បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
សេចក្តីជូនដំណឹង
មានភាសាថ្មី: Romany (Meçkar)
  • ថ្ងៃនេះ

ថ្ងៃ​សៅរ៍ ទី​៦ ខែ​កញ្ញា

[​ចូរ​]​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម។—១ពេ. ៥:៣

ការ​ត្រួស​ត្រាយ​ជួយ​បុរស​វ័យ​ក្មេង​ឲ្យ​ចេះ​សហការ​ជា​មួយ​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា។ នេះ​ក៏​ជួយ​គាត់​ឲ្យ​ចាយ​វាយ​ដោយ​ចេះ​គិត ហើយ​មិន​ចំណាយ​លើស​ពី​ចំណូល​របស់​ខ្លួន។ (​ភី. ៤:១១​-​១៣​) របៀប​ល្អ​មួយ​ដើម្បី​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​គឺ​ដោយ​ត្រួស​ត្រាយ​ជំនួយ ហើយ​នោះ​ជួយ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ពេញ​ពេល។ ការ​ត្រួស​ត្រាយ​ប្រហែល​ជា​បើក​ឱកាស​ឲ្យ​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល​ផ្សេង​ទៀត រួម​មាន​ការ​ធ្វើ​ជា​អ្នក​បម្រើ​ផ្នែក​សាង​សង់​ឬ​សមាជិក​បេតអែល។ បុរស​គ្រិស្ត​សាសនិក​គួរ​មាន​គោល​ដៅ​បណ្ដុះ​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ទៅ​ជា​អ្នក​ចាស់​ទុំ​ដើម្បី​បម្រើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ គម្ពីរ​ចែង​ថា​បុរស​ដែល​ព្យាយាម​ឲ្យ​បាន​តួ​នាទី​នេះ​«​ចង់​បាន​កិច្ច​ការ​ដ៏​ល្អ​ប្រសើរ​»។ (​១ធី. ៣:១​) មុន​ដំបូង បង​ប្អូន​ប្រុស​ត្រូវ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជួយ​ពួក​អ្នក​ចាស់​ទុំ​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ ទាំង​ពួក​អ្នក​ចាស់​ទុំ​ទាំង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ បម្រើ​បង​ប្អូន​ដោយ​ចិត្ត​រាប​ទាប និង​ចូល​រួម​យ៉ាង​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ w​២៣.១២ ទំ.២៨ វ.១៤​-​១៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អាទិត្យ ទី​៧ ខែ​កញ្ញា

កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ គាត់​បាន​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​របស់​ដាវីឌ។—២ប្រ. ៣៤:៣

ពេល​ស្ដេច​យ៉ូសៀស​នៅ​វ័យ​ជំទង់ គាត់​បាន​ចាប់​ផ្ដើម​ស្វែង​រក​ព្រះ​យេហូវ៉ា។ គាត់​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ប៉ុន្តែ ជីវិត​របស់​ស្ដេច​ដ៏​វ័យ​ក្មេង​នេះ​គឺ​មិន​ស្រួល​ទេ។ គាត់​ត្រូវ​កាន់​ជំហរ​មាំ​មួន​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​គោរព​បូជា​ព្រះ​មិន​ពិត។ គាត់​បង្ហាញ​ចិត្ត​ក្លាហាន​មែន! មុន​យ៉ូសៀស​មាន​អាយុ​២០​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​បំបាត់​ចោល​ការ​គោរព​បូជា​មិន​ពិត​ចេញ​ពី​ប្រជា​ជាតិ​នោះ។ (​២ប្រ. ៣៤:១, ២​) ទោះ​ជា​ប្អូន​នៅ​ក្មេង​ណាស់​ក្ដី ប្អូន​អាច​សម្រេច​ចិត្ត​យក​តម្រាប់​យ៉ូសៀស​ដោយ​ស្វែង​រក​ព្រះ​យេហូវ៉ា និង​ដោយ​រៀន​ឲ្យ​តម្លៃ​គុណ​សម្បត្តិ​របស់​លោក។ ពេល​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​ចង់​ប្រគល់​ខ្លួន​ជូន​លោក។ តើ​ការ​ប្រគល់​ខ្លួន​នោះ​នឹង​មាន​ន័យ​យ៉ាង​ណា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្អូន? ប្អូន​ប្រុស​លូក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​អាយុ​១៤​ឆ្នាំ និយាយ​ថា​៖ ​«​ចាប់​ពី​ឥឡូវ ខ្ញុំ​នឹង​ចាត់​ទុក​ការ​បម្រើ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​លោក​សប្បាយ​រីករាយ​»។ (​ម៉ាក. ១២:៣០​) ពិត​ជា​ពរ​ដ៏​អស្ចារ្យ​មែន​ចំពោះ​ប្អូន បើ​ប្អូន​ចង់​ធ្វើ​ដូច​នេះ​ដែរ! w​២៣.០៩ ទំ.១១ វ.១២​-​១៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កញ្ញា

[​ចូរ​]​គោរព​ពួក​អ្នក​ដែល​កំពុង​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​កំពុង​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​កិច្ច​បម្រើ​លោក​ម្ចាស់។—១ថែ. ៥:១២

ពេល​សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​នេះ ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​បាន​ត្រូវ​បង្កើត​ឡើង​មិន​ដល់​មួយ​ឆ្នាំ​ទេ។ បុរស​ដែល​បាន​ត្រូវ​តែង​តាំង​ក្នុង​ក្រុម​ជំនុំ​នោះ​ទំនង​ជា​ខ្វះ​បទ​ពិសោធន៍ ហើយ​ប្រហែល​ជា​បាន​ធ្វើ​ខុស។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​សម​នឹង​ទទួល​ការ​គោរព។ កាល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​មក​ដល់ យើង​ប្រហែល​ជា​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​តំបន់​យើង​ច្រើន​ជាង​ឥឡូវ​នេះ​ទៅ​ទៀត​ដើម្បី​ទទួល​ការ​ណែនាំ។ យើង​ប្រហែល​ជា​មិន​អាច​ទទួល​ការ​ណែនាំ​ពី​បង​ប្អូន​ប្រុស​ៗ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​និង​ការិយាល័យ​សាខា​ទេ។ ដូច្នេះ​គឺ​សំខាន់​ឲ្យ​យើង​រៀន​ស្រឡាញ់​និង​គោរព​ពួក​អ្នក​ចាស់​ទុំ​របស់​យើង​នៅ​ឥឡូវ​នេះ។ មិន​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ សូម​យើង​ដឹង​ខ្លួន​ជា​និច្ច ហើយ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ទេ តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ពិត​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ ដូច​មួក​ការ​ពារ​ក្បាល​របស់​ទាហាន សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ​ការ​ពារ​របៀប​គិត​គូរ​របស់​យើង។ យើង​ទទួល​ស្គាល់​ថា​ពិភព​លោក​នេះ​មិន​អាច​ផ្ដល់​អ្វី​ដែល​មាន​តម្លៃ​ដល់​យើង​ទេ។ (​ភី. ៣:៨​) សេចក្ដី​សង្ឃឹម​របស់​យើង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​និង​នឹងនរ។ w​២៣.០៦ ទំ.១១​-​១២ វ.១១​-​១២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក