បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwhf អត្ថបទទី ១
  • របៀបគ្រប់គ្រងអារម្មណ៍ពេលដែលអ្នកខឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបគ្រប់គ្រងអារម្មណ៍ពេលដែលអ្នកខឹង
  • ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​អ្នក​គួរ​ដឹង
  • អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន
  • តើគម្ពីរចែងយ៉ាងណាអំពីកំហឹង?
    សំណួរនិងចម្លើយពីគម្ពីរ
  • «សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អារម្មណ៍
    ភ្ញាក់រឭក! ២០១៩
ជំនួយ​សម្រាប់​ក្រុម​គ្រួសារ
ijwhf អត្ថបទទី ១
ប្រពន្ធខឹងពេលដែលឃើញប្ដីអង្គុយមើលទូរទស្សន៍ហើយមិនជួយលាងចាន

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ

របៀប​គ្រប់​គ្រង​អារម្មណ៍​ពេល​ដែល​អ្នក​ខឹង

គូ​របស់​អ្នក​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​នាំ​ឲ្យ​អ្នក​ខឹង ប៉ុន្តែ​អ្នក​ខំ​លាក់​ទុក​កំហឹង​នោះ។ រួច​មក​គាត់​កត់​សម្គាល់​ថា​អ្នក​មាន​អារម្មណ៍​មិន​ល្អ​សោះ។ ដូច្នេះ​គាត់​ចាប់​ផ្ដើម​សួរ​នាំ ហើយ​នេះ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មួម៉ៅ​ក្ដៅ​ក្រហាយ។ ក្នុង​ស្ថានភាព​ដែល​តាន​តឹង​ដូច​នេះ តើ​តាម​របៀប​ណា​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍​ពេល​ដែល​អ្នក​ខឹង?

  • អ្វី​ដែល​អ្នក​គួរ​ដឹង

  • អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន

អ្វី​ដែល​អ្នក​គួរ​ដឹង

  • ការ​ផ្ទុះ​កំហឹង​អាច​ធ្វើ​ឲ្យ​ខូច​សុខភាព។ ការ​ស្រាវ​ជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការ​ផ្ទុះ​កំហឹង​អាច​បណ្ដាល​ឲ្យ​អ្នក​ឆាប់​មាន​ជំងឺ​លើស​ឈាម ជំងឺ​បេះ​ដូង ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហា​ក្រពះ។ កំហឹង​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សម្រាន្ត​មិន​លក់ បញ្ហា​ស្បែក តប់​ប្រមល់​កាន់​តែ​ខ្លាំង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូច្នេះ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​គម្ពីរ​បាន​ចែង​ថា​៖ ​«​ចូរ​ឈប់​ពី​សេចក្ដី​កំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ​»។—ទំនុក​តម្កើង ៣៧:៨

  • ការ​លាក់​ទុក​កំហឹង​ក្នុង​ចិត្ត​អាច​មាន​ឥទ្ធិពល​មិន​ល្អ​មក​លើ​អ្នក​ដែរ។ ការ​លាក់​ទុក​កំហឹង​យូរ​គឺ​ប្រៀប​ដូច​ជា​ជំងឺ​មួយ​ដែល​អ្នក​មើល​មិន​ឃើញ ហើយ​វា​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​ខ្លួន​អ្នក។ ជា​ឧទាហរណ៍ អ្នក​អាច​ចាប់​ផ្ដើម​មាន​គំនិត​រិះ​គន់ និង​សង្ស័យ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក។ ការ​មាន​ទស្សនៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​ពិបាក​រួម​រស់​ជា​មួយ​គ្នា​ហើយ​អាច​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​ទៀត​ផង។

អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន

  • កត់​សម្គាល់​គុណ​សម្បត្តិ​ដែល​គូ​របស់​អ្នក​មាន។ ចូរ​ស្វែង​រក​គុណ​សម្បត្តិ​ឬ​ទង្វើ​ល្អ​ៗ​បី​យ៉ាង​របស់​គាត់​ដែល​អ្នក​ពេញ​ចិត្ត។ ពេល​ណា​ដែល​គាត់​ធ្វើ​ឲ្យ​អ្នក​ខឹង សូម​គិត​អំពី​គុណ​សម្បត្តិ​ដែល​អ្នក​បាន​រក​ឃើញ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក។

    គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។—កូឡុស ៣:១៥

    ប្រពន្ធម្នាក់គិតអំពីរបៀបដែលប្ដីរបស់គាត់បានជួយធ្វើកិច្ចការផ្ទះ ស្ដាប់គាត់ និងមើលថែគាត់ពេលដែលគាត់ឈឺ
  • ចេះ​អភ័យ​ទោស។ មុន​ដំបូង សូម​ព្យាយាម​យល់​ទស្សនៈ​គូ​របស់​អ្នក។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​យោគ​យល់​អារម្មណ៍​គាត់ ហើយ​នេះ​ជា​អ្វី​ដែល​គម្ពីរ​ហៅ​ថា ការ​«​កើត​ទុក្ខ​ជា​មួយ​គ្នា​»។ (​ពេត្រុស​ទី​១ ៣:៨​) បន្ទាប់​មក សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​រឿង​ដែល​នាំ​ឲ្យ​ខ្ញុំ​ខឹង​គឺ​ធ្ងន់​ធ្ងរ​ខ្លាំង​រហូត​ដល់​ខ្ញុំ​មិន​អាច​អភ័យ​ទោស​ឲ្យ​គាត់​ឬ?›។

    គោល​ការណ៍​គម្ពីរ​៖ ​«​អ្នក...តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​»។—សុភាសិត ១៩:១១

  • ប្រាប់​អារម្មណ៍​របស់​អ្នក​ដោយ​ចិត្ត​ស្លូត​បូត​និង​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត។ ជា​ជាង​បន្ទោស​គូ សូម​ប្រាប់​ពី​អារម្មណ៍​ខ្លួន​វិញ។ ជា​ឧទាហរណ៍ ជា​ជាង​និយាយ​ថា​៖ ​«​បង​មិន​ចេះ​គិត​អំពី​អារម្មណ៍​របស់​អូន​សោះ ដោយ​សារ​បង​មិន​ដែល​ទូរស័ព្ទ​មក​ប្រាប់​អូន​ថា​បង​នៅ​ឯ​ណា​ទេ​»​ សូម​និយាយ​ដូច​នេះ​វិញ​ថា​៖ ​«​អូន​ភ័យ​ដោយ​សារ​យប់​ហើយ ព្រោះ​អូន​ព្រួយ​បារម្ភ​ពី​បង​»។ ការ​ប្រាប់​អំពី​អារម្មណ៍​របស់​អ្នក​ដោយ​ចិត្ត​ស្លូត​បូត​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់​គ្រង​អារម្មណ៍​ទោះ​ជា​អ្នក​ខឹង​ក៏​ដោយ។

    គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល​»។—កូឡុស ៤:៦

  • ស្ដាប់​ដោយ​ការ​គោរព។ ក្រោយ​ពេល​អ្នក​ប្រាប់​អារម្មណ៍​របស់​អ្នក​រួច​ហើយ សូម​ទុក​ឱកាស​ឲ្យ​គូ​របស់​អ្នក​តប​ឆ្លើយ​ដោយ​មិន​និយាយ​កាត់​គាត់។ ពេល​គាត់​និយាយ​ចប់ សង្ខេប​ពាក្យ​ដែល​គាត់​បាន​និយាយ​ដើម្បី​ប្រាកដ​ថា​អ្នក​ពិត​ជា​យល់​អ្វី​ដែល​គាត់​បាន​រៀប​រាប់។ ការ​ស្ដាប់​អ្នក​ឯ​ទៀត​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​អ្នក​គ្រប់​គ្រង​អារម្មណ៍​ពេល​អ្នក​ខឹង។

    គោល​ការណ៍​គម្ពីរ​៖ ​«​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។—យ៉ាកុប ១:១៩

ធីមនិងជេនអេហ្វឺ

«ប្រសិន​បើ​អ្នក​លាក់​ទុក​កំហឹង​ក្នុង​ចិត្ត នោះ​បញ្ហា​ដែល​អ្នក​មាន​នឹង​កើត​ឡើង​ដដែល​ៗ ហើយ​នៅ​ទី​បំផុត​កំហឹង​របស់​អ្នក​នឹង​ផ្ទុះ​ចេញ​មក។ ដូច្នេះ បើ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នោះ​ដោយ​ការ​គោរព​គឺ​ប្រសើរ​ជាង។ បន្ទាប់​ពី​ដោះ​ស្រាយ​គ្នា​ហើយ ខ្ញុំ​និង​ប្ដី​របស់​ខ្ញុំ​ចូល​ចិត្ត​និយាយ​ថា​៖ ‹តោះ​យើង​ធ្វើ​ជា​មិត្ត​គ្នា​វិញ›»។ ជេនអេហ្វឺ​និង​ធីម​ដែល​ជា​ប្ដី​របស់​គាត់

ជេតនិងខូរី

«អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ប្ដី​របស់​ខ្ញុំ​គឺ​គាត់​តែង​តែ​ស្ដាប់​ខ្ញុំ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​កង្វល់​ដែល​ខ្ញុំ​មាន។ ទោះ​ជា​គាត់​មិន​យល់​ស្រប​ជា​មួយ​ខ្ញុំ​ក៏​ដោយ គាត់​គិត​អំពី​ទស្សនៈ​របស់​ខ្ញុំ។ គាត់​មិន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ខ្ញុំ​ឆោត​ល្ងង់​ដោយ​សារ​តែ​អារម្មណ៍​របស់​ខ្ញុំ​ទេ»។ ជេត​និង​ខូរី​ដែល​ជា​ប្ដី​របស់​គាត់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក