បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សប្ដាហ៍នេះ
ថ្ងៃ​ទី​១​-​៧ ខែ​កញ្ញា
កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ (២០២៥) | កញ្ញា

ថ្ងៃ​ទី​១​-​៧ ខែ​កញ្ញា

សុភាសិត ២៩

ចម្រៀង​លេខ​២៨ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ចូរ​បដិសេធ​ជំនឿ​និង​ទំនៀម​ទម្លាប់​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត

​(​១០​នាទី​)

ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ (​សុភ. ២៩:១៨; w​១៨.០២ ទំ.៣០ វ.២​)

ពឹង​ផ្អែក​ទៅ​លើ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ដឹង​ថា​ទំនៀម​ទម្លាប់​ណា​ដែល​លោក​មិន​ពេញ​ចិត្ត (​សុភ. ២៩:៣​ក; w​១៩.០៤ ទំ.១៧ វ.១៣​)

កុំ​ឲ្យ​អ្នក​ឯ​ទៀត​បង្ខំ​អ្នក​ឲ្យ​ចូល​រួម​ក្នុង​ទំនៀម​ទម្លាប់​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ឡើយ (​សុភ. ២៩:២៥; w​១៨.១១ ទំ.១៣ វ.១២​)

បណ្ដុំ​រូប​ភាព​៖ ១. បង​ប្រុស​ម្នាក់​កត់​កំណត់​កាល​ដែល​គាត់​ស្រាវ​ជ្រាវ​ដោយ​ប្រើ​គម្ពីរ​និង​សៀវភៅ​«​បទ​គម្ពីរ​សម្រាប់​ជីវិត​ជា​គ្រិស្ត​សាសនិក​»។ ២. បង​ប្រុស​នោះ​ពន្យល់​អំពី​ជំនឿ​របស់​គាត់​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​មិន​មែន​ជា​សាក្សី។ សមាជិក​ក្រុម​គ្រួសារ​ខ្លះ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ រីឯ​ខ្លះ​ទៀត​ទើស​ចិត្ត​នឹង​អ្វី​ដែល​គាត់​ប្រាប់។

ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រើ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ និង​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​ក្រុម​គ្រួសារ​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​ពី​គោល​ការណ៍​គម្ពីរ

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ២៩:៥—ហេតុ​អ្វី​យើង​គួរ​សរសើរ​អ្នក​ឯ​ទៀត​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត? (​w​១៧.១០ ទំ.៦ វ.១១​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ២៩:១​-​១៨ (​th ចំណុច​ហាត់​រៀន​ទី​៥​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ អញ្ជើញ​បុគ្គល​ម្នាក់​ឲ្យ​ចូល​រួម​ស្ដាប់​សុន្ទរកថា​ពិសេស។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៣​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ សូម​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០២៥។ ផ្លាស់​ប្ដូរ​អ្វី​ដែល​អ្នក​ចង់​និយាយ​ពេល​ម្ចាស់​ផ្ទះ​បង្ហាញ​ថា​គាត់​ចាប់​អារម្មណ៍​នឹង​ប្រធានបទ​ផ្សេង។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៣​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៥​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០២៥ ដល់​បុគ្គល​ម្នាក់​ដែល​បារម្ភ​អំពី​សង្គ្រាម។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៥៩

៧. សេចក្ដី​ត្រូវ​ការ​ក្នុង​ក្រុម​ជំនុំ

​(​១៥​នាទី​)

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ lfb សេចក្ដី​ផ្ដើម​ផ្នែក​ទី​៤ និង​មេ​រៀន​ទី​១៤​-​១៥

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៣១ និង​សេចក្ដី​អធិដ្ឋាន

បញ្ជី​អត្ថបទ
ទស្សនាវដ្ដីប៉មយាម (សម្រាប់សិក្សា) (២០២៥) | មិថុនា

អត្ថបទ​សិក្សា​ទី​២៦: ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៥

១៤ ចូរ​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​មិន​ដឹង​ដោយ​ចិត្ត​រាប​ទាប

ប្រធានបទផ្សេងទៀត

អត្ថបទផ្សេងទៀតក្នុងលេខនេះ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក