បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី១ ២
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

ថែស្សាឡូនិចទី១ ២:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៩

    ប៉មយាម,

    ១/៧/២០០៩, ទំ.  ២៧

    ១/៧/២០០៨, ទំ.  ១៣-១៤

    ១/៣/២០០០, ទំ.  ២៩-៣១

ថែស្សាឡូនិចទី១ ២:៦

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«អាប៉ូស្តូឡូស»។ មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ»

ថែស្សាឡូនិចទី១ ២:៨

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«ផ្ស៊ីគី»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ក

ថែស្សាឡូនិចទី១ ២:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥

ថែស្សាឡូនិចទី១ ២:១៦

កំណត់សម្គាល់

  • *

    មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

  • *

    ឬ​«ព្រះ»

ថែស្សាឡូនិចទី១ ២:១៨

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«សាថាណាស»។ មាន​ន័យ​ថា​«អ្នក​ប្រឆាំង»​ឬ​«សត្រូវ»

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (nwt)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ថែស្សាឡូនិចទី១ ២:១-២០

ថែស្សាឡូនិចទី១

២ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ការ​ដែល​យើង​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​ការ​ឥត​ប្រយោជន៍​ទេ ២ តែ​ក្រោយ​ពី​យើង​បាន​រង​ទុក្ខ ហើយ​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​ព្រហើន​មក​លើ​យើង​នៅ​ក្រុង​ភីលីព (ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ) នោះ​យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ដោយ​ខំ​តស៊ូ​យ៉ាង​ខ្លាំង។ ៣ ព្រោះ​ការ​ដាស់​តឿន​របស់​យើង មិន​មែន​ផុស​ចេញ​ពី​គំនិត​ខុស បំណង​ចិត្ត​មិន​បរិសុទ្ធ ឬ​ការ​បោក​បញ្ឆោត​ឡើយ ៤ ប៉ុន្តែ​ព្រះ​បាន​ពិនិត្យ​យើង​យ៉ាង​ល្អិត​ល្អន់​ហើយ​ឃើញ​ថា យើង​សម​នឹង​ទទួល​ភារកិច្ច​ប្រកាស​ដំណឹង​ល្អ ដូច្នេះ យើង​មិន​មែន​និយាយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត គឺ​ព្រះ​ដែល​ពិនិត្យ​មើល​ចិត្ត​របស់​យើង។

៥ តាម​ពិត យើង​មិន​ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ពាក្យ​បញ្ចើចបញ្ចើ (ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ) ឬ​ដោយ​ពុត​ត្បុត​ព្រោះ​ច្រណែន​ចង់​បាន​របស់​អ្នក​រាល់​គ្នា​ទេ ហើយ​ព្រះ​ជា​សាក្សី! ៦ យើង​ក៏​មិន​បាន​រក​កិត្ដិយស​ពី​មនុស្ស​ដែរ ទោះ​ជា​ពី​អ្នក​រាល់​គ្នា​ឬ​ពី​អ្នក​ឯ​ទៀត ហើយ​ទោះ​ជា​យើង​អាច​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចំណាយ​ប្រាក់​ច្រើន​ដោយ​សារ​យើង​ជា​សាវ័ក* របស់​គ្រិស្ត​ក៏​ដោយ។ ៧ ផ្ទុយ​ទៅ​វិញ យើង​បាន​ប្រព្រឹត្ត​ដោយ​ស្លូតបូត​ចំពោះ​អ្នក​រាល់​គ្នា ដូច​ម្ដាយ​ដែល​បំបៅ​កូន ស្រឡាញ់​ថ្នាក់​ថ្នម​កូន។ ៨ ដូច្នេះ ដោយ​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​រាល់​គ្នា យើង​សប្បាយ​ចិត្ត​ផ្ដល់​ឲ្យ មិន​ត្រឹម​តែ​ដំណឹង​ល្អ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជីវិត* យើង​ទៀត​ផង ពីព្រោះ​អ្នក​រាល់​គ្នា​គឺជា​ទី​ស្រឡាញ់​របស់​យើង។

៩ បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ប្រាកដជា​ចាំ​អំពី​ការ​នឿយ​ហត់​របស់​យើង។ យើង​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​ដោយ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ១០ អ្នក​រាល់​គ្នា​ជា​សាក្សី ហើយ​ព្រះ​ក៏ជា​សាក្សី​ដែរ អំពី​របៀប​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ ពោល​គឺ យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត ដោយ​មាន​ភក្ដីភាព និង​ដោយ​គ្មាន​កន្លែង​បន្ទោស​បាន។ ១១ អ្នក​រាល់​គ្នា​ក៏​ដឹង​ដែរ​ថា យើង​បាន​ព្យាយាម​បំផុស​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ម្នាក់ៗ ហើយ​សម្រាល​ទុក្ខ​និង​ដាស់​តឿន​អ្នក​រាល់​គ្នា ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន ១២ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សម​នឹង​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទៅ​ឯ​រាជាណាចក្រ​និង​សិរី​រុងរឿង​របស់​លោក។

១៣ ហេតុ​នេះ យើង​ពិត​ជា​អរគុណ​ព្រះ​ជា​និច្ច ពីព្រោះ​ពេល​ដែល​អ្នក​រាល់​គ្នា​ទទួល​បណ្ដាំ​របស់​ព្រះ គឺជា​បណ្ដាំ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​យើង អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ទុក​ជា​បណ្ដាំ​របស់​មនុស្ស​ទេ ប៉ុន្តែ​បាន​ទទួល​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ ពោល​គឺ​ទទួល​ទុក​ជា​បណ្ដាំ​របស់​ព្រះ ជា​បណ្ដាំ​ដែល​កំពុង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ។ ១៤ បង​ប្អូន​អើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​គំរូ​របស់​ក្រុម​ជំនុំ​នានា​របស់​ព្រះ​នៅ​តំបន់​យូឌា ដែល​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​យេស៊ូ ពីព្រោះ​អ្នក​រាល់​គ្នា​ក៏​ចាប់​ផ្ដើម​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា ដូច​អ្វី​ដែល​បង​ប្អូន​នៅ​តំបន់​យូឌា​រង​ទុក្ខ​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​យូដា ១៥ ដែល​បាន​សម្លាប់​ទាំង​លោក​ម្ចាស់​យេស៊ូ​និង​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​បាន​បៀតបៀន​ពួក​យើង​ដែរ។ ម្យ៉ាង​ទៀត ពួក​គេ​មិន​មែន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ទេ តែ​ពួក​គេ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បង់​ប្រយោជន៍ ១៦ ពេល​ដែល​ពួក​គេ​ខំ​ប្រឹង​ឃាត់​ឃាំង​យើង​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ​ដើម្បី​អ្នក​ទាំង​នោះ​អាច​ទទួល​សេចក្ដី​សង្គ្រោះ។ ជា​លទ្ធផល ពួក​គេ​តែង​តែ​ធ្វើ​ឲ្យ​ការ​ខុស​ឆ្គង* របស់​ពួក​គេ​បាន​ពេញ​កម្រិត។ ប៉ុន្តែ​នៅ​ទី​បំផុត កំហឹង​របស់​លោក* បាន​មក​លើ​ពួក​គេ។

១៧ បង​ប្អូន​អើយ ចំណែក​យើង​វិញ ពេល​ដែល​យើង​បាន​ត្រូវ​ពង្រាត់​ចេញ​ពី​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ គឺ​ឃ្លាត​កាយ តែ​មិន​ឃ្លាត​ចិត្ត​ទេ នោះ​យើង​បាន​ខំ​ប្រឹង​ខ្លាំង​ជាង​ធម្មតា​ដោយ​ប៉ង​ប្រាថ្នា​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់។ ១៨ ហេតុ​នេះ យើង​ចង់​មក​ឯ​អ្នក​រាល់​គ្នា ហើយ​មាន​ពីរ​ដង​ដែល​ខ្ញុំ ប៉ូល ចង់​មក​ឯ​អ្នក​រាល់​គ្នា តែ​សាថាន* បាន​ស្កាត់​ផ្លូវ​យើង។ ១៩ ព្រោះ​តើ​អ្វី​ជា​សេចក្ដី​សង្ឃឹម ឬ​អំណរ ឬ​មកុដ​នៃ​មោទនភាព​របស់​យើង​នៅ​ចំពោះ​មុខ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ក្នុង​អំឡុង​វត្តមាន​របស់​លោក? គឺជា​អ្នក​រាល់​គ្នា មែន​ទេ? ២០ អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព​និង​អំណរ​មែន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក