បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៦ ទំ. ៣
  • ‹ចូរមកតាមខ្ញុំ[«ជាដរាប»]ចុះ!›

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ចូរមកតាមខ្ញុំ[«ជាដរាប»]ចុះ!›
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការមិនរស់សំរាប់តែខ្លួនឯងទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរយកតម្រាប់លោកយេស៊ូដោយបម្រើអ្នកឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរកាន់តាមព្រះយេស៊ូជានិច្ច
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកសុខចិត្ដលះបង់អ្វីខ្លះ ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៥/០៦ ទំ. ៣

‹ចូរ​មក​តាម​ខ្ញុំ[​«​ជា​ដរាប​»​]ចុះ!›

១ មនុស្ស​ជា​ច្រើន​រស់​នៅ​ដើម្បី​បំពេញ​ចំណង់​ចំណូល​ចិត្ត​ខ្លួន​គេ​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ ពួក​គេ​ច្រើន​តែ​មិន​មាន​ចិត្ត​សប្បាយ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​បាន​ប្រទាន​យោបល់​អំពី​ការ​ឲ្យ​ដ៏​ស្មោះ​ដែល​នាំ​មក​នូវ​សុភមង្គល​ពិត។ (​កិច្ច. ២០:៣៥​) ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ទាំង . . . មក​តាម​ខ្ញុំ[​«​ជា​ដរាប​»​]ចុះ!​»។ (​ម៉ាក. ៨:៣៤;  ព.ថ.​) នេះ​មិន​ត្រឹម​តែ​រួម​បញ្ចូល​ការ​លះបង់​ការ​សប្បាយ​ម្ដងម្កាល​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ន័យ​ថា​របៀប​រស់​នៅ​រៀង​រាល់​ថ្ងៃ​របស់​យើង​គឺ​ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​យើង​ទេ។—រ៉ូម ១៤:៨; ១៥:៣

២ សូម​គិត​ពិចារណា​អំពី​គំរូ​របស់​សាវ័ក​ប៉ុល។ ​«​ដោយ​ព្រោះ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ​គ្រីស្ទ​យេស៊ូ​វ ជា​ព្រះ​អម្ចាស់​»​ ប៉ុល​បាន​ឈប់​ស្វែង​រក​បំពេញ​ចិត្ត​ប្រាថ្នា​របស់​ខ្លួន ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ ដើម្បី​ចម្រើន​ផល​ប្រយោជន៍​ព្រះ​រាជាណាចក្រ។ (​ភី. ៣:៧, ៨​) គាត់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វី​ៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត​»​ដើម្បី​បម្រើ​អ្នក​ឯ​ទៀត។ (​២កូ. ១២:១៥, ខ.ស.​) យើង​ម្នាក់​ៗ​គួរ​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ប្រើ​ពេល​វេលា កម្លាំង សមត្ថភាព និង​ធនធាន​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? តើ​ខ្ញុំ​ប្រមូល​អារម្មណ៍​ទៅ​លើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​មួយ​ខ្ញុំ​កំពុង​តែ​ខំ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា?›។

៣ ឱកាស​ដើម្បី​ឲ្យ: រៀង​រាល់​ឆ្នាំ រាស្ត្រ​របស់​ព្រះ​ចំណាយ​ពេល​ជាង​១​.​០០០​លាន​ម៉ោង​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​សង្គ្រោះ​ជីវិត។ នៅ​ក្នុង​ក្រុមជំនុំ រាស្ត្រ​របស់​ព្រះ​ទាំង​ក្មេង​ទាំង​ចាស់​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ មាន​កិច្ចការ​ជា​ច្រើន​នៅ​ឯ​សន្និបាត​និង​មហា​សន្និបាត​ព្រម​ទាំង​ការ​សាង​សង់​និង​ការ​ថែទាំ​អគារ​នានា​ដែល​ប្រើ​សម្រាប់​ពង្រីក​ការ​ថ្វាយ​បង្គំ​ពិត។ ហើយ​សូម​គិត​អំពី​ជំនួយ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន​ដែល​បម្រើ​ក្នុង​គណៈ​កម្មាធិការ​សម្ព័ន្ធការ​ពេទ្យ​និង​ក្រុម​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ទៅ​ជួប​អ្នក​ជំងឺ។ ការ​ខំ​ព្យាយាម​ដោយ​ស្មារតី​លះបង់​ប្រយោជន៍​ខ្លួន​បែប​នេះ គឺ​ជា​ពរ​មួយ​ក្នុង​ភាតរភាព​គ្រីស្ទាន​របស់​យើង!—ទំនុក. ១១០:៣

៤ កាល​ណា​មាន​មហន្តរាយ​ឬ​គ្រា​អាសន្ន​ណា​មួយ​កើត​មាន​ឡើង នោះ​ជា​ឱកាស​ឲ្យ​យើង​អាច​ផ្ដល់​ជំនួយ​តាម​របៀប​ផ្សេង​ៗ។ ក៏​ប៉ុន្តែ ជា​រឿយ​ៗ យើង​ប្រហែល​ជា​ឃើញ​ថា​មាន​បងប្អូន​រួម​ជំនឿ​ណា​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ​ឬ​ការ​លើក​ទឹក​ចិត្ត។ (​សុ. ១៧:១៧​) កាល​ណា​យើង​ខំ​ប្រឹង​បម្រើ​អ្នក​ឯ​ទៀត​និង​ចម្រើន​ផល​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ នោះ​យើង​កំពុង​តែ​ធ្វើ​តាម​គំរូ​ព្រះ​យេស៊ូ។ (​ភី. ២:៥​-​៨​) សូម​ឲ្យ​យើង​ខំ​ប្រឹង​ធ្វើ​យ៉ាង​នេះ​ជា​ដរាប​ចុះ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក