សូមរក្សាទុក
តើខ្ញុំមានទស្សនៈយ៉ាងណា ស្តីអំពីការប្រើធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម និងវិធីព្យាបាលដែលទាក់ទងនឹងការប្រើឈាមខ្ញុំផ្ទាល់?
ព្រះគម្ពីរបង្គាប់គ្រិស្តសាសនិកឲ្យ«ជៀសវាង . . . ពីឈាម»។ (កិច្ច. ១៥:២០) អាស្រ័យហេតុនេះស្មរបន្ទាល់ព្រះយេហូវ៉ាបដិសេធការចាក់បញ្ចូលឈាមសុទ្ធ ឬសមាសធាតុសំខាន់ទាំងបួននៃឈាម ពោលគឺគោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា។ ពួកគេមិនបរិច្ចាគឈាម ឬបូមឈាមទុកសម្រាប់ចាក់បញ្ចូលពេលក្រោយឡើយ។—លេវី. ១៧:១៣, ១៤; កិច្ច. ១៥:២៨, ២៩
តើធាតុផ្សេងៗដែលចម្រាញ់ចេញពី សមាសធាតុសំខាន់ៗនៃឈាមមានអ្វីខ្លះ? ហើយហេតុអ្វីការប្រើប្រាស់ធាតុទាំងនោះ ជារឿងដែលគ្រិស្តសាសនិកម្នាក់ៗ ត្រូវសម្រេចចិត្តដោយខ្លួនឯង?
ធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម គឺជាសារធាតុដែលយកចេញពីឈាមតាមវិធីមួយដែលហៅថាការបំបែកសមាសធាតុ(fractionation)។ ជាឧទាហរណ៍ ប្លាស្មាដែលជាសមាសធាតុមួយក្នុងចំណោមសមាសធាតុសំខាន់ៗទាំងបួននៃឈាម អាចត្រូវបំបែកឲ្យទៅជាសារធាតុផ្សេងៗជាបន្តបន្ទាប់នេះ : ទឹក (មានប្រមាណ៩១ភាគរយ) ប្រូតេអ៊ីនដូចជាអាល់ប៊ុយមីន គ្លោប៊ុយលីននិងហ្វីប៊្រីណូហ៊្សែន (មានប្រមាណ៧ភាគរយ) និងសារធាតុផ្សេងទៀតដូចជាជាតិអាហារ អ័រម៉ូន វីតាមីន កាកសំណល់និងអេឡិចត្រូលីត (មានប្រមាណ១,៥ភាគរយ)។
តើបង្គាប់ឲ្យជៀសវាងពីឈាមរួមបញ្ចូលធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាមឬទេ? យើងមិនអាចឆ្លើយថាបង្គាប់នេះរួមបញ្ចូលធាតុផ្សេងៗឬមិនរួមបញ្ចូលនោះទេ។ ព្រះគម្ពីរមិនបានប្រាប់ឲ្យបានល្អិតល្អន់អំពីធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាមទេ។a ធាតុជាច្រើនដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម បានមកពីឈាមដែលគេបរិច្ចាគសម្រាប់ការប្រើប្រាស់ខាងវេជ្ជសាស្ត្រ។ គ្រិស្តសាសនិកម្នាក់ៗគួរតែពិចារណាឲ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្តថាព្រមទទួលឬបដិសេធការព្យាបាលដែលប្រើប្រាស់សារធាតុទាំងនេះ។
កាលណាអ្នកធ្វើការសម្រេចចិត្ត សូមពិចារណាសំណួរដូចតទៅនេះ៖ តើខ្ញុំដឹងថាបើខ្ញុំបដិសេធធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាមទាំងអស់ នោះមានន័យថាខ្ញុំនឹងមិនព្រមទទួលឱសថខ្លះដែលប្រយុទ្ធនឹងវីរុស ជំងឺផ្សេងៗ ឬក៏ឱសថដែលធ្វើឲ្យឈាមកកដើម្បីបញ្ឈប់ការហូរឈាមឬទេ? តើខ្ញុំអាចពន្យល់គ្រូពេទ្យអំពីមូលហេតុដែលខ្ញុំបដិសេធឬយល់ព្រមឲ្យប្រើធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាមឬទេ?
តើហេតុអ្វីវិធីព្យាបាលខ្លះ ដែលប្រើឈាមរបស់ខ្ញុំផ្ទាល់គឺជា ការសម្រេចចិត្តផ្ទាល់ខ្លួន?
ទោះជាពួកគ្រិស្តសាសនិកមិនបរិច្ចាគឈាមឬបូមឈាមខ្លួនទុកចាក់បញ្ចូលពេលក្រោយក៏ដោយ វិធីព្យាបាលខ្លះឬការធ្វើតេស្តដែលប្រើឈាមរបស់បុគ្គលម្នាក់ផ្ទាល់មិនប្រាកដថាខុសនឹងគោលការណ៍ព្រះគម្ពីរទេ។ ដូច្នេះហើយ បុគ្គលម្នាក់ៗគួរតែពិចារណាឲ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្តថាព្រមទទួលឬបដិសេធវិធីព្យាបាលប្រភេទខ្លះដែលប្រើឈាមគាត់ផ្ទាល់។
កាលណាអ្នកធ្វើការសម្រេចចិត្តបែបនេះ សូមសួរខ្លួនអ្នកនូវសំណួរដូចតទៅនេះ: បើឈាមខ្លះរបស់ខ្ញុំត្រូវបំបែរឲ្យរត់តាមប្រព័ន្ធមួយក្រៅរូបកាយ ហើយអាចឈប់នៅកន្លែងផ្សេងទៀតមួយរយៈសិនមុននឹងចូលក្នុងរូបកាយខ្ញុំវិញ តើមនសិការខ្ញុំនឹងឲ្យខ្ញុំចាត់ទុកថាឈាមនេះមិនបាច់«ចាក់ចោលទៅដី» ពីព្រោះហាក់ដូចជានៅតែរត់តាមប្រព័ន្ធមួយទៀតនៃរូបកាយខ្ញុំដដែលទេ? (ចោទិ. ១២:២៣, ២៤) តើមនសិការខ្ញុំដែលត្រូវបានអប់រំតាមព្រះគម្ពីរនឹងធ្វើទុក្ខខ្ញុំឬទេ បើក្នុងអំឡុងពេលព្យាបាល គេបូមឈាមខ្លះរបស់ខ្ញុំចេញដើម្បីដកឬបន្ថែមសារធាតុខ្លះរួចមកបើកបញ្ចូលក្នុងរូបកាយខ្ញុំវិញ? តើខ្ញុំដឹងថាបើខ្ញុំបដិសេធវិធីព្យាបាលទាំងអស់ដែលប្រើឈាមខ្ញុំផ្ទាល់មានន័យថាខ្ញុំបដិសេធការព្យាបាលដូចជា ការច្រោះឈាមដោយប្រើម៉ាស៊ីនជំនួសតម្រងនោមឬ ប្រើម៉ាស៊ីនដែលធ្វើការដូចជាបេះដូងនិងសួតក្នុងពេលវះកាត់ដើម្បីបំបែរឈាមចេញពីបេះដូងឬទេ? តើខ្ញុំបានអធិស្ឋានសុំការណែនាំពីព្រះពេលដែលខ្ញុំពិចារណាអំពីរឿងនេះមុននឹងសម្រេចចិត្តឬទេ?b
តើខ្ញុំសម្រេចចិត្តយ៉ាងណា?
សូមពិចារណាតារាងពីរយ៉ាងនៅទំព័រជាបន្តបន្ទាប់។ តារាងទី១ មានឈ្មោះធាតុផ្សេងៗដែលចម្រាញ់ចេញពីសមាសធាតុសំខាន់ៗនៃឈាម និងរបៀបដែលគេនិយមប្រើធាតុទាំងនោះក្នុងវេជ្ជសាស្ត្រ។ សូមគូសជម្រើសរបស់អ្នកផ្ទាល់ដើម្បីឲ្យដឹងថា តើអ្នកយល់ព្រមឬបដិសេធការប្រើធាតុនីមួយៗនោះ។ តារាងទី២ មានឈ្មោះវិធីព្យាបាលដែលគេតែងតែប្រើជាធម្មតាដោយប្រើឈាមអ្នកជំងឺផ្ទាល់។ សូមគូសជម្រើសរបស់អ្នកផ្ទាល់ដើម្បីឲ្យដឹងថា តើអ្នកយល់ព្រមឬបដិសេធវិធីព្យាបាលណាមួយ។ តារាងទាំងនោះមិនមែនជាឯកសារផ្លូវការទេ ប៉ុន្តែអ្នកអាចប្រើសំណួរដែលនៅក្នុងតារាងទាំងនោះដើម្បីជួយអ្នកឲ្យបំពេញលិខិតប្រគល់សិទ្ធិអំណាច។
អ្នកគួរសម្រេចចិត្តដោយខ្លួនឯងហើយមិនគួរទុកឲ្យអ្នកណាម្នាក់ទៀតសម្រេចជំនួសអ្នកឡើយ។ ស្រដៀងគ្នាដែរ សូមកុំទិតៀនការសម្រេចចិត្តរបស់គ្រិស្តសាសនិកឯទៀត។ នៅក្នុងរឿងនេះ«គ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»។—កា. ៦:៤, ៥
[Footnotes]
a ទស្សនាវដ្ដីប៉មយាមចេញថ្ងៃទី១ ខែតុលា ឆ្នាំ២០០៤ ទំព័រ២៨-៣១ផ្ដល់ព័ត៌មានដែលអាចជួយបានស្តីអំពីរឿងនេះ។
b ទស្សនាវដ្ដីប៉មយាមចេញថ្ងៃទី១ ខែតុលា ឆ្នាំ២០០៤ ទំព័រ៣១-៣២និងឌីវីឌីដែលមានចំណងជើង ជម្រើសក្រៅពីការចាក់បញ្ចូលឈាម(ឯកសារភាគ)(Transfusion Alternative—Docu-mentary Series—On DVD) ផ្ដល់ព័ត៌មានដែលអាចជួយបានស្តីអំពីរឿងនេះ។
[Chart on page 9]
តារាងទី១
គ្រិស្តសាសនិកមិន ការសម្រេចចិត្តរបស់អ្នកផ្ទាល់
ព្រមទទួលយក
ឈាមសុទ្ធ ធាតុផ្សេងៗដែលចម្រាញ់ អ្នកត្រូវជ្រើសរើស
ចេញពីសមាសធាតុនៃឈាម
ប្លាស្មា អាល់ប៊ុយមីន(មានរហូតដល់បួនភាគរយនៃប្លាស្មា)
ជាប្រូតេអ៊ីនដែលចម្រាញ់ចេញពីប្លាស្មា។ គេក៏រក
ឃើញប្រភេទអាល់ប៊ុយមីនខ្លះនៅក្នុងរុក្ខជាតិ នៅក្នុង ․․ខ្ញុំព្រមទទួលអាល់ប៊ុយមីន
អាហារដូចជាទឹកដោះសត្វនិងស៊ុត ហើយនិងក្នុងទឹកដោះ ឬ
ម្ដាយដែលបំបៅកូនដែរ។ ជួនកាលអាល់ប៊ុយមីនដែល ․․ខ្ញុំមិនព្រមទទួលអាល់ប៊ុយមីនទេ
យកចេញពីឈាមត្រូវបានប្រើនៅក្នុងទឹកម្យ៉ាងឬសូលុយ
ស្យុងសម្រាប់ពង្រីកចំណុះឈាមដើម្បីព្យាបាលប្រភេទរបួសខ្លះ
និងដំបៅរលាកខ្លាំង។ ទឹកពង្រីកចំណុះឈាមបែបនេះអាច
មានអាល់ប៊ុយមីនរហូតដល់២៥ភាគរយ។ គេប្រើអាល់
ប៊ុយមីនបន្ដិចបន្តួចនៅក្នុងការផ្សំថ្នាំជាច្រើនផ្សេងទៀត
ដែលរួមបញ្ចូលការផ្សំខ្លះនៃអេរីត្រូប៉ូអ៊ីយេទីន
(erythropoietin)អក្សរកាត់(EPO)។
អ៊ីមុយណូក្លូប៊ុយលីន(មានរហូតដល់បីភាគរយនៃប្លាស្មា)
ធាតុដែលចម្រាញ់ចេញពីប្រូតេអ៊ីនអាចប្រើក្នុងថ្នាំខ្លះ ․․ខ្ញុំព្រមទទួលអ៊ីមុយណូក្លូ
ដែលប្រយុទ្ធនឹងវីរុស ជំងឺផ្សេងៗដូចជាជំងឺខាន់ស្លាក់ ប៊ុយលីន
តេតាណូស ជំងឺរលាកថ្លើមបណ្ដាលមកពីវីរុសនិង ឬ
ជំងឺឆ្កែឆ្កួត។ ធាតុដែលចម្រាញ់ចេញពី ․․ខ្ញុំព្រមទទួលអ៊ី
ប្រូតេអ៊ីនទាំងនេះអាចប្រើដើម្បីជៀសវាងពីបញ្ហាសុខភាពដែល មុយណូក្លូប៊ុយលីនទេ
គំរាមកំហែងដល់ជីវិតទារកក្នុងស្បូន និងដើម្បីបន្សាបពិសពស់
ឬពិសពីងពាង។
សារធាតុធ្វើឲ្យឈាមកក(មានតិចជាងមួយភាគរយនៃប្លាស្មា)
មានប្រភេទផ្សេងៗនៃប្រូតេអ៊ីនដែលធ្វើឲ្យឈាមកក
ដើម្បីបញ្ឈប់ការហូរឈាម។ គេឲ្យប្រភេទប្រូតេអ៊ីនខ្លះ ․․ខ្ញុំព្រមទទួលសារធាតុធ្វើ
ទៅអ្នកជំងឺដែលងាយហូរឈាម។ គេប្រើប្រូតេអ៊ីននេះធ្វើ ឲ្យឈាមកកដែលយកចេញ
ជាកាវសម្រាប់បិទមុខរបួសឬដើម្បីបញ្ឈប់ការហូរឈាម ពីឈាម
ក្រោយវះកាត់។ ការផ្សំគ្នាមួយនៃសារធាតុធ្វើឲ្យឈាមកកត្រូវ ឬ
គេស្គាល់ជាគ្រីយ៉ូព្រេស៊ីពីថេត(cryoprecipitate)។ ․․ខ្ញុំមិនព្រមទទួលសារ
កំណត់ចំណាំ: ឥឡូវនេះ សារធាតុខ្លះដែលធ្វើឲ្យឈាមកកមិនផលិត ធាតុធ្វើឲ្យឈាមកកដែល
ចេញពីឈាមទេ។ យកចេញពីឈាមទេ
គោលិកាក្រហម អេម៉ូក្លូប៊ីនឬជាតិក្រហមនៃឈាម(មាន៣៣ភាគរយនៃគោលិកាក្រហម)
ជាប្រូតេអ៊ីនដែលជញ្ជូនអុកស៊ីហ៊្សែនទៅពាសពេញសារពាង្គ
កាយនិងជញ្ជូនកាបូនឌីអុកស៊ីតទៅដល់សួត។ ផលិតផលដែល ․․ខ្ញុំព្រមទទួលអេម៉ូក្លូប៊ីន
កើតចេញពីអេម៉ូក្លូប៊ីនរបស់មនុស្សឬសត្វអាចត្រូវយកទៅ ឬ
ប្រើដើម្បីព្យាបាលអ្នកជំងឺដែលខ្វះខ្លាំងនូវឈាមក្រហម ․․ខ្ញុំមិនព្រមទទួល
(acute anemia)ឬបាត់បង់ឈាមច្រើន។ អេម៉ូក្លូប៊ីនទេ
អេមីន(Hemin)មានតិចជាងពីរភាគរយនៃគោលិកាក្រហម
ជាសារធាតុបន្ថយឥទ្ធិពលអង់ស៊ីមមួយផលិតចេញមកពី ․․ខ្ញុំព្រមទទួលអេមីន
អេម៉ូក្លូប៊ីនដែលគេប្រើដើម្បីព្យាបាលប្រភេទជំងឺឈាមត ឬ
ពូជម្យ៉ាងដ៏កម្រដែលគេស្គាល់ជាព័រហ្វីរៀ(porphyria)។ ․․ខ្ញុំមិនព្រមទទួល
ជំងឺនោះមានឥទ្ធិពលទៅលើប្រព័ន្ធរំលាយអាហារ ប្រព័ន្ធសសៃ អេមីនទេ
ប្រសាទ និងប្រព័ន្ធឈាមរត់។
គោលិកាស អ៊ីនធឺហ្វីរ៉ុន(INTERFERONS)មានមួយភាគតូចនៃគោលិកាស
ជាប្រូតេអ៊ីនដែលប្រយុទ្ធនឹងជំងឺមហារីកនិងជំងឺដែល ․․ខ្ញុំព្រមទទួលអ៊ីនធឺហ្វីរ៉ុន
បណ្ដាលមកពីវីរុស។ សារធាតុអ៊ីនធឺហ្វីរ៉ុនភាគច្រើន ផលិតចេញពីឈាម
មិនចម្រាញ់ចេញពីឈាមទេ។ អ៊ីនធឺហ្វីរ៉ុនខ្លះផលិតចេញ ឬ
ពីគោលិកាសនៃឈាមមនុស្ស។ ․․ខ្ញុំមិនព្រមទទួលអ៊ីនធឺហ្វីរ៉ុន
ផលិតចេញពីឈាមទេ។
ប្លាកែត សព្វថ្ងៃនេះ គេមិនបំបែកធាតុតូចៗចេញពីប្លាកែតដើម្បីប្រើដោយ
ផ្ទាល់ក្នុងការព្យាបាលជំងឺទេ។
[Chart on page 10]
តារាងទី២
ការសម្រេចចិត្តរបស់អ្នកផ្ទាល់
វិធីព្យាបាលដែលប្រើឈាមរបស់អ្នកផ្ទាល់
*កំណត់ចំណាំ: របៀបអនុវត្តវិធីព្យាបាលទាំងនេះគឺខុសគ្នារវាងគ្រូពេទ្យនីមួយៗ។ អ្នកគួរសុំឲ្យគ្រូពេទ្យរបស់អ្នកពន្យល់ឲ្យបានច្បាស់អំពីវិធីព្យាបាលទាំងអស់ដែលគាត់បានស្នើ ដើម្បីធានាថាវិធីព្យាបាលទាំងនោះសមស្របតាមគោលការណ៍ព្រះគម្ពីរនិងសមស្របទៅតាមការសម្រេចចិត្តរបស់អ្នកបន្ទាប់ពីបានពិចារណាវែងឆ្ងាយ។
ឈ្មោះវិធីព្យាបាល លទ្ធផលនៃវិធីព្យាបាល អ្នកត្រូវជ្រើសរើស
(ជាការល្អបើអ្នកពិភាក្សា
ជាមួយគ្រូពេទ្យរបស់អ្នក
មុននឹងព្រមទទួលឬបដិសេធ
វីធីព្យាបាលណាមួយក្នុងចំណោម
វីធីព្យាបាលទាំងនោះ)។
ការយកបានមក កាត់បន្ថយការបាត់បង់ឈាមរបស់អ្នកជំងឺ។
វិញនូវឈាមដែល ក្នុងអំឡុងពេលវះកាត់ ឈាមដែលហូរចេញពី ․․ខ្ញុំព្រមទទួល
បាត់បង់ (CELL កន្លែងវះកាត់ឬកន្លែងផ្សេងទៀតក្នុងខ្លួនមនុស្ស ․․ខ្ញុំអាចនឹងព្រមទទួល*
SALVAGE) ត្រូវបង្ហូរទៅក្នុងម៉ាស៊ីនច្រោះ រួចមកប្រហែល ․․ខ្ញុំបដិសេធ
ជាអាចបើកបញ្ចូលមកក្នុងខ្លួនអ្នកជំងឺវិញភ្លាម។
អេម៉ូឌីលុយស្យុង កាត់បន្ថយការបាត់បង់ឈាមរបស់អ្នកជំងឺ។
(HEMODILUTION) ក្នុងអំឡុងពេលវះកាត់ ឈាមត្រូវបំបែរឲ្យចូល ․․ខ្ញុំព្រមទទួល
ទៅក្នុងប្លោកសិន។ ដើម្បីបង្គ្រប់ឈាមដែលបាត់បង់ ․․ខ្ញុំអាចនឹងព្រមទទួល*
នោះគេចាក់បញ្ចូលទឹកម្យ៉ាង(សូលុយស្យុង)ដើម្បី ․․ខ្ញុំបដិសេធ
ពង្រីកចំណុះឈាមនៅក្នុងខ្លួនអ្នកជំងឺ។ ដូច្នេះឈាម
នៅក្នុងខ្លួនអ្នកជំងឺទៅជារាវ ហើយមានគោលិកា
ក្រហមតិចជាងមុន។ ក្នុងអំឡុងពេលវះកាត់ឬនៅ
ពេលចប់ការវះកាត់ ឈាមដែលនៅក្នុងប្លោកនោះ
ត្រូវបញ្ចូលមកក្នុងខ្លួនអ្នកជំងឺវិញ។
ការបំបែរឈាមចេញ រក្សាដំណើរឈាមរត់។ គេបំបែរឈាម
ពីបេះដូងនិងសួត ឲ្យចូលទៅក្នុងម៉ាស៊ីនបូមដែលធ្វើការជំនួស ․․ខ្ញុំព្រមទទួល
(HEART/LUNG បេះដូងនិងសួត។ ឈាមនោះចាប់យកអុកស៊ី ․․ខ្ញុំអាចនឹងព្រមទទួល*
MACHINE) ហ៊្សែនដែលម៉ាស៊ីនផ្ដល់ឲ្យ រួចត្រូវបញ្ចូលទៅ ․․ខ្ញុំបដិសេធ
ក្នុងខ្លួនអ្នកជំងឺវិញ។
ការច្រោះឈាម ដែលធ្វើការដូចជាសរីរាង្គមួយ។
ដោយម៉ាស៊ីន ឈាមត្រូវបំបែរចេញពីតម្រងនោមចូលទៅម៉ាស៊ីន ․․ខ្ញុំព្រមទទួល
(DIALYSIS) មួយដែលច្រោះនិងសម្អាតឈាមមុននឹង ․․ខ្ញុំអាចនឹងព្រមទទួល*
ត្រឡប់មកក្នុងខ្លួនអ្នកជំងឺវិញ។ ․․ខ្ញុំបដិសេធ
ការប៉ះខួរឆ្អឹង ដើម្បីបិទកុំឲ្យទឹកខួរឆ្អឹងខ្នងជ្រាបចេញ។
ខ្នងដោយឈាម គេចាក់បញ្ចូលឈាមបន្ដិចរបស់អ្នកជំងឺផ្ទាល់ទៅ ․․ខ្ញុំព្រមទទួល
(EPIDURAL ក្នុងស្រទាប់ស្តើងៗដែលនៅជុំវិញខួរឆ្អឹងខ្នង។ ․․ខ្ញុំអាចនឹងព្រមទទួល*
BLOOD គេប្រើឈាមនេះសម្រាប់បិទកន្លែងដែលទឹកខួរ ․․ខ្ញុំបដិសេធ
PATCH) ឆ្អឹងខ្នងជ្រាបចេញ។
ការយកប្លាស្មាចេញ ដើម្បីព្យាបាលជំងឺ។ គេបូមឈាមពីអ្នកជំងឺ
ពីឈាម ហើយច្រោះយកប្លាស្មាចេញ។ បន្ទាប់មកគេបញ្ចូល ․․ខ្ញុំព្រមទទួល
(PLASMAPHERESIS) សារធាតុមួយជំនួសប្លាស្មា រួចឈាមនោះត្រូវបញ្ចូលមក ․․ខ្ញុំអាចនឹងព្រមទទួល*
ក្នុងខ្លួនអ្នកជំងឺវិញ។ គ្រូពេទ្យខ្លះប្រហែលជាចង់ប្រើ ․․ខ្ញុំបដិសេធ
ប្លាស្មារបស់មនុស្សផ្សេងជំនួសប្លាស្មារបស់អ្នកជំងឺផ្ទាល់។
ប្រសិនបើដូច្នេះ គ្រិស្តសាសនិកមិនអាចទទួលយកបានទេ។
ការសម្គាល់ សម្រាប់ធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺ។
ដោយធ្វើតេស្ត គេបូមឈាមខ្លះពីអ្នកជំងឺយកទៅលាយជាមួយថ្នាំ ․․ខ្ញុំព្រមទទួល
(LABELING ហើយបើកបង្ហូរចូលមកអ្នកជំងឺវិញ។ រយៈពេល ․․ខ្ញុំអាចនឹងព្រមទទួល*
OR TAGGING) ដែលឈាមនៅក្រៅរូបកាយអាចយូរឬឆាប់។ ․․ខ្ញុំបដិសេធ
ប្លាកែតដែល សម្រាប់បិទមុខរបួសឬកាត់បន្ថយការហូរឈាម។
ខាប់អន្ធឹលធ្វើពី គេបូមឈាមខ្លះពីអ្នកជំងឺរួចធ្វើឲ្យឈាមនោះទៅជា ․․ខ្ញុំព្រមទទួល
ឈាមផ្ទាល់របស់ ខាប់អន្ធឹលហើយសម្បូណ៌ទៅដោយប្លាកែតនិងគោលិកាស។ ․․ខ្ញុំអាចនឹងព្រមទទួល*
អ្នកជំងឺ គេលាបសូលុយស្យុងនេះលើកន្លែងវះកាត់ឬមុខរបួស។ ․․ខ្ញុំបដិសេធ
(PLATELET GEL) កំណត់ចំណាំ: ក្នុងការផ្សំខ្លះ គេប្រើសារធាតុដែលធ្វើឲ្យ
(AUTOLOGOUS) ឈាមកកចម្រាញ់ចេញពីឈាមគោ។