បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwbq អត្ថបទទី ១៤១
  • តើផែនដីនឹងត្រូវបំផ្លាញចោលឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើផែនដីនឹងត្រូវបំផ្លាញចោលឬ?
  • សំណួរនិងចម្លើយពីគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចម្លើយ​ពី​គម្ពីរ
  • តើ​មនុស្ស​នឹង​បង្ខូច​ផែនដី​ឬ?
  • តើ​គម្ពីរ​បង្រៀន​ថា​ផែនដី​នឹង​ត្រូវ​ភ្លើង​ឆេះ​ឬ?
  • តើពិភពលោកនេះកំពុងឈានទៅរកទីបញ្ចប់ឬ?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • តើផែនដីនឹងត្រូវបំផ្លាញឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • ទីបញ្ចប់នៃពិភពលោក ខ្លះភ័យខ្លាច ខ្លះចាប់អារម្មណ៍ ខ្លះតានតឹងចិត្ដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
សំណួរនិងចម្លើយពីគម្ពីរ
ijwbq អត្ថបទទី ១៤១
ភពផែនដីបែកខ្ទេចខ្ទី

តើ​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ចោល​ឬ?

ចម្លើយ​ពី​គម្ពីរ

មិន​មែន​ទេ។ ភព​ផែនដី​នឹង​មិន​ត្រូវ​បំផ្លាញ​ចោល ឬ​ត្រូវ​ភ្លើង​ឆេះ ឬ​ជំនួស​ដោយ​ភព​ផែនដី​ថ្មី​ឡើយ។ គម្ពីរ​បង្រៀន​ថា​ព្រះ​បាន​បង្កើត​ផែន​ដី​ឲ្យ​ជា​ទី​អាស្រ័យ​នៅ​ជា​រៀង​រហូត។

  • «ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក[​ឬ​«​ផែនដី​»​]ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច»។—ទំនុក​តម្កើង ៣៧:២៩; ព.ថ.

  • «ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំ មិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់​កល្ប»។—ទំនុក​តម្កើង ១០៤:៥

  • «ផែនដី​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប»។—សាស្ដា ១:៤

  • «ទ្រង់​សូន​ធ្វើ​ហើយ​ប្រតិស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»។—អេសាយ ៤៥:១៨

តើ​មនុស្ស​នឹង​បង្ខូច​ផែនដី​ឬ?

ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​បង្ខូច​ផែនដី​ទាំង​ស្រុង​ដោយ​ការ​បំពុល​បរិស្ថាន ដោយ​សង្គ្រាម ឬ​ដោយ​វិធី​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។ (​ការ​បើក​បង្ហាញ ១១:១៨​) តើ​លោក​នឹង​សម្រេច​ការ​នេះ​យ៉ាង​ដូច​ម្ដេច?

រដ្ឋាភិបាល​របស់​មនុស្ស​មិន​អាច​រក្សា​ការ​ពារ​ផែនដី​បាន​ទេ។ ព្រះ​នឹង​ជំនួស​រដ្ឋាភិបាល​ទាំង​នោះ ដោយ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​ដែល​ជា​រដ្ឋាភិបាល​ដ៏​ល្អ​ឥត​ខ្ចោះ។ (​ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០​) លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​រាជាណាចក្រ​នោះ។ (​អេសាយ ៩:៦, ៧​) ពេល​នៅ​ផែនដី លោក​យេស៊ូ​មាន​អំណាច​លើ​កម្លាំង​ធម្មជាតិ។ (​ម៉ាកុស ៤:៣៥​-​៤១​) ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ លោក​យេស៊ូ​នឹង​កាន់​កាប់​អំណាច​ទាំង​អស់​លើ​ផែនដី​និង​កម្លាំង​ធម្មជាតិ។ លោក​នឹង​បង្កើត​សា​ជា​ថ្មី ហើយ​ផ្លាស់​ប្ដូរ​ឲ្យ​មាន​ស្ថានភាព​ថ្មី​នៅ​ផែនដី ដូច​ស្ថានភាព​ដែល​ស្រដៀង​នឹង​អ្វី​ៗ​ដែល​ធ្លាប់​មាន​នៅ​ក្នុង​សួន​អេដែន។—ម៉ាថាយ ១៩:២៨; លូកា ២៣:៤៣

តើ​គម្ពីរ​បង្រៀន​ថា​ផែនដី​នឹង​ត្រូវ​ភ្លើង​ឆេះ​ឬ?

គឺ​មិន​មែន​ទេ។ ការ​យល់​ខុស​នេះ​មក​ពី​មនុស្ស​យល់​ច្រឡំ​ខ​គម្ពីរ​មួយ គឺ​នៅ​ពេត្រុស​ទី​២ ៣:៧ ដែល​ចែង​ថា​៖​«​មេឃ​និង​ផែនដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ​»។ សូម​ពិចារណា​ចំណុច​សំខាន់​ពីរ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំង​នេះ​៖

  1. ១. ពាក្យ​«​មេឃ​»​ ​«​ផែនដី​»​ និង​«​ភ្លើង​»​ ដែល​មាន​ក្នុង​គម្ពីរ​អាច​មាន​អត្ថន័យ​ផ្សេង​ៗ។ ជា​ឧទាហរណ៍ នៅ​លោកុប្បត្តិ ១១:១ ចែង​ថា​៖‹ផែនដី​ទាំង​មូល នោះ​មាន​ភាសា​តែ​១​ទេ›។ ក្នុង​ខ​នេះ​ពាក្យ​«​ផែនដី​»​សំដៅ​ទៅ​លើ​សង្គម​មនុស្ស។

  2. ២. បរិបទ​នៃ​ពេត្រុស​ទី​២ ៣:៧ បញ្ជាក់​អំពី​អត្ថន័យ​នៃ​ពាក្យ​មេឃ ផែនដី និង​ភ្លើង​ដែល​បាន​រៀប​រាប់​ក្នុង​ខ​នោះ។ ខ​៥​និង​ខ​៦ រៀប​រាប់​អំពី​អ្វី​ដែល​ស្រដៀង​នឹង​ទឹក​ជំនន់​នៅ​សម័យ​ណូអេ។ នៅ​សម័យ​ណូអេ ពិភព​លោក​បាន​ត្រូវ​បំផ្លាញ​ចោល ប៉ុន្តែ​ភព​ផែនដី​មិន​បាន​ត្រូវ​បំផ្លាញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទឹក​ជំនន់​បាន​បំផ្លាញ​«​ផែនដី​»​ឬ​មនុស្ស​អាក្រក់​និង​មនុស្ស​ឃោរ​ឃៅ​ទាំង​អស់​ដែល​រស់​នៅ​សម័យ​នោះ។ (​លោកុប្បត្តិ ៦:១១​) ទឹក​ជំនន់​នោះ​ក៏​បំផ្លាញ​«​មេឃ​» ឬ​អ្នក​គ្រប់​គ្រង​លើ​មនុស្ស​អាក្រក់​ទាំង​អស់​ដែរ។ ដូច្នេះ មនុស្ស​អាក្រក់​បាន​ត្រូវ​បំផ្លាញ មិន​មែន​ភព​ផែនដី​យើង​ទេ។ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រួច​ជីវិត​ពី​ការ​បំផ្លាញ​ពិភព​លោក​នៅ​សម័យ​នោះ ហើយ​ពួក​គាត់​បាន​បន្ត​រស់​នៅ​ផែនដី​ក្រោយ​ពី​ទឹក​ជំនន់។—លោកុប្បត្តិ ៨:១៥​-​១៨

ស្រដៀង​គ្នា​នឹង​គ្រា​ទឹក​ជំនន់ ​«​ភ្លើង​»​ដែល​បាន​រៀប​រាប់​នៅ​ពេត្រុស​ទី​២ ៣:៧ នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ដែល​រស់​នៅ​ក្នុង​ពិភព​លោក​នេះ មិន​មែន​ភព​ផែនដី​ទេ។ ព្រះ​សន្យា​ថា​នឹង​មាន​«​មេឃ​ថ្មី​និង​ផែនដី​ថ្មី​»​ ជា​កន្លែង​ដែល​«​សេចក្ដី​សុចរិត​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប​»។ (​ពេត្រុស​ទី​២ ៣:១៣​) ​«​ផែនដី​ថ្មី​»​ឬ​សង្គម​មនុស្ស​ថ្មី នឹង​ត្រូវ​គ្រប់​គ្រប់​ដោយ​«​មេឃ​ថ្មី​»​ឬ​ការ​ដឹក​នាំ​ថ្មី ពោល​គឺ​រាជាណាចក្រ​របស់​ព្រះ។ ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​នោះ ផែនដី​នឹង​ទៅ​ជា​សួន​ឧទ្យាន​ដែល​មាន​សេចក្ដី​សុខ​សាន្ត។—ការ​បើក​បង្ហាញ ២១:១​-​៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក