បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៥១
  • តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ដល់​ភាព​ពេញ​វ័យ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ដល់​ភាព​ពេញ​វ័យ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ទៅ​ជា​ភាព​ពេញ​វ័យ?
  • ការ​ប្រែ​ប្រួល​ខាង​រាង​កាយ
  • ការ​ប្រែ​ប្រួល​ខាង​អារម្មណ៍
  • អ្វី​ដែល​ប្អូន​អាច​ធ្វើ
  • តើ​ខ្ញុំ​អាច​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្ញុំ​តាម​របៀប​ណា?
    សំណួរពីយុវវ័យ
  • តើឪពុកម្ដាយគួរបង្រៀនកូនអំពីការរួមភេទឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៥១
ប្អូន​ៗ​វ័យ​ក្មេង​មួយ​ក្រុម​កំពុង​សម្លឹង​មក មុខ​របស់​ពួក​គេ​បង្ហាញ​អារម្មណ៍​ខុស​ៗ​គ្នា

សំណួរ​ពី​យុវវ័យ

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ដល់​ភាព​ពេញ​វ័យ?

ប្អូន​អុកសាណា​បាន​រៀប​រាប់​ថា​៖​«​សម្រាប់​ស្រី​ៗ​ពេល​ដល់​ភាព​ពេញ​វ័យ គឺ​មិន​ស្រួល​ទេ។ វា​ធ្វើ​ឲ្យ​ពិបាក ធ្វើ​ឲ្យ​ឈឺ និង​មាន​អារម្មណ៍​ច្របូក​ច្របល់។ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​យ៉ាប់​ណាស់!​»។

ប្អូន​ប្រាយអេន​បាន​រៀប​រាប់​ថា​៖​«​ដំបូង​ខ្ញុំ​សប្បាយ តែ​ក្រោយ​មក​ពិបាក​ចិត្ត។ ខ្ញុំ​មិន​ដឹង​ថា​ក្មេង​ប្រុស​ឯ​ទៀត​ដូច​ខ្ញុំ​ឬ​អត់​ទេ​»។

ភាព​ពេញ​វ័យ​អាច​ប្រដូច​ទៅ​នឹង​ការ​ជិះ​រទេះ​ភ្លើង​ហោះ គឺ​រំភើប​ផង ភ័យ​ផង។ តើ​ប្អូន​អាច​ធ្វើ​យ៉ាង​ណា​ពេល​មាន​អារម្មណ៍​ម្ដង​ឡើង​ម្ដង​ចុះ​បែប​នេះ?

  • តើ​អ្វី​ទៅ​ជា​ភាព​ពេញ​វ័យ?

  • ការ​ប្រែ​ប្រួល​ខាង​រាង​កាយ

  • ការ​ប្រែ​ប្រួល​ខាង​អារម្មណ៍

  • អ្វី​ដែល​ប្អូន​អាច​ធ្វើ

តើ​អ្វី​ទៅ​ជា​ភាព​ពេញ​វ័យ?

បើ​និយាយ​ឲ្យ​ចំ​ទៅ ភាព​ពេញ​វ័យ​ជា​ដំណាក់​កាល​មួយ​នៃ​ជីវិត ដែល​ពេល​នោះ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង ទាំង​ខាង​រាយ​កាយ ទាំង​ខាង​អារម្មណ៍។ ការ​ប្រែ​ប្រួល​នោះ​មាន​រហូត​ដល់​ប្អូន​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ។ ក្នុង​អំឡុង​គ្រា​នៃ​ភាព​ពេញ​វ័យ រូប​កាយ​របស់​ប្អូន​ប្រែ​ប្រួល​យ៉ាង​លឿន ហើយ​អ័រម៉ូន​ក៏​ប្រែ​ប្រួល​ដែរ។ ការ​ប្រែ​ប្រួល​នោះ​ត្រៀម​លក្ខណៈ​ប្អូន​ឲ្យ​បង្កើត​មេ​ជីវិត​និង​មាន​កូន។

ប៉ុន្តែ នេះ​មិន​បាន​ន័យ​ថា​ប្អូន​ធំ​ល្មម​អាច​ធ្វើ​ជា​ឪពុក​ឬ​ម្ដាយ​ទេ។ តែ​ភាព​ពេញ​វ័យ​ជា​សញ្ញា​បញ្ជាក់​ថា​ប្អូន​កំពុង​ធំ​លូត​លាស់ លែង​នៅ​វ័យ​កុមារ​ទៀត​ហើយ។ ភាព​ពេញ​វ័យ​អាច​នាំ​ឲ្យ​ប្អូន​មាន​អារម្មណ៍​រំភើប​ផង ក្រៀម​ក្រំ​ផង។

សំណួរ​និង​ចម្លើយ​ជ្រើស​រើស​៖ តើ​ប្អូន​គិត​ថា​ក្នុង​អាយុ​ខាង​ក្រោម​នេះ អាយុ​មួយ​ណា​ដែល​ចាប់​ផ្ដើម​ភាព​ពេញ​វ័យ?

  • ៨

  • ៩

  • ១០

  • ១១

  • ១២

  • ១៣

  • ១៤

  • ១៥

  • ១៦

ចម្លើយ​៖ អាយុ​ទាំង​អស់​នោះ​បាន​ត្រូវ​ចាត់​ទុក​ជា​រយៈ​កាល​នៃ​ភាព​ពេញ​វ័យ។

នេះ​មាន​ន័យ​ថា ប្អូន​មិន​ចាំ​បាច់​បារម្ភ​ហួស​ហេតុ​ពេក​ទេ បើ​ប្អូន​ឈាន​ដល់​វ័យ​ជំទង់​តែ​មិន​ទាន់​ដល់​ភាព​ពេញ​វ័យ ឬ​ក៏​ប្អូន​មាន​អាយុ​ក្រោម​១០​ឆ្នាំ​តែ​ចាប់​ផ្ដើម​ភាព​ពេញ​វ័យ​រួច​ហើយ។ ភាព​ពេញ​វ័យ​នឹង​ដំណើរ​កាល​ដោយ​ខ្លួន​ឯង ហើយ​ប្អូន​មិន​អាច​គ្រប់​គ្រង​វា​បាន​ឡើយ។

យុវវ័យ​មួយ​ក្រុម​កំពុង​ជិះ​រទេះ​ភ្លើង​ហោះ ខ្លះ​ភ័យ ខ្លះ​ខ្លាច ខ្លះ​រំភើប

ភាព​ពេញ​វ័យ​អាច​ប្រដូច​ទៅ​នឹង​ការ​ជិះ​រទេះ​ភ្លើង​ហោះ គឺ​រំភើប​ផង ភ័យ​ផង។ តែ​ប្អូន​អាច​រៀន​យក​ឈ្នះ​ពេល​មាន​អារម្មណ៍​ម្ដង​ឡើង​ម្ដង​ចុះ​បាន

ការ​ប្រែ​ប្រួល​ខាង​រាង​កាយ

ការ​ប្រែ​ប្រួល​ភាគ​ច្រើន​ប្រហែល​ជា​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​ការ​លូត​លាស់​យ៉ាង​លឿន។ ប៉ុន្តែ មិន​មែន​សរីរាង្គ​ទាំង​អស់​នៃ​រូប​កាយ​ប្អូន​នឹង​លូត​លាស់​តាម​ល្បឿន​ដូច​គ្នា​ទេ។ ដូច្នេះ កុំ​បារម្ភ​បើ​ការ​ប្រែ​ប្រួល​នោះ​មើល​ទៅ​ដូច​ជា​យឺត​យ៉ាវ។ សូម​ចាំ​ថា​តែ​ដល់​ពេល អ្វី​ៗ​នឹង​ដំណើរ​កាល​តាម​សម្រួល។

ការ​ប្រែ​ប្រួល​មួយ​ចំនួន​ពេល​ដល់​ភាព​ពេញ​វ័យ។

ភាព​ពេញ​វ័យ​នៃ​ក្មេង​ប្រុស​៖

  • ប្រដាប់​បន្ត​ពូជ​រីក​ធំ

  • ដុះ​រោម​នៅ​លើ​មុខ ក្លៀក និង​លើ​ថ្ងាស​ប្រដាប់​បន្ត​ពូជ

  • បែក​សំឡេង

  • បង្កើត​និង​បញ្ចេញ​ទឹក​កាម​នៅ​ពេល​យប់

ភាព​ពេញ​វ័យ​នៃ​ក្មេង​ស្រី​៖

  • ទ្រូង​រីក​ធំ

  • ដុះ​រោម​នៅ​ក្លៀក និង​លើ​ថ្ងាស​ប្រដាប់​បន្ត​ពូជ

  • មាន​រដូវ

ភាព​ពេញ​វ័យ​នៃ​ក្មេង​ប្រុស​និង​ក្មេង​ស្រី​៖

  • មាន​ក្លិន​ខ្លួន​ដែល​បណ្ដាល​មក​ពី​បាក់តេរី​និង​រន្ធ​ញើស។

    យោបល់​៖ ប្អូន​អាច​បំបាត់​ក្លិន​ខ្លួន​ដោយ​ងូត​ទឹក​ញឹក​ញាប់ និង​ប្រើ​ប្រដាប់​លញ់​ក្លៀក​ឬ​អ្វី​ដែល​បំបាត់​ក្លិន​ក្លៀក។

  • កើត​មុន ដែល​បណ្ដាល​មក​ពី​បាក់តេរី​ជាប់​ក្នុង​ក្រពេញ​ប្រេង។

    យោបល់​៖ ទោះ​ជា​ពិបាក​បំបាត់​មុន​ក្ដី ការ​លាង​មុខ​ឲ្យ​បាន​ញឹក​ញាប់ និង​ប្រើ​សាប៊ូ​លាង​មុខ​ក៏​អាច​ជួយ​ផង​ដែរ។

ការ​ប្រែ​ប្រួល​ខាង​អារម្មណ៍

ដោយ​សារ​អ័រម៉ូន​មាន​កាន់​តែ​ច្រើន​ឡើង​ៗ នោះ​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ខាង​រាង​កាយ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​របស់​ប្អូន។ ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ឡើង​ចុះ​ខ្លាំង​និង​ភ្លាម​ៗ។

ប្អូន​អុកសាណា​បាន​រៀប​រាប់​ថា​៖​«​ថ្ងៃ​មួយ​ខ្ញុំ​យំ ថ្ងៃ​មួយ​ទៀត​ខ្ញុំ​មាន​អារម្មណ៍​ធម្មតា។ ហើយ​សុខ​ៗ​ខ្ញុំ​ខឹង ក្រោយ​មក​ធ្លាក់​ទឹក​ចិត្ត រួច​សំងំ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង​»។

ក្នុង​អំឡុង​ភាព​ពេញ​វ័យ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​ក៏​បារម្ភ​ខ្លាច​ថា​អ្នក​ឯ​ទៀត​មើល​និង​គិត​មិន​ល្អ​មក​លើ​ខ្លួន។ ម្យ៉ាង​ទៀត ដោយ​សារ​រូប​សម្ផស្ស​របស់​ពួក​គេ​ប្រែ​ប្រួល​ដែរ នោះ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ព្រួយ​បារម្ភ​ថែម​ទៀត។

ប្អូន​ចានអ៊ិស​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​លូត​លាស់​ដល់​គ្រា​នោះ ខ្ញុំ​ចាប់​ផ្ដើម​ស្លៀក​ខោ​អាវ​រលុង​ៗ។ ខ្ញុំ​ដឹង​ថា​ហេតុ​អី​រាង​កាយ​ខ្ញុំ​ប្រែ​ប្រួល តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​ស្រួល​និង​ខ្មាស​គេ។ បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​អារម្មណ៍​ខុស​ពី​ធម្មតា​»។

ប្រហែល​ការ​ប្រែ​ប្រួល​ខ្លាំង​ជាង​គេ គឺ​ការ​មាន​ទស្សនៈ​ផ្សេង​ចំពោះ​ភេទ​ផ្ទុយ។

ប្អូន​អាឡិចសឺស​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឈប់​គិត​ថា​ប្រុស​ៗ​គួរ​ឲ្យ​រំខាន​ទៀត​ហើយ។ តាម​ពិត​ប្រុស​ខ្លះ​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង ហើយ​ការ​មាន​ស្នេហា​មាន​អី​ខុស​ណា។ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​ចង់​ដឹង​ចង់​ឮ​ថា អ្នក​ណា​ចាប់​អារម្មណ៍​អ្នក​ណា​»។

ពេល​ដល់​ភាព​ពេញ​វ័យ ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​មាន​ចិត្ត​ទៅ​លើ​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា។ បើ​ប្អូន​មាន​អារម្មណ៍​បែប​នេះ​មែន សូមកុំ​សន្និដ្ឋាន​ថា​ប្អូន​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ។ ក្នុង​ករណី​ជា​ច្រើន អារម្មណ៍​បែប​នេះ​អាច​បាត់​ទៅ​វិញ​ក្រោយ​មក។

ប្អូន​អាឡិន​បាន​រៀប​រាប់​ថា​៖​«​ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​នឹង​ក្មេង​ប្រុស​ឯ​ទៀត ខ្ញុំ​ចាប់​ផ្ដើម​មាន​ចិត្ត​លើ​ពួក​គេ។ តែ​ក្រោយ​មក​ខ្ញុំ​មាន​អារម្មណ៍​ស្រឡាញ់​ស្រី​វិញ។ បើ​និយាយ​ឲ្យ​ចំ​ទៅ អារម្មណ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​គ្រាន់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​»។

អ្វី​ដែល​ប្អូន​អាច​ធ្វើ

  • ព្យាយាម​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ថ្វី​ត្បិត​តែ​ភាព​ពេញ​វ័យ​គឺ​ប្រែ​ប្រួល​ខាង​រាង​កាយ​និង​អារម្មណ៍​មែន តែ​ប្អូន​អាច​មាន​ទំនុក​ចិត្ត​ដូច​ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ដែល​និយាយ​ថា​៖​«​លោក​បាន​បង្កើត​ខ្ញុំ​តាម​របៀប​ដ៏​អស្ចារ្យ និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​»។—ចម្រៀង​សរសើរ​ព្រះ ១៣៩:១៤

  • កុំ​ប្រៀប​ធៀប​នឹង​ក្មេង​ឯ​ទៀត ហើយ​កុំ​ផ្ដោត​អារម្មណ៍​ខ្លាំង​ពេក​ទៅ​លើរូប​សម្ផស្ស។ គម្ពីរ​ចែង​ថា​៖​«​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។—សាំយូអែល​ទី​១ ១៦:៧

  • ហាត់​ប្រាណនិង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ ការ​គេងឆ្អែត​នឹង​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ល្អ មិន​សូវ​តាន​តឹង​ចិត្ត និង​ធ្លាក់​ទឹក​ចិត្ត។

  • យក​ឈ្នះ​គំនិត​មិន​ត្រឹម​ត្រូវ។ តើ​គ្រប់​គ្នា​ពិត​ជា​កំពុង​មើល​ប្អូន​មែន​ឬ? ទោះ​ជា​គេ​កត់​សម្គាល់​ឃើញ​ការ​លូត​លាស់​របស់​ប្អូន​ក្ដី សូម​កុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​នោះ​ពេក។ គម្ពីរ​ចែង​ថា​៖​«​កុំ​គិត​ច្រើន​ពេក​អំពី​ពាក្យ​ទាំង​អស់​ដែល​មនុស្ស​និយាយ​»។—អ្នក​ទូន្មាន ៧:២១

  • រៀនគ្រប់​គ្រង​ចំណង់​ផ្លូវ​ភេទ​របស់​ប្អូនដើម្បី​កុំ​ឲ្យ​ប្អូន​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​នោះ។ គម្ពីរ​ចែង​ថា​៖​«​ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ! . . . អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។—កូរិនថូស​ទី​១ ៦:១៨

  • និយាយ​ជា​មួយ​ឪពុក ឬ​ម្ដាយ ឬ​មនុស្ស​ពេញ​វ័យ ដែល​ប្អូន​ទុក​ចិត្ត។ ប្រហែល​ដំបូង​ប្អូន​មាន​អារម្មណ៍​ខ្មាស​ប្រាប់​ពួក​គាត់ តែ​ការ​និយាយ​ជា​មួយ​ពួក​គាត់​ជួយ​ប្អូន​ឲ្យ​យល់​ច្បាស់​អំពី​ភាព​ពេញ​វ័យ​នោះ ហើយ​មាន​អារម្មណ៍​ស្រួល​ជាង។—សុភាសិត ១៧:១៧

សរុប​សេចក្ដី​៖ ពេល​ប្អូន​ដល់​ភាព​ពេញ​វ័យ ប្អូន​អាច​មាន​ការ​ពិបាក​ខ្លះ តែ​នេះ​បើក​ឱកាស​ឲ្យ​ប្អូន​ចម្រើន​លូត​លាស់ មិន​គ្រាន់​តែ​ខាង​រាង​កាយ​ទេ តែ​ខាង​ផ្លូវ​ចិត្ត ខាង​អារម្មណ៍ និង​ខាង​ជំនឿ​ដែរ។—សាំយូអែល​ទី​១ ២:២៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក