បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការនិយាយសាឡើងវិញ និងកាយវិការ
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ១៣ តើ​យើង​អាច​ដឹង​យ៉ាង​ណា ថា​អ្នក​ស្ដាប់​មិន​យល់​អ្វី​ដែល​យើង​និយាយ? សូម​មើល​អ្នក​ស្ដាប់។ សូម​មើល​ទឹក​មុខ​របស់​ពួក​គេ។ បើ​យើង​និយាយ​ទៅ​កាន់​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់ ចូរ​សួរ​សំនួរ​ចុះ!

      ១៤ ប៉ុន្តែ ចូរ​កត់​សម្គាល់​ថា: ការ​និយាយ​សា​ឡើង​វិញ​នូវ​ពាក្យ​ដដែលៗនឹង​មិន​តែង​តែ​សម្រេច​គោល​បំណង​របស់​យើង​ទេ។ ការ​បង្រៀន​គឺ​រួម​បញ្ចូល​អ្វី​ជា​ច្រើន​ទៀត។ ប្រសិន​បើ​អ្នក​ស្ដាប់​ពុំ​បាន​យល់​ច្បាស់​នៅ​លើក​ដំបូង​នោះ ការ​និយាយ​សា​ឡើង​វិញ​នូវ​ពាក្យ​ដដែល គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ឲ្យ​ពួក​គេ​យល់​ឡើយ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា? យើង​ត្រូវ​ចេះ​កែ​ប្រែ​តាម​កាលៈទេសៈ។ នេះ​អាច​តម្រូវ​ឲ្យ​យើង​បញ្ចូល​ពត៌មាន​បន្ថែម​ភ្លាមៗ។ ប្រសិទ្ធភាព​ជា​អ្នក​បង្រៀន​នោះ គឺ​អាស្រ័យ​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​រៀន​ឲ្យ​ចេះ​ប្រែប្រួល​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ស្ដាប់។

      **********

      ១៥ កាយវិការ​ក៏​ជា​ជំនួយ​ក្នុង​ការ​បញ្ជាក់​ពី​អ្វី​ដែល​យើង​កំពុង​តែ​និយាយ ហើយ​តែង​ជួយ​សង្កត់​លើ​អត្ថន័យ​សំដី​ផង​ដែរ។ យ៉ាង​នេះ កាយវិការ​ជួយ​បង្គ្រប់​គំនិត​យើង និង​ធ្វើ​ឲ្យ​គំនិត​នោះ​មាន​ភាព​រស់​រវើក​ផង​ដែរ។ មនុស្ស​សឹង​តែ​ទាំង​អស់ ចេះ​តែ​ធ្វើ​កាយវិការ​ពេល​និយាយ។ ដូច្នេះ ប្រសិន​បើ​យើង​មិន​ធ្វើ​កាយវិការ​ពេល​នៅ​លើ​វេទិកា នោះ​អ្នក​ស្ដាប់​ដឹង​ថា យើង​មិន​មាន​អារម្មណ៍​ស្រួល​ទេ។ ប៉ុន្តែ ពេល​ដែល​យើង​មាន​កាយវិការ​ធម្មតា នោះ​អ្នក​ស្ដាប់​មិន​គិត​អំពី​យើង​ទេ តែ​ពួក​គេ​នឹង​ប្រុង​ស្មារតី​លើ​ពាក្យ​សំដី​របស់​យើង​វិញ។ កាយវិការ​ជួយ​យើង​ថ្លែង​យ៉ាង​រស់​រវើក ក៏​ជំរុញ​អារម្មណ៍​របស់​យើង ហើយ​នេះ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នឹង​សុន្ទរកថា​របស់​យើង​ដែរ។ យើង​មិន​គួរ​រៀន​កាយវិការ​ពី​សៀវភៅ​ណា​មួយ​ឡើយ។ យើង​មិន​ដែល​រៀន​ញញឹម​ឬ​សើច ក៏​មិន​បាន​រៀន​ឲ្យ​ចេះ​បង្ហាញ​ទឹក​មុខ​ខឹង​ពី​នរណា​ទេ។ ដូច្នេះ គឺ​មិន​ចាំបាច់​ឲ្យ​ធ្វើ​តាម​កាយវិការ​របស់​នរណា​ឡើយ។ តែ​ការ​ធ្វើ​កាយវិការ​ធម្មតា គឺ​កាន់​តែ​ប្រសើរ​វិញ។ ទឹក​មុខ​គឺ​ទាក់ទង​នឹង​កាយវិការ​ដែល​ផ្ដល់​អារម្មណ៍​ដល់​ពាក្យ​សំដី​របស់​យើង។

      ១៦ កាយវិការ​គឺ​មាន​ពីរ​យ៉ាង​ដូច​ត​ទៅ​នេះ:

      ១៧ កាយវិការ​ដែល​បង្ហាញ​នូវ​សកម្មភាព ទំហំ និង​ទី​កន្លែង: កាយវិការ​បែប​នេះ​គឺ​ស្រួល​រៀន។ ដូច្នេះ ប្រសិន​បើ​យើង​មាន​បញ្ហា​ធ្វើ​កាយវិការ​លើ​វេទិកា ចូរ​សាក​ធ្វើ​កាយវិការ​ដែល​បង្ហាញ​នូវ​សកម្មភាព ទំហំ និង​ទី​កន្លែង​ជា​មុន​សិន។

      ១៨ ពេល​យើង​ហាត់​លក្ខណៈ​នៃ​ការ​និយាយ​នេះ ចូរ​កុំ​ពេញ​ចិត្ត​តែ​ធ្វើ​កាយវិការ​មួយ​ឬ​ពីរ​ប៉ុណ្ណោះ​ឡើយ។ ចូរ​ខំ​ប្រឹង​ធ្វើ​កាយវិការ​តាម​របៀប​ធម្មតា​ឲ្យ​បាន​ច្រើន​ក្នុង​សុន្ទរកថា។ ដើម្បី​ឲ្យ​មាន​កាយវិការ​ច្រើន​ធម្មតា​បែប​នេះ សូម​រក​មើល​ពាក្យ​ដែល​បង្ហាញ​អំពី​ទិសដៅ ចម្ងាយ ទំហំ កន្លែង ល្បឿន ភាព​ផ្ទុយ​ពី​គ្នា ភាព​ស្រដៀង​គ្នា ឬ​ការ​ប្រៀបធៀប​ជា​ដើម។ ប្រសិន​បើ​ត្រូវ​ការ ចូរ​គូស​បន្ទាត់​ក្រោម​ពាក្យ​នោះ​ដើម្បី​រំឭក​យើង​ឲ្យ​ធ្វើ​កាយវិការ​ពេល​មក​ដល់​ចំណុច​នោះ។ សូម​បន្ត​ធ្វើ​ដូច្នេះ ទោះ​ជា​យើង​ធ្វើ​បាន«ល្អ»នៅ​លើក​ដំបូង​ក៏​ដោយ។ ក្រោយ​ពី​ថ្លែង​សុន្ទរកថា​បាន​បី​បួន​ដង យើង​នឹង​ឃើញ​ថា​យើង​មិន​ត្រូវ​ការ​គូស​បន្ទាត់​ក្រោម​ពាក្យ​ដែល​ត្រូវ​ធ្វើ​កាយវិការ ឬ​មិន​គិត​ទុក​ជា​មុន​អំពី​កាយវិការ​នោះ​ទេ តែ​យើង​នឹង​ចេះ​ធ្វើ​កាយវិការ​ដោយ​ស្វ័យ​ប្រវត្ដិ​វិញ។

      ១៩ កាយវិការ​ដែល​បង្ហាញ​នូវ​អារម្មណ៍​និង​ជំនឿ​ស៊ប់: កាយវិការ​បែប​នេះ​អាច​បង្អាក់​សេចក្ដី ក៏​អាច​ធ្វើ​ឲ្យ​គំនិត​ខ្លះ​មាន​ភាព​រស់​រវើក និង​បញ្ជាក់​គំនិត​ខ្លះ​ឲ្យ​បាន​ច្បាស់។ ដូច្នេះ​ហើយ កាយវិការ​ដែល​បង្ហាញ​នូវ​អារម្មណ៍​និង​ជំនឿ​ស៊ប់​គឺ​សំខាន់​ណាស់។ ប៉ុន្តែ ចូរ​ប្រយ័ត្ន! ដែល​កាយវិការ​បែប​នេះ​អាច​ក្លាយ​ជា​ទម្លាប់​កាយវិការ​ដដែលៗដ៏​មិន​ចាំបាច់។ ដើម្បី​ជៀស​វាង​បញ្ហា​នេះ កុំ​ធ្វើ​កាយវិការ​ច្រំដែលៗឡើយ។

      ២០ ប្រសិន​បើ​យើង​មាន​បញ្ហា​ចំពោះ​ការ​មាន​ទម្លាប់​កាយវិការ​ដដែលៗនោះ សូម​ដាក់​កំរិត​លើ​ខ្លួន​មួយ​រយៈ​សិន ឲ្យ​ធ្វើ​កាយវិការ​បែប​ដែល​បង្ហាញ​នូវ​សកម្មភាព ទំហំ និង​ទី​កន្លែង​ប៉ុណ្ណោះ។ ពេល​យើង​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​កាយវិការ​បែប​នេះ ក្រោយ​មក យើង​នឹង​ចេះ​ធ្វើ​កាយវិការ​ដែល​បង្ហាញ​នូវ​អារម្មណ៍​និង​ជំនឿ​ស៊ប់​ជា​ពុំ​ខាន។ កាល​ដែល​យើង​មាន​បទពិសោធន៍​និង​មាន​អារម្មណ៍​ស្រួល​នៅ​លើ​វេទិកា នោះ​យើង​នឹង​ធ្វើ​កាយវិការ​បែប​នេះ​ដោយ​ធម្មតា ដែល​បង្ហាញ​នូវ​ជំនឿ​ស៊ប់​និង​ចិត្ត​ស្មោះ។ កាយវិការ​នឹង​ជួយ​បន្ថែម​នូវ​អត្ថន័យ​ដល់​ការ​និយាយ​របស់​យើង​ជាក់​ជា​ពុំ​ខាន។

  • ការបញ្ជាក់គោលរឿងនិងគោលចំណុច
    វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
    • ចំណុច​ហាត់​រៀន​ទី៨

      ការ​បញ្ជាក់​គោល​រឿង​និង​គោល​ចំណុច

      ១ សុន្ទរកថា​និ​មួយៗត្រូវ​ការ​គោល​រឿង​ដើម្បី​ឲ្យ​មាន​គោល​ដៅ និង​ដើម្បី​ភ្ជាប់​ចំណុច​ផ្សេងៗតាម​របៀប​ត្រឹម​ត្រូវ។ ទោះបី​សុន្ទរកថា​មាន​គោល​រឿង​អ្វី​ក៏​ដោយ គោល​រឿង​នោះ​គួរ​លើក​បញ្ជាក់​ឲ្យ​បាន​ច្រើន​ក្នុង​គ្រប់​ផ្នែក​នៃ​សុន្ទរកថា។ គោល​រឿង​គឺ​ជា​ខ្លឹមសារ​នៃ​សុន្ទរកថា។ គោល​រឿង​ប្រហែល​ជា​មាន​ប្រវែង​មួយ​ឃ្លា​ប៉ុណ្ណោះ តែ​ក្នុង​ឃ្លា​នោះ​ក៏​មាន​រួម​បញ្ចូល​គ្រប់​ផ្នែក​នៃ​សាច់​រឿង​ដែល​យើង​ថ្លែង។ គោល​រឿង​គួរ​លេច​ធ្លោ​ឲ្យ​អ្នក​ស្ដាប់​គ្រប់​គ្នា​ចង​ចាំ។ បើ​យើង​បញ្ជាក់​គោល​រឿង​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​អ្នក​ស្ដាប់​នឹង​យល់​អំពី​គោល​រឿង​បាន​យ៉ាង​ស្រួល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក