បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/៩៧ ទំ. ១-៣
  • ពួកអ្នកដែលមានវ័យចាស់ផ្សាយដ៏ឥតឈប់ឈរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកអ្នកដែលមានវ័យចាស់ផ្សាយដ៏ឥតឈប់ឈរ
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាមើលថែរក្សាអ្នកបម្រើដែលមានវ័យចាស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចូរឲ្យតម្លៃបងប្អូនវ័យចាស់ដ៏ស្មោះត្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • ចូរគោរពមនុស្សវ័យចាស់ក្នុងចំណោមអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/៩៧ ទំ. ១-៣

ពួក​អ្នក​ដែល​មាន​វ័យ​ចាស់​ផ្សាយ​ដ៏​ឥត​ឈប់ឈរ

១ ពេល​ដែល​មនុស្ស​កាន់​តែ​ចាស់​ទៅ ពួក​គេ​ជា​ច្រើន​រង់ចាំ​ពេល​ចូល​និវត្តន៍​ពី​ការងារ​របស់​គេ ហើយ​សប្បាយ​នឹង​ជីវិត​ដ៏​ឥត​កង្វល់​ក្នុង​កំឡុង​អាយុ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន។ ពួក​គេ​ប្រហែល​មាន​អារម្មណ៍​ថា គេ​បាន​ខំ​ធ្វើ​ការ​គ្រប់គ្រាន់​ហើយ ហើយ​ឥឡូវ​នេះ​សម​នឹង​ទទួល​ការ​សំរាក​ម្ដង។ ឬ​ក៏​ពួក​គេ​គ្រាន់​តែ​ចង់​បាន​សប្បាយ​ក្នុង​មួយ​ជីវិត​របស់​គេ។—លូកា ១២:១៩

២ ជា​អ្នក​ថ្វាយ​ខ្លួន​បំរើ​របស់​ព្រះ​យេហូវ៉ា យើង​មាន​ទស្សននិស័យ​ផ្សេង​ចំពោះ​ជីវិត​។ យើង​ដឹង​ថា​គឺ​គ្មាន​ការ​ចូល​និវត្តន៍​ពី​កិច្ច​បំរើ​ព្រះ​ឡើយ។ ទស្សននិស័យ​របស់​យើង​គឺ​វិជ្ជមាន ពីព្រោះ​យើង​ទុក​‹ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅ​ខាង​មុខ​ជានិច្ច›។ (យូដាស ២១) ចំណេះ​និង​ការ​ពិសោធ​ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រហែល​អាច​ចំរើន​ការ​ចេះ​វិនិច្ឆ័យ​និង​ការ​យល់​ធ្លុះ​ជ្រៅ​របស់​បុគ្គល​ម្នាក់។ នេះ​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មាន​ប្រាជ្ញា ហើយ​ចេះ​ថ្លឹង​ថ្លែង​ថែម​ទៀត ហើយ​សម្ដែង​នូវ​ការ​អបអរ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ជីវិត​។ លក្ខណៈ​ទាំង​អស់​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​អ្នក​បំរើ​នៃ​ដំណឹង​ល្អ។

៣ ការ​មាន​វ័យ​ចាស់​មិន​គ្រាន់​តែ​ចាស់​ខាង​រូប​កាយ​ទេ គឺ​ទាក់ទង​ដល់​ចិត្ត​គំនិត​របស់​បុគ្គល​ម្នាក់​ដែរ។ ប្រសិន​បើ​អ្នក​ចង់​រស់​នៅ​ឲ្យ​បាន​យូរ ហើយ​ខំ​ប្រឹង​ឲ្យ​មាន​ទស្សននិស័យ​ជា​ក្មេង អ្នក​ប្រហែល​ជា​អាច​រស់​នៅ​បាន​យូរ ហើយ​រក្សា​ទស្សននិស័យ​វ័យ​ក្មេង។ ពួក​អ្នក​ដែល​មាន​វ័យ​ចាស់​អាច​ធ្វើ​ឲ្យ​ជីវិត​មាន​ខ្លឹមសារ​ឡើង ដោយ​បង្កើន​ចំណេះ​ខាង​វិញ្ញាណ​របស់​គេ ហើយ​ផ្សាយ​ដំណឹង​ល្អ​ទៅ​អ្នក​ដទៃ។—កូរិនថូសទី១ ៩:២៣

៤ ការ​ពិសោធ​ពិត៖ បង​ស្រី​អាយុ​៨៦​បាន​និយាយ​ថា៖ «ពេល​ខ្ញុំ​រំពឹង​គិត​ក្នុង​៦០​ឆ្នាំ​ដែល​បាន​កន្លង​ទៅ​នេះ តាំង​ពី​ខ្ញុំ​បាន​សេចក្ដី​ពិត សេចក្ដី​សន្យា​របស់​ព្រះ​ដែល​គួរ​ទុក​ចិត្ត​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​ទ្រង់​ដែល​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ពួក​អ្នក​ស្មោះ​ត្រង់ កំពុង​តែ​ប្រទាន​អំណរ​ដ៏​ហូរ​ហៀរ​ដល់​យើង»។ (ទំនុកដំកើង ១៨:២៥) បង​ប្រុស​វ័យ​ចាស់​ម្នាក់​នឹក​ឃើញ​ដល់​មរណភាព​នៃ​ប្រពន្ធ​របស់​គាត់ ធ្វើ​ឲ្យ​គាត់​ស្លុត​យ៉ាង​ខ្លាំង ក្រោយ​មក​សុខភាព​របស់​គាត់​ក៏​បាន​ដុនដាប​យ៉ាង​ខ្លាំង។ គាត់​មាន​ប្រសាសន៍​ថា៖ «ប៉ុន្តែ ដោយ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​ធូរ​ស្បើយ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពីរ​ឆ្នាំ​ក្រោយ​មក។ ខ្ញុំ​ដឹង​គុណ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ដែល​សុខភាព​របស់​ខ្ញុំ​បាន​ប្រសើរ​ឡើង ដោយ​មាន​ការ​បង្កើន​ក្នុង​សកម្មភាព​ផ្សាយ​នេះ»!

៥ ជា​ការ​គួរ​ឲ្យ​សរសើរ​មែន ដែល​ពួក​អ្នក​មាន​វ័យ​ចាស់​ជា​ច្រើន​បាន​តស៊ូ ដើម្បី​បន្ត​ការ​ផ្សាយ​តាម​សុខភាព​និង​កម្លាំង​អនុញ្ញាត​ឲ្យ​ធ្វើ​ទៅ​បាន—ដ៏​ឥត​ឈប់ឈរ! ពួក​គេ​មាន​មូលហេតុ​ល្អ​ក្នុង​ការ​ស្រែក​អបអរ​សាទរ៖ «ឱ​ព្រះ​អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល​បង្គំ​តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូល​បង្គំ​បាន​សំដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់»។—ទំនុកដំកើង ៧១:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក