ថ្ងៃទី២៥-៣១ ខែសីហា
សុភាសិត ២៨
ចម្រៀងលេខ១៥០ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ភាពខុសគ្នារវាងមនុស្សទុច្ចរិតនិងមនុស្សសុចរិត
(១០នាទី)
មនុស្សទុច្ចរិតតែងតែភ័យខ្លាច តែមនុស្សសុចរិតមានចិត្តក្លាហាន (សុភ. ២៨:១; w៩៣-E ១៥/៥ ទំ.២៦ វ.២)
មនុស្សទុច្ចរិតមិនអាចមានការវិនិច្ឆ័យត្រឹមត្រូវទេ តែមនុស្សសុចរិតអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ (សុភ. ២៨:៥; it-2-E ទំ.១១៣៩ វ.៣)
មនុស្សទុច្ចរិតដែលមានទ្រព្យសម្បត្តិច្រើន មិនមានតម្លៃដូចមនុស្សសុចរិតដែលក្រីក្រទេ (សុភ. ២៨:៦; mwbr២៥.០១ ទំ.៣ វ.៤)
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ២៨:១៤—តើសុភាសិតនេះផ្ដល់ការព្រមានអ្វី? (w០១-E ១/១២ ទំ.១១ វ.៣)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ២៨:១-១៧ (th ចំណុចហាត់រៀនទី១០)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ពិគ្រោះអំពីគ្រាដែលនឹងលែងមានសង្គ្រាមនិងអំពើហិង្សាទៀត។ (lmd មេរៀនទី៥ ចំណុចទី៥)
៥. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ ពិគ្រោះអំពីគ្រាដែលនឹងលែងមានសង្គ្រាមនិងអំពើហិង្សាទៀត។ (lmd មេរៀនទី៥ ចំណុចទី៤)
៦. ចាប់ផ្ដើមការសន្ទនា
(២នាទី) ផ្សព្វផ្សាយសាធារណៈ។ ពិគ្រោះអំពីគ្រាដែលនឹងលែងមានសង្គ្រាមនិងអំពើហិង្សាទៀត។ (lmd មេរៀនទី១ ចំណុចទី៤)
៧. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ ពិគ្រោះអំពីគ្រាដែលនឹងលែងមានសង្គ្រាមនិងអំពើហិង្សាទៀត។ (lmd មេរៀនទី២ ចំណុចទី៤)
ចម្រៀងលេខ១១២
៨. តើអ្នកស្អប់អំពើហិង្សាឬទេ?
(៦នាទី) ការពិគ្រោះ។
អំពើហិង្សាមានប្រភពមកពីមេកំណាចសាថាន ដែលលោកយេស៊ូហៅថា«ឃាតករ»។ (យ៉ូន. ៨:៤៤) ក្រោយពួកទេវតាចូលរួមជាមួយសាថានក្នុងការបះបោរប្រឆាំង នោះអំពើឃោរឃៅមានកាន់តែច្រើនឡើងនៅលើផែនដី ដូច្នេះផែនដីបានទៅជាខូចអាក្រក់នៅចំពោះព្រះ។ (ដក. ៦:១១) កាលដែលពិភពលោកដ៏ឃោរឃៅរបស់សាថានជិតមកដល់ទីបញ្ចប់ មនុស្សជាច្រើនកាន់តែកាចសាហាវ និងមិនចេះទប់ចិត្តឡើយ។—២ធី. ៣:១, ៣
សូមអាន ចម្រៀងសរសើរព្រះ ១១:៥។ រួចសួរអ្នកស្ដាប់ថា៖
តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអស់អ្នកដែលចូលចិត្តអំពើឃោរឃៅហើយហេតុអ្វី?
តើកីឡានិងការកម្សាន្តនៅសព្វថ្ងៃនេះបង្ហាញយ៉ាងណាថាមនុស្សចូលចិត្តអំពើឃោរឃៅ?
សូមអាន សុភាសិត ២២:២៤, ២៥។ រួចសួរអ្នកស្ដាប់ថា៖
តើការកម្សាន្តនិងមនុស្សដែលយើងសេពគប់មានឥទ្ធិពលយ៉ាងណាមកលើចិត្តគំនិតរបស់យើង?
តើតាមរបៀបណាការកម្សាន្តដែលយើងជ្រើសរើសអាចបង្ហាញថាយើងចូលចិត្តអំពើហិង្សា?
៩. សកម្មភាពផ្សព្វផ្សាយពិសេសនៅខែកញ្ញា
(៩នាទី)
ត្រូវថ្លែងដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមជួយបងប្អូនឲ្យមានចិត្តរំភើបសម្រាប់សកម្មភាពផ្សព្វផ្សាយ ហើយបញ្ជាក់អំពីការរៀបចំក្នុងក្រុមជំនុំសម្រាប់សកម្មភាពផ្សព្វផ្សាយពិសេសនេះ។
សូមបង្ហាញវីដេអូ ភាពសុខសាន្ត! (ចម្រៀងមហាសន្និបាតឆ្នាំ២០២២)។
១០. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) lfb មេរៀនទី១២-១៣
សេចក្ដីបញ្ចប់ (៣នាទី) | និងសេចក្ដីអធិដ្ឋាន
អត្ថបទសិក្សាទី២៥: ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥
៨ មេរៀនយើងអាចរៀនពីទំនាយរបស់យ៉ាកុបពេលគាត់ជិតស្លាប់ ភាគទី២