹត្ត​របស់​យើង។—រ៉ូម ១៤:១២

តើ​យើង​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ទាំង​ស្រុង​បាន​ទេ?

អត់​ទេ។ គម្ពីរ​ចែង​ថា​៖​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស ហើយ​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​»។ (​រ៉ូម ៣:២៣; បណ្ដា​ស្ដេច​ទី​១ ៨:៤៦; អ្នក​ទូន្មាន ៧:២០; យ៉ូហាន​ទី​១ ១:៨​) ហេតុ​អ្វី​ដូច្នេះ?

នៅ​ដើម​ដំបូង អាដាម​និង​អេវ៉ា​ដែល​ជា​មនុស្ស​ដំបូង​បង្អស់ មិន​មាន​ភាព​ខុស​ឆ្គង​ទេ។ ព្រោះ​ព្រះ​បាន​បង្កើត​ពួក​គេ​ឲ្យ​ល្អ​ឥត​ខ្ចោះ​មាន​ភាព​ដូច​លោក។ (​ដើម​កំណើត ១:២៧​) ប៉ុន្តែ ពួក​គេ​បាន​បាត់​បង់​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះ។ (​ដើម​កំណើត ៣:៥, ៦, ១៧​-​១៩​) ពេល​ពួក​គេ​មាន​កូន ពួក​គេ​បាន​ចម្លង​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដល់​កូន​របស់​ពួក​គេ​ដែរ។ (​រ៉ូម ៥:១២​) ដូច​ដាវីឌ​ស្ដេច​ស្រុក​អ៊ីស្រាអែល​និយាយ​ថា​៖​«​ខ្ញុំ​កើត​មក​ទាំង​មាន​កំហុស​»។—ចម្រៀង​សរសើរ​ព្រះ ៥១:៥

តើ​អំពើ​ខុស​ឆ្គង​ខ្លះ​ធ្ងន់​ធ្ងរ​ជាង​អំពើ​ខុស​ឆ្គង​ខ្លះ​ឬ?

មែន​ហើយ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា​ពួក​អ្នក​ក្រុង​សូដុម​សុទ្ធ​តែ​ជា​«​មនុស្ស​ទុច្ចរិត ហើយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​»។ អំពើ​ខុស​ឆ្គង​ទាំង​នេះ គឺ​«​ធ្ងន់​ធ្ងរ​ណាស់​»។ (​ដើម​កំណើត ១៣:១៣; ១៨:២០​) សូម​ពិចារណា​កត្តា​បី​យ៉ាង​ដើម្បី​ឲ្យ​ដឹង​ថា​អំពើ​ខុស​ឆ្គង​នោះ​ធ្ងន់​ដល់​កម្រិត​ណា។

  1. ១. កម្រិត​ធ្ងន់​ធ្ងរ។ គម្ពីរ​ព្រមាន​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដូច​ជា ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​គោរព​បូជា​រូប​ព្រះ ការ​លួច ការ​ប្រមឹក​ស្រា ការ​គំរាម​យក​ទ្រព្យ ឃាតកម្ម និង​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច។ (​កូរិនថូស​ទី​១ ៦:៩​-​១១; ការ​បើក​បង្ហាញ ២១:៨​) ប៉ុន្តែ គម្ពីរ​ក៏​រៀប​រាប់​អំពី​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា​ផង​ដែរ។ ឧទាហរណ៍ ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ (​សុភាសិត ១២:១៨; អេភេសូរ ៤:៣១, ៣២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​កុំ​ឲ្យ​មើល​ស្រាល​អំពើ​ខុស​ឆ្គង​ណា​មួយ​ឡើយ ព្រោះ​អំពើ​ខុស​ឆ្គង​ទាំង​នោះ​អាច​នាំ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ។—ម៉ាថាយ ៥:២៧, ២៨

  2. ២. បំណង​ចិត្ត។ អំពើ​ខុស​ឆ្គង​ខ្លះ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​មិន​ដឹង​អំពី​អ្វី​ដែល​ព្រះ​តម្រូវ។ (​សកម្មភាព ១៧:៣០; ធីម៉ូថេ​ទី​១ ១:១៣​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រព្រឹត្ត​ទាំង​នោះ​នៅ​តែ​ជា​អំពើ​ខុស​ឆ្គង។ គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​អំពើ​ខុស​ឆ្គង​មួយ​ណា​ទាក់​ទង​នឹង​ការ​បំពាន​ច្បាប់​ព្រះ​ដោយ​ចេតនា។ (​ជំរឿន​បណ្ដា​ជន ១៥:៣០, ៣១​) អំពើ​ខុស​ឆ្គង​ដោយ​ចេតនា គឺ​ផុស​ចេញ​ពី​«​ចិត្ត​អាក្រក់​»។—យេរេមា ១៦:១២

  3. ៣. ញឹក​ញាប់​ប៉ុន​ណា។ គម្ពីរ​ជួយ​យើង​ឲ្យ​ចេះ​សម្គាល់​ភាព​ខុស​គ្នា​រវាង​អំពើ​ខុស​ឆ្គង​តែ​ម្ដង និង​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ច្រើន​ដង​ជា​ទម្លាប់​អស់​រយៈ​ពេល​យូរ។ (​យ៉ូហាន​ទី​១ ៣:៤​-​៨​) អស់​អ្នក​ដែល​«​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​»​ ទោះ​ជា​ក្រោយ​ពី​ពួក​គេ​ដឹង​អំពី​របៀប​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ក៏​ដោយ នោះ​ពួក​គេ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ពី​ព្រះ។—ហេប្រឺ ១០:២៦, ២៧

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​អាច​មាន​អារម្មណ៍​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដោយ​សារ​អំពើ​ខុស​ឆ្គង​ដែល​ពួក​គេ​បាន​ធ្វើ។ ជា​ឧទាហរណ៍ ស្ដេច​ដាវីឌ​បាន​សរសេរ​ថា​៖​«​កំហុស​របស់​ខ្ញុំ​ឡើង​លិច​ក្បាល​ខ្ញុំ ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៨:៤​) ប៉ុន្តែ គម្ពីរ​ក៏​ផ្ដល់​សេចក្ដី​សង្ឃឹម​នេះ ដែល​ថា​៖​«​ចូរ​ឲ្យ​មនុស្ស​ទុច្ចរិត​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មនុស្ស​អាក្រក់​លះ​បង់​គំនិត​របស់​ខ្លួន​ទៅ។ ចូរ​ឲ្យ​គាត់​ត្រឡប់​មក​ព្រះ​យេហូវ៉ា ព្រោះ​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គាត់ គឺ​មក​ឯ​ព្រះ​នៃ​យើង ព្រោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ។​»។—អេសាយ ៥៥:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក