ចម្រៀងលេខ៥៤
«គឺផ្លូវនេះហើយ»
(អេសាយ ៣០:២០, ២១)
១. ផ្លូវនៃសេចក្ដីសុខសាន្ត
ជាផ្លូវដែលអ្នកស្គាល់ហើយ
ជាផ្លូវដែលអ្នកបានរៀន
ជាផ្លូវដែលឥតប្រែឡើយ
ជាផ្លូវដែលលោកយេស៊ូ
បង្រៀនអ្នកគ្រប់កាយា
នេះហើយជាផ្លូវសុខសាន្ត
តាមពាក្យព្រះយេហូវ៉ា។
(បន្ទរ)
ផ្លូវនាំទៅឯជីវិតគឺផ្លូវនេះហើយ
កុំងាកបែរក្រោយកុំចេញពីផ្លូវសោះឡើយ!
បណ្ដាំនៃព្រះថា៖ ‹គឺផ្លូវនេះហើយ
កុំបែរទៅក្រោយពីព្រោះគឺផ្លូវនេះហើយ›។
២. នេះជាផ្លូវក្ដីស្រឡាញ់
មិនចាំបាច់ដើររិះរក
បណ្ដាំព្រះជួយនាំផ្លូវ
ដើម្បីយើងអាចស្គាល់លោក
លោកមានសេចក្ដីស្រឡាញ់
ស្មោះត្រង់ហើយកក់ក្ដៅពិត
នេះជាផ្លូវក្ដីស្រឡាញ់
សម្រាប់ប្រចាំជីវិត។
(បន្ទរ)
ផ្លូវនាំទៅឯជីវិតគឺផ្លូវនេះហើយ
កុំងាកបែរក្រោយកុំចេញពីផ្លូវសោះឡើយ!
បណ្ដាំនៃព្រះថា៖ ‹គឺផ្លូវនេះហើយ
កុំបែរទៅក្រោយពីព្រោះគឺផ្លូវនេះហើយ›។
៣. មានផ្លូវសម្រាប់ជីវិត
មិនបាច់ងាកបែររារេ
ព្រះយើងសន្យាថា
ឥតមានផ្លូវណាល្អជាងទេ
ផ្លូវក្ដីស្រឡាញ់សុខសាន្ត
គឺល្អលើសផ្លូវនានា
នេះហើយជាផ្លូវជីវិត
ពីព្រះដែលនៅសួគ៌ា។
(បន្ទរ)
ផ្លូវនាំទៅឯជីវិតគឺផ្លូវនេះហើយ
កុំងាកបែរក្រោយកុំចេញពីផ្លូវសោះឡើយ!
បណ្ដាំនៃព្រះថា៖ ‹គឺផ្លូវនេះហើយ
កុំបែរទៅក្រោយពីព្រោះគឺផ្លូវនេះហើយ›៕
(សូមពិនិត្យបន្ថែម ចសព. ៣២:៨; ១៣៩:២៤; សុភ. ៦:២៣)