បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • របៀបដែលអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីការអានគម្ពីរ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • មេរៀនទី១១។ ស្ត្រីម្នាក់កំពុងអានគម្ពីរក្នុងអំឡុងពេលនាងសម្រាកពីធ្វើកិច្ចការផ្ទះ។

      មេ​រៀន​ទី​១១

      របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ

      ពេល​អ្នក​ចង់​ធ្វើ​គម្រោង​ធំ​ណា​មួយ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ពិបាក​ខ្លាំង​ពេក​ទេ? អ្នក​អាច​មាន​អារម្មណ៍​ស្រួល​ជាង បើ​អ្នក​រៀបចំ​គម្រោង​នោះ​បន្តិច​ម្ដង​ៗ។ នេះ​ដូច​គ្នា​នឹង​ការ​អាន​គម្ពីរ​ដែរ។ អ្នក​ប្រហែល​ជា​គិត​ថា ‹តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​អាន​ពី​កន្លែង​ណា?›។ ក្នុង​មេ​រៀន​នេះ យើង​នឹង​ពិចារណា​វិធី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​នោះ​នឹង​ជួយ​អ្នក​ឲ្យ​សប្បាយ​ក្នុង​ការ​អាន​និង​សិក្សា​គម្ពីរ។

      ១. ហេតុ​អ្វី​យើង​គួរ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ?

      អ្នក​ណា​ដែល​អាន​គម្ពីរ គឺ​អាន​«​ច្បាប់​របស់​ព្រះ​យេហូវ៉ា​»​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​នឹង​មាន​សុភមង្គល ហើយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ជីវិត។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:១​-​៣​) ដំបូង សូម​ព្យាយាម​អាន​គម្ពីរ​តែ​ប៉ុន្មាន​នាទី​សិន​ជា​រៀង​រាល់​ថ្ងៃ។ ពេល​អ្នក​ស្គាល់​របៀប​អាន​គម្ពីរ​កាន់​តែ​ច្រើន នោះ​អ្នក​នឹង​ចូល​ចិត្ត​អាន​គម្ពីរ​កាន់​តែ​ខ្លាំង។

      ២. តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពេល​អាន​គម្ពីរ?

      បើ​យើង​ចង់​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពេល​អាន​គម្ពីរ យើង​ត្រូវ​ផ្អាក​បន្តិច ហើយ​គិត​អំពី​អ្វី​ដែល​យើង​កំពុង​អាន។ យើង​ត្រូវ​អាន​និង​«​រំពឹង​គិត​»។ (​យ៉ូស្វេ ១:​៨, កំណត់​សម្គាល់​) ពេល​អាន​គម្ពីរ សូម​គិត​អំពី​សំណួរ​ថា ‹តើ​នេះ​បង្រៀន​ខ្ញុំ​អ្វី​អំពី​ព្រះ​យេហូវ៉ា? តើ​ខ្ញុំ​អាច​ធ្វើ​តាម​ព័ត៌មាន​នេះ​យ៉ាង​ដូច​ម្ដេច? តើ​ខ្ញុំ​អាច​ប្រើ​ខ​គម្ពីរ​ទាំង​នេះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​តាម​របៀប​ណា?›។

      ៣. តើ​តាម​របៀប​ណា​អ្នក​អាច​លៃ​ទុក​ពេល​ដើម្បី​អាន​គម្ពីរ?

      តើ​អ្នក​ពិបាក​រក​ពេល​ដើម្បី​អាន​គម្ពីរ​ឬ​ទេ? មនុស្ស​ជា​ច្រើន​ពិបាក​រក​ពេល​អាន។ ប៉ុន្តែ សូម​ព្យាយាម​«​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។ (​អេភេសូរ ៥:១៦​) អ្នក​អាច​ធ្វើ​ដូច្នោះ ដោយ​លៃ​ទុក​ពេល​ទៀង​ទាត់​ដើម្បី​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​ខ្លះ​លៃ​ទុក​ពេល​អាន​គម្ពីរ​នៅ​ពេល​ព្រឹក​ព្រលឹម។ អ្នក​ខ្លះ​ទៀត​ជ្រើស​រើស​អាន​នៅ​ពេល​ថ្ងៃ ប្រហែល​ជា​ពេល​សម្រាក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់។ ចំណែក​អ្នក​ខ្លះ​ទៀត ពួក​គេ​អាន​គម្ពីរ​នៅ​ពេល​យប់​មុន​ចូល​គេង។ ចុះ​អ្នក​វិញ តើ​ពេល​ណា​ល្អ​បំផុត​សម្រាប់​អ្នក?

      បង្កើន​ចំណេះ

      សូម​រៀន​អំពី​វិធី​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​ទៅ​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សូម​រៀន​អំពី​របៀប​ដែល​អ្នក​អាច​រៀបចំ​ឲ្យ​បាន​ល្អ​ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​សិក្សា​គម្ពីរ។

      បណ្ដុំរូបភាព: ក្មេងប្រុសម្នាក់កំពុងរៀនឲ្យចេះញ៉ាំអាហារប្រភេទថ្មីអស់មួយរយៈពេល។ ១. ក្មេងប្រុសជញ្ជ្រំអាហារលេង។ ២. ពេលធំបន្តិច គាត់ញ៉ាំអាហារនោះ។ ៣. ពេលធំឡើង គាត់ចូលចិត្តញ៉ាំអាហារនោះទាំងទឹកមុខរីករាយ។

      ដូច​យើង​អាច​រៀន​ឲ្យ​ចេះ​ញ៉ាំ​អាហារ​ប្រភេទ​ថ្មី នោះ​យើង​ក៏​អាច​រៀន​ឲ្យ​ចូល​ចិត្ត​អាន​គម្ពីរ​ដែរ

      ៤. រៀន​ឲ្យ​ចូល​ចិត្ត​អាន​គម្ពីរ

      ការ​ចាប់​ផ្ដើម​អាន​គម្ពីរ គឺ​ប្រហែល​ជា​មិន​ស្រួល​ទេ។ ប៉ុន្តែ យើង​អាច​«​បណ្ដុះ​ការ​ស្រេក​ឃ្លាន​»​ឲ្យ​ចង់​ធ្វើ​ដូច្នោះ នេះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ព្យាយាម​រៀន​ឲ្យ​ចេះ​ញ៉ាំ​អាហារ​ប្រភេទ​ថ្មី។ សូម​អាន ពេត្រុស​ទី​១ ២:២ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • បើ​អ្នក​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ តើ​អ្នក​គិត​ថា​អ្នក​នឹង​ចូល​ចិត្ត​អាន ហើយ​រំភើប​ចិត្ត​ចង់​អាន​កាន់​តែ​ខ្លាំង​ឬ​ទេ?

      សូម លេង​វីដេអូ ដើម្បី​មើល​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​ចាប់​ផ្ដើម​ចូល​ចិត្ត​អាន​គម្ពីរ។ បន្ទាប់​មក សូម​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: យុវវ័យ​កំពុង​រៀន​ឲ្យ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ (​៥:៣៣​)

      • ក្នុង​វីដេអូ តើ​ប្អូន​ៗ​វ័យ​ក្មេង​បាន​យក​ឈ្នះ​ការ​ពិបាក​អ្វី​ខ្លះ?

      • តើ​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​បន្ត​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ?

      • តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អំណាន​គម្ពីរ​របស់​ពួក​គេ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍?

      យោបល់​ដើម្បី​ជួយ​អ្នក​ឲ្យ​ចាប់​ផ្ដើម:

      • ជ្រើស​រើស​សេចក្ដី​បក​ប្រែ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​ស្រួល​អាន។ សូម​សាក​ប្រើសេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បើ​មាន​ជា​ភាសា​របស់​អ្នក។

      • ដំបូង សូម​អាន​កំណត់​ហេតុ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ឬ​អ្នក​អាច​មើល​តារាង​«​យោបល់​ដើម្បី​ចាប់​ផ្ដើម​អាន​គម្ពីរ​»។

      • សូម​កត់​ទុក​ឬ​ដាក់​សញ្ញា​សម្គាល់​ត្រង់​កន្លែង​ដែល​អ្នក​បាន​អាន​រួច​ហើយ។ សូម​ប្រើ​តារាង​«​អំណាន​គម្ពីរ​ផ្ទាល់​ខ្លួន​»​ក្នុង​សៀវភៅ​នេះ។

      • សូម​ប្រើ​កម្ម​វិធី​JW បណ្ណាល័យ។ អ្នក​អាច​ស្ដាប់​និង​អាន​គម្ពីរ​នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​កម្ម​វិធី​នេះ ដោយ​ប្រើ​ទូរស័ព្ទ​ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត។

      • សូម​ប្រើសេចក្ដី​ពន្យល់​បន្ថែម ក្នុងសេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ ក្នុង​នោះ​មាន​ផែន​ទី តារាង និង​និយមន័យ​ពាក្យ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ចង់​អាន​គម្ពីរ​កាន់​តែ​ខ្លាំង។

      ៥. រៀបចំ​មុន​អ្នក​សិក្សា​គម្ពីរ

      សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៣៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​អ្នក​អធិដ្ឋាន​មុន​អាន​គម្ពីរ ឬ​មុន​សិក្សា​គម្ពីរ?

      តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​រាល់​ដង​ដែល​អ្នក​សិក្សា​គម្ពីរ? កាល​ដែល​អ្នក​រៀបចំ​មេ​រៀន​នីមួយ​ៗ​សម្រាប់​វគ្គ​សិក្សា​នេះ សូម​សាក​ល្បង​វិធី​ដូច​ត​ទៅ​៖

      1. ក. សូម​អាន​ផ្នែក​ដំបូង​នៃ​មេ​រៀន។

      2. ខ. សូម​បើក​អាន​ខ​គម្ពីរ​ក្នុង​មេ​រៀន ហើយ​សូម​ខំ​យល់​ថា​ខ​គម្ពីរ​ទាក់​ទង​យ៉ាង​ណា​នឹង​មេ​រៀន។

      3. គ. សូម​គូស​ពណ៌​លើ​ពាក្យ​ឬ​ឃ្លា​សំខាន់​ៗ​ដែល​ជា​ចម្លើយ​សម្រាប់​សំណួរ​នីមួយ​ៗ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​ការ​ពិគ្រោះ​ល្អ​ជា​មួយ​នឹង​អ្នក​បង្រៀន។

      បណ្ដុំរូបភាព: ស្ត្រីម្នាក់កំពុងរៀបចំសម្រាប់ការសិក្សាគម្ពីររបស់នាង។ ក. នាងអានទំព័រដំបូងនៃមេរៀន។ ខ. នាងអានខគម្ពីរដែលមានក្នុងមេរៀន។ គ. នាងគូសពណ៌លើពាក្យនិងឃ្លាសំខាន់ៗក្នុងមេរៀន។

      តើ​អ្នក​ដឹង​ទេ?

      សាក្សី​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ​មួយ​ចំនួន។ ក៏​ប៉ុន្តែ យើង​ចូល​ចិត្ត​ប្រើ​ជាង​គេ​គឺ គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដោយ​សារ​សេចក្ដី​បក​ប្រែ​នេះ​គឺ​ត្រឹម​ត្រូវ និង​ច្បាស់ ហើយ​ប្រើ​នាម​របស់​ព្រះ។ សូម​មើល​អត្ថបទ​ក្នុង​គេហទំព័រ ​«​តើ​សាក្សី​ព្រះ​យេហូវ៉ា​បង្កើត​គម្ពីរ​សម្រាប់​ខ្លួន​ឯង​ឬ​ទេ?​»។

      មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ការ​រៀន​គម្ពីរ​គឺ​ពិបាក​ពេក ខ្ញុំ​គ្មាន​កម្លាំង​និង​ពេល​វេលា​ដើម្បី​រៀន​ទេ​»។

      • តើ​អ្នក​គិត​យ៉ាង​ណា?

      សេចក្ដី​សង្ខេប

      ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ សូម​លៃ​ទុក​ពេល​ដើម្បី​អាន ថែម​ទាំង​អធិដ្ឋាន​ដើម្បី​យល់​អ្វី​ដែល​អ្នក​អាន ហើយ​រៀបចំ​មុន​អ្នក​សិក្សា​គម្ពីរ​ជា​មួយ​នឹង​អ្នក​បង្រៀន។

      រៀន​សា​ឡើង​វិញ

      • តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពេល​អាន​គម្ពីរ?

      • តើ​អ្នក​អាច​លៃ​ទុក​ពេល​ដើម្បី​អាន​និង​សិក្សា​គម្ពីរ​នៅ​ពេល​ណា?

      • ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​អ្នក​រៀបចំ​មុន​នឹង​សិក្សា​គម្ពីរ?

      គោល​ដៅ

      ស្វែង​យល់​ថែម​ទៀត

      សូម​ពិនិត្យ​មើល​យោបល់​ខ្លះ​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​ជាង​ក្នុង​ការ​អាន​គម្ពីរ។

      ​«​តើ​ការ​អាន​គម្ពីរ​មាន​ប្រយោជន៍​អ្វី?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០១៧​)

      សូម​រៀន​វិធី​បី​យ៉ាង​ដើម្បី​អាន​គម្ពីរ។

      ​«​តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? ភាគ​ទី​១: សិក្សា​គម្ពីរ​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

      សូម​ស្វែង​យល់​អំពី​របៀប​ដែល​ជួយ​អ្នក​ឲ្យ​ចូល​ចិត្ត​អាន​គម្ពីរ។

      ​«​តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? ភាគ​ទី​២: ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​ជា​អ្វី​ដែល​សប្បាយ​រីករាយ​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

      ស្ដី​អំពី​របៀប​សិក្សា​គម្ពីរ សូម​ស្ដាប់​យោបល់​ពី​អ្នក​ដែល​មាន​ទម្លាប់​អាន​គម្ពីរ​យូរ​ឆ្នាំ​ហើយ។

      ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​មាន​ប្រសិទ្ធភាព (២:០៦)

  • ចូរបន្តរីកចម្រើនតទៅទៀត
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
    • ៤. ចូរ​ប្រាស្រ័យ​ទាក់​ទង​នឹង​មិត្ត​ដ៏​ល្អ​បំផុត​របស់​អ្នក

      ការ​អធិដ្ឋាន​និង​ការ​សិក្សា​គម្ពីរ​បាន​ជួយ​អ្នក​ឲ្យ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​ការ​បន្ត​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​កាន់​តែ​ខ្លាំង​ជា​មួយ​នឹង​លោក?

      សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦២:៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តាម​ខ​នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​ធ្វើ​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​មាន​ន័យ​ខ្លឹម​សារ។ តើ​តាម​របៀប​ណា?

      សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:២ និង​កំណត់​សម្គាល់ រួច​ពិភាក្សា​សំណួរ​នេះ​៖

      • តាម​ខ​នេះ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា អ្នក​ត្រូវ​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​អាន​គម្ពីរ។ តើ​តាម​របៀប​ណា?

      តើ​តាម​របៀប​ណា​អ្នក​អាច​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន? ដើម្បី​មើល​យោបល់​ខ្លះ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

      វីដេអូ: ចូរ​ធ្វើ​ឲ្យ​ការ​សិក្សា​ផ្ទាល់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង (​៥:២២​)

      • តើ​យោបល់​មួយ​ណា​ក្នុង​វីដេអូ​ដែល​អ្នក​ចង់​ធ្វើ​តាម?

      • តើ​អ្នក​ចង់​សិក្សា​ប្រធានបទ​មួយ​ណា?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក