របៀបរស់នៅជាគ្រិស្តសាសនិក
«ចូរគោរពឪពុកម្ដាយរបស់អ្នក»
ពេលលោកយេស៊ូធ្លាប់រស់នៅផែនដី លោកបានលើកបញ្ជាក់អំពីបង្គាប់ដែលថា៖ «ចូរគោរពឪពុកម្ដាយរបស់អ្នក»។ (ម៉ាថ. ១៥:៤; និក្ខ. ២០:១២) លោកយេស៊ូប្រាកដជាបាននិយាយដូច្នេះដោយក្លាហាន ដោយសារកាលលោកជាយុវវ័យ លោកបាន«បន្តចុះចូលក្នុងឱវាទ»របស់ឪពុកម្ដាយលោក។ (លូក. ២:៥១) ក្នុងនាមលោកជាមនុស្សធំពេញវ័យម្នាក់ លោកបានធ្វើឲ្យប្រាកដថា ក្រោយលោកស្លាប់ ម្ដាយរបស់លោកនឹងទទួលការថែរក្សា។—យ៉ូន. ១៩:២៦, ២៧
នៅសម័យយើងក៏ដូចគ្នាដែរ ប្អូនៗគ្រិស្តសាសនិកដែលស្ដាប់បង្គាប់ឪពុកម្ដាយនិងនិយាយទៅពួកគាត់ដោយសុជីវធម៌ បង្ហាញការគោរពដល់ឪពុកម្ដាយ។ តាមពិត បង្គាប់ដែលឲ្យគោរពឪពុកម្ដាយរបស់យើងមិនកំណត់រយៈពេលទេ។ ទោះជាពេលឪពុកម្ដាយយើងចាស់ទៅក្ដី យើងគួរតែបន្តគោរពពួកគាត់ដោយរៀនពីបទពិសោធន៍និងប្រាជ្ញារបស់ពួកគាត់។ (សុភ. ២៣:២២) យើងក៏គោរពឪពុកម្ដាយវ័យចាស់របស់យើង ដោយយកចិត្តទុកដាក់ពួកគាត់ខាងផ្លូវចិត្តនិងខាងលុយកាក់តាមតម្រូវការ។ (១ធី. ៥:៨) ទោះជាយើងក្មេងឬចាស់ក្ដី ការបន្តប្រស្រ័យទាក់ទងជាមួយឪពុកម្ដាយគឺជាកត្ដាសំខាន់ដើម្បីបង្ហាញការគោរពដល់ពួកគាត់។
សូមទស្សនាគំនូរជីវចលលើក្ដារខៀនតើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្តខ្ញុំ? រួចមកឆ្លើយសំណួរដូចតទៅ៖
ហេតុអ្វីអ្នកប្រហែលជាពិបាកនិយាយជាមួយឪពុកម្ដាយអ្នក?
តើតាមរបៀបណាអ្នកអាចបង្ហាញការគោរពចំពោះឪពុកម្ដាយអ្នកពេលនិយាយជាមួយពួកគាត់?
ហេតុអ្វីការព្យាយាមនិយាយជាមួយឪពុកម្ដាយគឺមានប្រយោជន៍? (សុភ. ១៥:២២)
ការនិយាយជាមួយឪពុកម្ដាយរបស់អ្នក អាចជួយអ្នកឲ្យជោគជ័យក្នុងជីវិត