បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fg មេរៀនទី ៩ សំណួរទី ១-៥
  • តើក្រុមគ្រួសាររបស់លោកអ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើក្រុមគ្រួសាររបស់លោកអ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច?
  • ព្រះមានដំណឹងល្អសម្រាប់យើង!
  • អត្ថបទស្រដៀងគ្នា
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រឹងមាំនិងមានសុភមង្គល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ព្រះមានដំណឹងល្អសម្រាប់យើង!
fg មេរៀនទី ៩ សំណួរទី ១-៥

មេ​រៀន​ទី​៩

តើ​ក្រុម​គ្រួសារ​របស់​លោក​អ្នក​អាច​មាន​សុភមង្គល​យ៉ាង​ដូច​ម្ដេច?

១​. ហេតុ​អ្វី​ការ​រៀប​ការ​តាម​ច្បាប់​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ?

បុរសស្ដ្រីមួយគូកំពុងចុះសំបុត្រអាហ៍ពិហ៍តាមច្បាប់

ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ លោក​មាន​ដំណឹង​ល្អ​សម្រាប់​យើង គឺ​លោក​ចង់​ឲ្យ​ក្រុម​គ្រួសារ​ទាំង​ឡាយ​មាន​សុភមង្គល។ (​ធីម៉ូថេ​ទី១ ១:១១​) លោក​ជា​អ្នក​ផ្សំផ្គុំ​ឲ្យ​មាន​អាពាហ៍​ពិពាហ៍​ជា​លើក​ដំបូង។ ការ​រៀប​ការ​តាម​ច្បាប់​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ពី​ព្រោះ​នេះ​ធ្វើ​ឲ្យ​កូន​ៗ​ធំ​ឡើង​ក្នុង​បរិយាកាស​ដែល​ប្រកប​ដោយ​សុវត្ថិភាព។ គ្រិស្ត​សាសនិក​គួរ​គោរព​ច្បាប់ ដោយ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​តាម​ផ្លូវ​ច្បាប់។—សូម​អាន លូកា ២:១, ៤, ៥

តើ​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អាពាហ៍​ពិពាហ៍? លោក​ចង់​ឲ្យ​បុរស​និង​ស្ត្រី​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​ស្មោះ​ត្រង់​នឹង​គ្នា។ (ហេប្រឺ ១៣:៤) លោក​ស្អប់​ការ​លែង​លះ​គ្នា។ (ម៉ាឡាគី ២:១៦) ប៉ុន្តែ លោក​អនុញ្ញាត​ឲ្យ​គ្រិស្ត​សាសនិក​លែង​លះ​គ្នា ហើយ​រៀប​ការ​ម្ដង​ទៀត​បាន បើ​គូ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។—សូម​អាន ម៉ាថាយ ១៩:៣​-​៦, ៩

២​. តើ​ប្ដី​ប្រពន្ធ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គ្នា?

ប្ដីប្រពន្ធសើចសប្បាយជាមួយគ្នា

ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​និង​ស្ត្រី​ឲ្យ​មាន​តួនាទី​ដើម្បី​បង្គ្រប់​គ្នា​ទៅ​វិញ​ទៅ​មក។ (​លោកុប្បត្តិ ២:១៨​) ក្នុង​នាម​ជា​មេ​គ្រួសារ ប្ដី​គួរ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ទំនុក​បម្រុង​ក្រុម​គ្រួសារ និង​បង្រៀន​ពួក​គេ​អំពី​ព្រះ។ គាត់​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ប្រពន្ធ​របស់​គាត់​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន។ ប្ដី​ប្រពន្ធ​គួរ​ស្រឡាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ប្ដី​ប្រពន្ធ​ទាំង​ឡាយ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ដើម្បី​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ នោះ​ពួក​គាត់​ត្រូវ​រៀន​ឲ្យ​ចេះ​អត់​ឱន​ទោស​គ្នា​ទៅ​វិញ​ទៅ​មក។—សូម​អាន អេភេសូរ ៤:៣១, ៣២; ៥:២២​-​២៥, ៣៣; ពេត្រុស​ទី១ ៣:៧

៣​. បើ​លោក​អ្នក​គ្មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍ តើ​លោក​អ្នក​គួរ​ចុះ​ចោល​គូ​របស់​ខ្លួន​ឬ​ទេ?

បើ​លោក​អ្នក​មាន​បញ្ហា​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍ លោក​អ្នក​និង​គូ​របស់​លោក​អ្នក​គួរ​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​កូរិនថូស​ទី១ ១៣:៤, ៥​) បណ្ដាំ​របស់​ព្រះ​មិន​លើក​ទឹក​ចិត្ត​ប្ដី​ប្រពន្ធ​ឲ្យ​រស់​នៅ​ដាច់​ពី​គ្នា ដើម្បី​ជា​វិធី​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ជា​ទូ​ទៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​ឡើយ។—សូម​អាន កូរិនថូស​ទី១ ៧:១០​-​១៣

៤​. កូន​ៗ តើ​ព្រះ​ចង់​ឲ្យ​អ្នក​មាន​ជីវិត​បែប​ណា?

ឪពុកម្ដាយកំពុងជួយកូននៅផ្ទះ

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន​ជីវិត​សប្បាយ។ លោក​បាន​ឲ្យ​ដំបូន្មាន​ល្អ​បំផុត​ស្តី​អំពី​របៀប​ដែល​អ្នក​អាច​សប្បាយ​នៅ​គ្រា​យុវវ័យ។ លោក​ចង់​ឲ្យ​អ្នក​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​និង​បទ​ពិសោធន៍​របស់​ឪ​ពុក​ម្ដាយ​អ្នក។ (​កូឡុស ៣:២០​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​មាន​អំណរ​ដែល​មក​ពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​និង​របស់​បុត្រ​លោក។—សូម​អាន សាស្ដា ១១:៩–១២:១; ម៉ាថាយ ១៩:១៣​-​១៥; ២១:១៥, ១៦

៥​. ឪ​ពុក​ម្ដាយ តើ​កូន​ៗ​របស់​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​សុភមង្គល?

ឪពុកកំពុងនិយាយជាមួយកូន

លោក​អ្នក​គួរ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ ដូច​ជា​ផ្ដល់​ចំណី​អាហារ សម្លៀក​បំពាក់ និង​ទី​លំនៅ។ (​ធីម៉ូថេ​ទី១ ៥:៨​) ប៉ុន្តែ ដើម្បី​ជួយ​កូន​ៗ​ឲ្យ​មាន​សុភមង្គល លោក​អ្នក​ក៏​ត្រូវ​អប់រំ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ និង​ឲ្យ​រៀន​ពី​លោក​ដែរ។ (​អេភេសូរ ៦:៤​) គំរូ​របស់​លោក​អ្នក​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​កូន។ ពេល​លោក​អ្នក​បង្ហាត់​បង្រៀន​កូន​ដោយ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ នោះ​លោក​អ្នក​អាច​អប់រំ​ចិត្ត​គំនិត​របស់​កូន​ឲ្យ​គិត​តាម​ផ្លូវ​ដែល​ត្រឹម​ត្រូវ​បាន។—សូម​អាន ចោទិយកថា ៦:៤​-​៧; សុភាសិត ២២:៦

ពេល​លោក​អ្នក​លើក​ទឹក​ចិត្ត​និង​សរសើរ​កូន នោះ​ជួយ​ពួក​គេ​ឲ្យ​ទទួល​ប្រយោជន៍។ ពួក​គេ​ក៏​ត្រូវ​ការ​ការ​កែ​តម្រង់​និង​ការ​ប្រៀន​ប្រដៅ​ដែរ។ ការ​បង្ហាត់​បង្រៀន​បែប​នេះ​ការ​ពារ​ពួក​គេ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​សុភមង្គល។ (​សុភាសិត ២២:១៥​) ប៉ុន្តែ ឪ​ពុក​ម្ដាយ​មិន​គួរ​ប្រៀន​ប្រដៅ​តាម​របៀប​ឃោរ​ឃៅ​ឬ​គ្មាន​មេត្ដា​ឡើយ។—សូម​អាន កូឡុស ៣:២១

សាក្សី​ព្រះ​យេហូវ៉ា​បោះ​ពុម្ព​សៀវភៅ​មួយ​ចំនួន ដែល​បាន​រៀប​ចំ​ឡើង​ជា​ពិសេស​ដើម្បី​ជួយ​ឪ​ពុក​ម្ដាយ​និង​កូន​ៗ។ សៀវភៅ​ទាំង​នេះ​មាន​មូលដ្ឋាន​លើ​គម្ពីរ។—សូម​អាន ទំនុក​តម្កើង ១៩:៧, ១១

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១៤​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក