ចម្រៀងលេខ៣៥
អំណរគុណចំពោះចិត្តអត់ធ្មត់របស់ព្រះ
(ពេត្រុសទី២ ៣:១៥)
១. ឱ ព្រះ យេហូវ៉ា លោក មាន ឫទ្ធា
ស្រឡាញ់ សេចក្ដី សុចរិត សុធា
អំពើ អាក្រក់ មាន ពេញ លោកា
នាំ ឲ្យ ព្រះ លោក សែន ឈឺ ចិន្ដា
លោក មិន យឺត ដូច មនុស្ស ចោទ ប្រកាន់
អំពើ អាក្រក់ ជិត ផុត ទៅ មិន ខាន
យើង ទុក ចិត្ត លោក ការ ពារ ជីវ៉ា
ហើយ អរ គុណ លោក ដែល អត់ ធ្មត់ ចិន្ដា។
២. ចំពោះ ព្រះ លោក មួយ ពាន់ ឆ្នាំ គឺ ជា
មួយ ថ្ងៃ ប៉ុណ្ណោះ មិន យូរ ពេលា
ថ្ងៃ ដ៏ ធំ នៃ លោក ជិត ដល់ ហើយ
នឹង មក ដល់ ភ្លាម មិន បង្អង់ ឡើយ
ទោះ បី ជា មនុស្ស ធ្វើ ខុស យ៉ាង ណា
លោក រីក រាយ ពេល ពួក គេ ប្រែ ចិន្ដា
យើង នឹង មាន អនាគត ដ៏ ល្អ
ហើយ សរសើរ លោក ដែល អត់ ធ្មត់ ចិន្ដា៕
(សូមពិនិត្យបន្ថែម លូក. ១៥:៧; ២ពេ. ៣:៨, ៩)