ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យេរេមា ១២-១៦
ជនជាតិអ៊ីស្រាអែលភ្លេចព្រះយេហូវ៉ា
យេរេមាបានទទួលភារកិច្ចដ៏ពិបាកមួយ។ ភារកិច្ចនោះនឹងបង្ហាញថាព្រះយេហូវ៉ាបានតាំងចិត្តបំផ្លាញពួកយូដានិងបណ្ដាជននៅក្រុងយេរូសាឡិមដែលមានអំណួត ហើយរឹងចចេស។
យេរេមាបានទិញក្រវាត់ដែលធ្វើពីសំពត់ទេសឯក
ក្រវាត់ចង្កេះនោះជាតំណាងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងព្រះយេហូវ៉ានិងរាស្ត្ររបស់លោក
យេរេមាបានយកក្រវាត់នោះទៅទន្លេអឺប្រាត
គាត់បានលាក់ក្រវាត់នោះនៅក្នុងក្រហែងថ្ម ហើយក្រោយមកគាត់បានត្រឡប់មកក្រុងយេរូសាឡិមវិញ
យេរេមាបានទៅទន្លេអឺប្រាតម្ដងទៀតដើម្បីយកក្រវាត់នោះមកវិញ
ក្រវាត់នោះបានខូចបាត់ទៅហើយ
ក្រោយពីយេរេមាបានបំពេញភារកិច្ចនោះ ព្រះយេហូវ៉ាបានពន្យល់អំពីមូលហេតុដែលលោកឲ្យគាត់ធ្វើដូច្នោះ
យេរេមាបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្តពេលដែលគាត់បំពេញភារកិច្ចដែលមើលទៅដូចជាតូចតាច។ តែភារកិច្ចនោះគឺសំខាន់ចំពោះព្រះយេហូវ៉ាដើម្បីជំរុញចិត្តរាស្ត្ររបស់លោក