-
ការនិយាយសាឡើងវិញ និងកាយវិការវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
សូមបន្តធ្វើដូច្នេះ ទោះជាយើងធ្វើបាន«ល្អ»នៅលើកដំបូងក៏ដោយ។ ក្រោយពីថ្លែងសុន្ទរកថាបានបីបួនដង យើងនឹងឃើញថាយើងមិនត្រូវការគូសបន្ទាត់ក្រោមពាក្យដែលត្រូវធ្វើកាយវិការ ឬមិនគិតទុកជាមុនអំពីកាយវិការនោះទេ តែយើងនឹងចេះធ្វើកាយវិការដោយស្វ័យប្រវត្ដិវិញ។
១៩ កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់: កាយវិការបែបនេះអាចបង្អាក់សេចក្ដី ក៏អាចធ្វើឲ្យគំនិតខ្លះមានភាពរស់រវើក និងបញ្ជាក់គំនិតខ្លះឲ្យបានច្បាស់។ ដូច្នេះហើយ កាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់គឺសំខាន់ណាស់។ ប៉ុន្តែ ចូរប្រយ័ត្ន! ដែលកាយវិការបែបនេះអាចក្លាយជាទម្លាប់កាយវិការដដែលៗដ៏មិនចាំបាច់។ ដើម្បីជៀសវាងបញ្ហានេះ កុំធ្វើកាយវិការច្រំដែលៗឡើយ។
២០ ប្រសិនបើយើងមានបញ្ហាចំពោះការមានទម្លាប់កាយវិការដដែលៗនោះ សូមដាក់កំរិតលើខ្លួនមួយរយៈសិន ឲ្យធ្វើកាយវិការបែបដែលបង្ហាញនូវសកម្មភាព ទំហំ និងទីកន្លែងប៉ុណ្ណោះ។ ពេលយើងស្ទាត់ជំនាញក្នុងការធ្វើកាយវិការបែបនេះ ក្រោយមក យើងនឹងចេះធ្វើកាយវិការដែលបង្ហាញនូវអារម្មណ៍និងជំនឿស៊ប់ជាពុំខាន។ កាលដែលយើងមានបទពិសោធន៍និងមានអារម្មណ៍ស្រួលនៅលើវេទិកា នោះយើងនឹងធ្វើកាយវិការបែបនេះដោយធម្មតា ដែលបង្ហាញនូវជំនឿស៊ប់និងចិត្តស្មោះ។ កាយវិការនឹងជួយបន្ថែមនូវអត្ថន័យដល់ការនិយាយរបស់យើងជាក់ជាពុំខាន។
-
-
ការបញ្ជាក់គោលរឿងនិងគោលចំណុចវិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
-
-
ចំណុចហាត់រៀនទី៨
ការបញ្ជាក់គោលរឿងនិងគោលចំណុច
១ សុន្ទរកថានិមួយៗត្រូវការគោលរឿងដើម្បីឲ្យមានគោលដៅ និងដើម្បីភ្ជាប់ចំណុចផ្សេងៗតាមរបៀបត្រឹមត្រូវ។ ទោះបីសុន្ទរកថាមានគោលរឿងអ្វីក៏ដោយ គោលរឿងនោះគួរលើកបញ្ជាក់ឲ្យបានច្រើនក្នុងគ្រប់ផ្នែកនៃសុន្ទរកថា។ គោលរឿងគឺជាខ្លឹមសារនៃសុន្ទរកថា។ គោលរឿងប្រហែលជាមានប្រវែងមួយឃ្លាប៉ុណ្ណោះ តែក្នុងឃ្លានោះក៏មានរួមបញ្ចូលគ្រប់ផ្នែកនៃសាច់រឿងដែលយើងថ្លែង។ គោលរឿងគួរលេចធ្លោឲ្យអ្នកស្ដាប់គ្រប់គ្នាចងចាំ។ បើយើងបញ្ជាក់គោលរឿងបានយ៉ាងត្រឹមត្រូវ នោះអ្នកស្ដាប់នឹងយល់អំពីគោលរឿងបានយ៉ាងស្រួល។
២ គោលរឿងនៃសុន្ទរកថាមិនមែនជាប្រធានទូលំទូលាយមួយ ដូចជា«ជំនឿ»នោះទេ។ ប៉ុន្តែ គោលរឿងគឺជាទិដ្ឋភាពមួយដែលត្រូវពិគ្រោះអំពីប្រធាននោះ។ ជាឧទាហរណ៍គោលរឿងអាចមានដូចតទៅនេះ៖ «តើជំនឿរបស់អ្នកមានដល់កំរិតណា?» ឬ «យើងត្រូវការជំនឿដើម្បីផ្គាប់ព្រះហឫទ័យព្រះ» ឬ «គ្រឹះមូលដ្ឋាននៃជំនឿរបស់អ្នក» ឬក៏«ចូរបន្តបណ្ដុះឲ្យមានជំនឿ»។ ទោះជាគោលរឿងទាំងប៉ុន្មាននេះសំដៅទៅលើជំនឿក៏ដោយ តែគោលរឿងនិមួយៗវិភាគលើប្រធានតាមវិធីផ្សេងៗ ហើយត្រូវការនូវការបកស្រាយតាមរបៀបផ្សេងៗដែរ។
៣ ក្នុងករណីខ្លះយើងត្រូវតែប្រមូលពត៌មានសិន មុននឹងយើងជ្រើសរើសគោលរឿង។ ប៉ុន្តែ យើងត្រូវស្ថាបនាគោលរឿងឲ្យបានច្បាស់មុននឹងរៀបចំទម្រង់នៃសុន្ទរកថា ឬមុននឹងជ្រើសរើសគោលចំណុច។ ជាឧទាហរណ៍ បន្ទាប់ពីការសិក្សាព្រះគម្ពីរជាមួយសិស្ស ជារៀងរាល់ដងយើងប្រហែលជាចង់ពិគ្រោះអំពីអង្គការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ នេះជាប្រធានទូលំទូលាយមួយ។ ដើម្បីសម្រេចថា យើងនឹងនិយាយអ្វីខ្លះអំពីប្រធាននេះ យើងត្រូវតែគិតអំពីអ្នកស្ដាប់ និងអំពីគោលបំណងនៃការពិគ្រោះនោះ។ ដោយផ្អែកលើមូលដ្ឋាននេះ យើងត្រូវជ្រើសរើសគោលរឿងមួយ។ ប្រសិនបើយើងខំជួយអ្នកថ្មីឲ្យចូលរួមកិច្ចបំរើផ្សាយ យើងប្រហែលជាចង់បង្ហាញថា ស្មរបន្ទាល់ព្រះយេហូវ៉ាយកតម្រាប់តាមព្រះយេស៊ូគ្រីស្ទ ដោយផ្សព្វផ្សាយដំណឹងល្អពីផ្ទះមួយទៅផ្ទះមួយ។ នេះគឺជាគោលរឿងរបស់យើង។ អ្វីៗទាំងអស់ដែលយើងប្រាប់ពេលនោះ គឺដើម្បីពន្យល់គោលរឿងតែមួយដែលទាក់ទងនឹងប្រធានទូលំទូលាយអំពីស្មរបន្ទាល់ព្រះយេហូវ៉ា។
៤ តើយើងអាចបញ្ជាក់គោលរឿងក្នុងសុន្ទរកថាយ៉ាងដូចម្ដេច? មុនដំបូង យើងត្រូវតែជ្រើសរើសយកគោលរឿងដែលសមស្របនឹងគោលបំណងរបស់យើង។ នេះតម្រូវឲ្យយើងរៀបចំទុកជាមុន។ កាលណាយើងបានជ្រើសរើសគោលរឿង ហើយបានរៀបពន្យល់ចំណុចនានាដែលទាក់ទងនឹងគោលរឿង នោះគោលរឿងត្រូវលេចធ្លោស្រេចតែយើងថ្លែងតាមទម្រង់នៃសុន្ទរកថាដែលយើងបានរៀបចំ។ ប៉ុន្តែ ពេលថ្លែងសុន្ទរកថា យើងគួរបញ្ជាក់ម្ដងម្កាលនូវពាក្យគន្លឹះឬគោលគំនិតនៃគោលរឿង ហើយនេះនឹងជួយឲ្យអ្នកស្ដាប់យល់ច្បាស់នូវគោលរឿងនោះ។
៥ គោលរឿងសមត្រឹមត្រូវ: នៅក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ ធម្មតាគឺគ្មានបញ្ហាទេដើម្បីរកគោលរឿងសមត្រឹមត្រូវ ពីព្រោះក្នុងករណីជាច្រើន យើងទទួលបានគោលរឿងជាស្រេច។ ប៉ុន្តែ មិនមែនសុន្ទរកថាទាំងអស់មានគោលរឿងស្រាប់នោះទេ។ ដូច្នេះ យកល្អឲ្យយើងពិចារណាយ៉ាងដិតដល់អំពីគោលរឿង។
៦ តើយើងអាចដឹងយ៉ាងណា ថាគោលរឿងមួយគឺសមត្រឹមត្រូវ? យើងដឹងបានដោយផ្អែកលើចំណុចខ្លះៗ។ យើងត្រូវតែគិតអំពីអ្នកស្ដាប់ គោលបំណង និងពត៌មានដែលយើងត្រូវថ្លែង។ ប្រសិនបើយើងធ្លាប់ថ្លែងសុន្ទរកថាដោយមិនបញ្ជាក់គោលរឿងទេ គឺប្រហែលជាយើងមិនបានរៀបចំសុន្ទរកថាដោយមានគោលគំនិតជាក់ច្បាស់ណាមួយដែរ។ យើងប្រហែលជារួមបញ្ចូលចំណុចច្រើនពេក ដែលមិនសូវជួយធ្វើឲ្យគោលរឿងលេចធ្លោនោះឡើយ។
៧ ការបញ្ជាក់នូវគំនិតឬពាក្យសំខាន់ៗតាមគោលរឿង: វិធីមួយដែលយើងអាចធ្វើឲ្យផ្នែកផ្សេងៗនៃសុន្ទរកថាលើកបញ្ជាក់ពីគោលរឿងនោះ គឺដោយប្រើពាក្យគន្លឹះម្ដងម្កាល ឬប្រាប់ម្ដងហើយម្ដងទៀតនូវគោលគំនិតពីគោលរឿង។ ជាឧទាហរណ៍ សូមគិតអំពីចំរៀងស្នេហា។ ក្នុងចំរៀងស្នេហា អ្នកច្រៀងនឹងច្រៀងអំពីគោលរឿង ពោលគឺស្នេហាដែលគាត់មានចំពោះបុគ្គលដែលគាត់ស្រឡាញ់។ គាត់អាចបញ្ជាក់គោលរឿងនេះតាមរបៀបផ្សេងៗ។ គាត់អាចប្រើពាក្យផ្សេងជំនួសពាក្យ«ស្នេហា»។ ម្យ៉ាងទៀត គាត់អាចប្រើពាក្យសទិសន័យ ពាក្យប្រៀបប្រដូច ពាក្យកំណាព្យ ឬរឿងប្រៀបប្រដូចឯទៀត។ ក៏ប៉ុន្តែ ចំរៀងនេះនៅតែសំដៅទៅលើគោលរឿងដដែល។
៨ គោលរឿងនៃសុន្ទរកថាក៏គួរដូច្នេះដែរ។ ដូចជាការបញ្ជាក់ម្ដងហើយម្ដងទៀតនូវគំនិតស្នេហាក្នុងបទចំរៀងទាំងមូល នោះយើងក៏អាចប្រើម្ដងម្កាលនូវពាក្យសំខាន់ៗពីគោលរឿងក្នុងកំឡុងការថ្លែងសុន្ទរកថា។ ដើម្បីឲ្យមានទិដ្ឋភាពផ្សេងៗ យើងអាចប្រើពាក្យសទិសន័យនៃពាក្យគន្លឹះនោះ ឬបញ្ជាក់ពីគោលរឿងដោយប្រើពាក្យផ្សេងក៏បាន។ ទង្វើបែបនេះនឹងជួយអ្នកស្ដាប់ឲ្យចងចាំមិនភ្លេចនូវគោលរឿងជាចំណុចសំខាន់។
**********
៩ ក្រោយពីបានជ្រើសរើសគោលរឿងនៃសុន្ទរកថា ជំហានបន្ទាប់គឺការជ្រើសរើសគោលចំណុចដែលយើងចង់ប្រើក្នុងការពន្យល់នូវគោលរឿងនោះ។ ប័ណ្ណឱវាទសំរាប់ការហាត់និយាយហៅចំណុចនេះថា «គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់»។
១០ តើគោលចំណុចក្នុងសុន្ទរកថារួមបញ្ចូលអ្វីខ្លះ? គោលចំណុចមិនមែនជាគំនិតគួរឲ្យចាប់អារម្មណ៍ ឬចំណុចដែលយើងត្រូវនិយាយយ៉ាងសង្ខេបប៉ុណ្ណោះទេ។ គោលចំណុចគឺជាផ្នែកដ៏សំខាន់ក្នុងសុន្ទរកថា គឺជាគំនិតដែលយើងត្រូវពន្យល់យូរបន្ដិច។ គោលចំណុចអាចប្រៀបប្រដូចនឹងផ្លាកបិទលើធ្នើរនៅក្នុងហាងធំ ដើម្បីជួយយើងសម្គាល់ថា មានវត្ថុណាខ្លះតាមជួរនិមួយៗ ហើយអំពីវត្ថុណាដែលគួរឬមិនគួរដាក់លើធ្នើរនៅជួរនិមួយៗនោះ។ នៅលើធ្នើរដែលមានផ្លាកថា‹ភេសជ្ជៈ› នោះគេមិនគួរដាក់ត្រីខនិងមីកញ្ចប់ទេ ដ្បិតនេះអាចធ្វើឲ្យអ្នកទិញច្រឡំជួរគ្នា។ ក្រោមផ្លាក‹កាហ្វេនិងតែ› នោះមិនគួរដាក់អង្ករទេ។ មួយទៀត បើមានវត្ថុច្រើនពេកហើយបាំងផ្លាកនោះ នេះធ្វើឲ្យពិបាករកវត្ថុផ្សេងៗ។ ប៉ុន្តែ បើអាចមើលឃើញផ្លាកយ៉ាងងាយហើយច្បាស់ទៀត នោះអ្នកទិញអាចឆាប់ដឹងថា វត្ថុណាដែលនៅពីមុខគាត់។ គោលចំណុចក្នុងសុន្ទរកថា ក៏ត្រូវរៀបចំយ៉ាងដូច្នេះដែរ។ បើអ្នកស្ដាប់អាចសម្គាល់និងចាំនូវ
-